PHP Archive

អំពី WordPress .org និង .com

WordPress ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដ៏​ល្បី​ល្បាញ​ ហើយ​មាន​ការ​ប្រើ​ប្រាស់​យ៉ាងច្រើន។ តែ​អ្នក​ដឹង​ទេ​ថា WordPress មាន​ពី​រប្រភេទ ហើយ​ប្រភេទ​ទាំង​ពីរ​នេះ មាន​លក្ខណៈ​ពិសេស​ខុសៗ​ពីគ្នា។

ដើម្បី​បង្កើត​គេហទំព័រ​មួយ តើ​ចាំ​បាច់​ត្រូវ​ដឹង​អំពី​អ្វី​ខ្លះ?

សួស្ដី​ប្រិយ​មិត្ត​គេហទំព័រ IT4Ug.net ។ តើ​សុខ​សប្បាយ​ដែរ​ឬទេ? គេហទំព័រ​នេះ​មិន​សូវ​មាន​ការ​ផ្សាយ​អត្ថបទ​ញឹក​ញាប់​ដូច​មុន​ទេ តាម​តែ​អ្នក​ដឹង​រួច​មក​ហើយ ក៏​ព្រោះ​តែ​យើង​ខ្ញុំ​រវល់​ជាមួយ​កិច្ច​ការ​ផ្ទាល់​ខ្លួន និង​កិច្ច​ការ​សិក្សា​ផង​ដែរ។ ដូច្នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អត្ថបទ​មួយ ជូន​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​មាន​បំណង​ចង់​រៀន​បង្កើត​គេហទំព័រ។ អត្ថបទ​នេះ ខ្ញុំ​សរសេរ​ឡើង​តាម​គំនិត និង​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​រួច​មក​ហើយ ដូច្នេះ​ប្រសិន​បើ​មាន​ចំណុច​ខ្វះខាត​ត្រង់​ណា សូម​មេត្តា​អភ័យទោស និង​ជួយ​កែ​តម្រូវ​ផង។ ជា​ទូទៅ​ហើយ អ្នក​ប្រើ​អ៊ីនធឺណិត​ទាំង​អស់​សុទ្ធ​សឹង​តែ​បាន​ស្គាល់​ថា អ្វី​ទៅ​គឺ​ជា​គេហទំព័រ។ គេហទំព័រ ប្រៀប​បាន​ទៅ​នឹង​ផ្ទះ, ការិយាល័យ​ព័ត៌មាន, ទី​ផ្សារ, ក្រុម​ហ៊ុន ។ល។ រី​ឯ​ការ​បង្កើត​គេហទំព័រ​នេះ​ទៀត​សោត ត្រូវ​បាន​ស្ថាបនិក​ជ្រើស​រើស​មធ្យោបាយ​ស្ថាបនា​តាម​តែ​ពួក​គេ​ចង់​បាន ដូច​ជា​ការ​ប្រើ​ប្រាស់ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​អត្ថបទ (CMS) , ការ​សរសេរ​កូដ​ផ្ដើម​ពី​បន្ទាត់​ទី១ ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​បង្កើត​ដោយ​ប្រើ​ប្រាស់​ត្រឹម​តែ​រូប​ភាព​ដែរ។ ក៏​ប៉ុន្តែ​ដើម្បី​ចូល​ទៅ​ដល់​ការ​បង្កើត​គេហទំព័រ​មួយ​បាន​យ៉ាង​ល្អ យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សិក្សា​តាម​ដំណាក់​កាល។ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​តាំង​ពី​ចំណុច​ដំបូង រហូត​ដល់​ចំណុច​កម្រិត​ខ្ពស់។ ដូច្នេះ​តើ​ចំណុច​ដំបូង​បំផុត ដែល​យើង​គួរ​ដឹង​នោះ​ជា​អ្វី​ដែរ​ទៅ? ១. ប្រភេទ​នៃ​គេហទំព័រ និង​ផ្នែក​បង្កើត​គេហទំព័រ គេហទំព័រ​មាន​ពីរ​ប្រភេទ​ធំៗ​គឺ គេហទំព័រ Static គេហទំព័រ Dynamic អាន​បន្ថែម​នៅ​ទីនេះ រីឯ​ផ្នែក​បង្កើត​គេហទំព័រ ជា​ទូទៅ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ពីរ​បន្ថែម​ទៀត​គឺ៖ អ្នក​រចនា​គេហទំព័រ (Web Designer)

ចង់​រៀន​បង្កើត​គេហទំព័រ ជាមួយ​នឹង​ឯកសារ​ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