Ubuntu Archive

Ubuntu 13.04 ដាក់​ឲ្យ​ទាញ​យក​ហើយ

ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​ថា Ubuntu តែង​តែ​អភិវឌ្ឍ​ជំនាន់​ថ្មីៗ​នៃ​ប្រព័ន្ធ​ប្រត្តិការ​របស់​ខ្លួន​និង​ចេញ​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក្នុង​មួយ​ឆ្នាំ​២ដង គឺ​នៅ​ខែ​មេសា និង​ខែ​តុលា។ កាល​ពី​សប្ដាហ៍​មុន​នេះ Ubuntu បាន​ដាក់​ចេញ​ជំនាន់​ថ្មី​របស់​ខ្លួន​គឺ 13.04 ដែល​ភ្ជាប់​មក​ជាមួយ​មុខ​ងារ​ថ្មីៗ​និង​ការ​កែ​សម្រួល​មួយ​ចំនួន​ធំ​ទៀត។ បម្លាស់​ប្ដូរ​នៅ​ក្នុងជំនាន់ 13.04 ៖ Unity Desktop លឿន​ជាង​មុន ផ្ទាំង Social Lens ថ្មី ម៉ឺនុយ Sync ថ្មី បាន​បន្ទាន់​សម័យ​លើ​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ (LibreOffice, កម្មវិធី​គ្រប់​គ្រង​ឯកសារ …) Linux Kernel 3.8.8 [OMG! Ubuntu] ប្រសិន​បើ​អ្នក​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ អ្នក​នឹង​បាន​ឃើញ​អំពី​ការ​ផ្លាស់​ប្ដូរ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង Ubuntu 13.04 ដែល​ទើប​តែ​ចេញ​នា​ពេល​ថ្មីៗ​នេះ។ ប្រសិន​បើ​អ្នក​បាន​ដំណើរ Ubuntu 13.04 រួច​រាល់​ហើយ សូម​ចំណាយ​ពេល​អាន​អត្ថបទ​មួយ​នេះ​ដែរ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ខ្លះៗ​ក្នុង​ការ​រៀប​ចំ Ubuntu 13.04 ក្រោយ​ពេល​ដំឡើង​រួច។ [ចុចទីនេះ]

របៀប​ប្រើ​អ៊ីនធឺណិត​តាម Modem នៅ​លើ Ubuntu 12.04

Modem ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​បាន​ទិញ​មក ភាគ​ច្រើន​វា​តែង​តែ​ភ្ជាប់​មក​នូវ​ឯកសារ​ដំឡើង​នៅ​លើ Windows ឬ​ក៏ Mac OS ស្រាប់​តែ​ម្ដង ហើយ​ក៏​មាន​ភាគ​តិច​ណាស់​មាន​ឯកសារ​ដំឡើង​សម្រាប់ Linux ប៉ុន្តែ​ការ​ដំឡើង​នោះ​ស្ទើរ​តែ​មិន​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ។ ដូច្នេះ​ដើម្បី​ភាព​ងាយ​ស្រួល យើង​គួរ​តែ​ប្រើ​មុខ​ងារ​ដែល Ubuntu បាន​បង្កើត​មក​រួច​ស្រាប់ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​តភ្ជាប់។ ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ៖ ១. បើក Dash ហើយ​វាយ​ពាក្យ​រក Network Connections ហើយ​ចុច​បើក​វា។ ២. រើស​យក​ផ្ទាំង Mobile Broadband រួច​ចុច​លើ​ប៊ូតុង Add ។ ៣. រើស​យក​ឈ្មោះ Modem របស់​អ្នក ហើយ​ចុច​ប៊ូតុង Continue ។ ៤. រើស​យក​ប្រទេស (ឧ. Cambodia) ហើយ​ចុច​ប៊ូតុង Continue ។ ៥. ជ្រើស​រើស​ឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​របស់​អ្នក (ឧ. Cellcard)។ ប្រសិន​បើ​មិន​មាន​ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​រក​ទេ សូម​ចុច​លើ​ពាក្យ “I can’t find my provider …” និង​វាយ​ឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​នោះ។

“ព្រឹត្តិការណ៍​បើក​ទូលាយ” ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ

កាល​ពី​សប្ដាហ៍​មុន IT4U បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ ក្រោម​ប្រធាន​បទ “ព្រឹត្តិការណ៍​បើក​ទូលាយ” ដែល​មាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​ផ្សេងៗ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ សាកលវិទ្យាល័យ​ហ្សាម៉ាន់។ តាម​ស្ថិតិ​កន្លង​មក បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​មាន​ចំនួន​សុរប​ជាង ២០០នាក់ រួម​មាន​ដូច​ជា ព្រះ​សង្ឃ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និង សិស្សានុសិស្ស ជា​ច្រើន​ផង​ដែរ។ គួរ​បញ្ជាក់​ឡើង​វិញ​ផង​ដែរ ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ​មាន​ប្រធាន​បទ​ចំនួន ៩ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ មាន​ដូច​ជា៖ សារៈ​សំខាន់​នៃ​សន្តិសុខ​ព័ត៌មាន (ដោយ៖ លោក អ៊ូ-ផាន់ណារិទ្ធិ) វិគីភីឌា ភាសា​ខ្មែរ (ដោយ៖ ទេព សុវិចិត្រ) កូដ​បើក​ចំហ ឬ Open Source (ដោយ៖ លោក អ៊ូច-សារ៉ាត់) ការ​ដំឡើង WordPress ឯកជន (ដោយ៖ លោក ឡាវ-សុភ័ក្ត្រ និង​លោក ធលធឿន-ចាន់​សុវណ្ណ) ការ​រចនា និង​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ

តើ Ubuntu អាច​ប្រកួត​ប្រជែង​នឹង iOS និង Android ក្នុង​វិស័យ​បច្ចេកវិទ្យា Tablet ដែរ​ឬទេ?

នៅ​ពេល​បច្ចុប្បន្ន​នេះ Canonical ដែល​ជា​អ្នក​ផ្គត់​ផ្គង់ Ubuntu បាន​ប្រឹង​ប្រែង​ពង្រីក​ទី​ផ្សារ និងសមត្ថភាព​នៃ Ubuntu ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ធំ​ទៅៗ ក្នុង​នោះ​មាន​ដូច​ជា​ផ្នែក៖ កុំព្យូទ័រ, ទូរស័ព្ទ (ជា​ការ​គ្រោង​ទុក), ទូរទស្សន៍ (Ubuntu TV) ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ តាម​រយៈ​គេហទំព័រ OMG! Ubuntu! បាន​ឲ្យ​ដឹង​ថា Ubuntu មាន​គម្រោង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្នុង Tablet ។ សកម្មភាព​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ថែម​ទៀត រវាង Ubuntu និង Android ព្រម​ទាំង iOS។ តាម​សម្ដី​របស់​អ្នក​ស្រី Jane Silber ដែល​ជា​នាយក​ប្រធាន​ប្រតិបត្តិនៃ Canonical បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​ដឹង​ថា​ យើង​យឺត, រី​ឯប្រកួត​ប្រជែង​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ទេ ហើយ​យើង​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។” Ubuntu គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ (ប្រព័ន្ធ​ដំណើរ​ការ) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដំបូង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០០៤។ វា​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំងក្លា ហើយ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប។ Ubuntu ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ក្រុម​ហ៊ុន

Gradiator ៖ កម្មវិធី​នៅ​លើលីនុច បង្កើត​ពណ៌​ជម្រាល (Gradient) នៅ​ក្នុង CSS3

Gradiator គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន ដែល​មាន​តួនាទី​សម្រាប់​បង្កើត​ពណ៌​ជម្រាល​នៅ​ក្នុង CSS3 ហើយ​កម្មវិធី​នេះ​មាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច តែ​ប៉ុណ្ណោះ។

Ubuntu TV ត្រូវ​បាន​ដាក់​បង្ហាញ​នៅ CES

នៅ​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍ CES គឺ​ជា​ពេល​វេលា​មួយ ដែល​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទំនើបៗ​មាន​ដូច​ជា ទូរស័ព្ទ និង​កុំព្យូទ័រ​ជា​ដើម បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន។ នៅ​ពេល​វេលា​នោះ​ខាង Canonical ដែល​ជា​អ្នក​ទំនុក​បម្រុង Ubuntu ក៏​បាន​ដាក់​បង្ហាញ​នូវ​របស់​ថ្មី​មួយ​គឺ Ubuntu TV ។ Ubuntu TV ត្រូវ​បាន​រចនា​ឡើង​នៅ​លើ​កំណែ Ubuntu ធម្មតា (Ubuntu Desktop) ដោយ​គ្រាន់​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត ដូច​ជា​ការ​មើល​ភាពយន្ត​លើ​បណ្ដាញ​អ៊ីនធើណិត, មើល​ការ​ផ្សាយ​ផ្ទាល់​នៃ​ស្ថានីយ​ទូរទស្សន៍។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ទិញ ជួល ឬ​ក៏​ថត​ទុក​ឯកសារ​មេឌា​ទាំង​នោះ​ដែរ។ Ubuntu TV នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង Google និង Apple, ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៅ​ទៀត Ubuntu TV នឹង​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ [WebUpd8]

ស្ដាប់​វិទ្យុ​លើ​អ៊ីនធឺណិត​នៅលើ Ubuntu

Radio Tray  ជា​កម្មវិធី​កូដ​ចំហរបស់ Ubuntu Linux ដែល​អាចស្ដាប់​វិទ្យុ​តាមអ៊ីនធឺណិតបាន​។ ខាង​ក្រោមនេះ​ជារូប​ខ្លះរបស់កម្មវិធី​ Radio Tray ៖  វា​និង​បោះ​សារឬការ​បង្ហាញ​នៅពេល​វា​ចាប់​បានប៉ុស្តិ៍​វិទ្យុណាមួយ អ្នកអាច​បន្ថែមប៉ុស្តិ៍ថ្មីៗទៀត​នៅក្នុង​បញ្ជី​ស្ថានីយប៉ុស្តិ៍ អ្នក​អាចបន្ថែមប៉ុស្តិ៍ដោយ​គ្រាន់តែចុចលើ  Add  បន្ទប់​មកដាក់ឈ្មោះប៉ុស្តិ៍វិទ្យុនេះ ហើយ​ចម្លង URL ដាក់​ក្នុង​ប្រអប់ URL  ហើយចុច​លើក្រុម​នៃ​ប្រភេទ​ស្ដានីយ​វិទ្យុហើយ​ចុច Save អ្នក​អាចទាញ​យក​កម្មវិធី​ចុច ទីនេះ  [ប្រភព៖addictivetips]

បើក​ដំណើរ​ការ Screen Saver នៅ​ក្នុង Ubuntu 11.10

Ubuntu 11.10 មិន​បាន​ដាក់​បញ្ចូល Screen Saver មក​ជាមួយ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​កុំព្យូទ័រ​អ្នក​មិន​មាន​សកម្មភាព វា​នឹង​បង្ហាញ​ត្រឹម​តែ​ផ្ទាំង​ខ្មៅ​ប៉ុណ្ណោះ (របស់ GNOME 3)។ ដូច្នេះ​ដើម្បី​ឲ្យ​មាន Screen Saver នៅ​ក្នុង Ubuntu 11.10 អ្នក​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី XScreenSaver ។ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម៖ ១. លុប​ផ្ទាំង​ខ្មៅ (របស់ GNOME 3) ជា​មុន​សិន៖ sudo apt-get remove gnome-screensaver ២. ដំឡើង​កម្មវិធី XScreenSaver និង​ផ្នែក​បន្ថែម៖ sudo apt-get install xscreensaver xscreensaver-gl-extra xscreensaver-data-extra នៅ​ពេល​ដំឡើង​រួច​ហើយ សូម​បើក​កម្មវិធី​នេះ​ឡើង ពេល​នោះ​អ្នក​អាច​កំណត់​នូវ​ផ្ទាំង​រូប Screen Saver ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​កម្មវិធី XScreenSaver។ អ្នក​អាច​ជ្រើស​រើស​យក​ផ្ទាំង​រូប​ណា​មួយ ដែល​អ្នក​ពេញ​ចិត្ត។ [AddictiveTips]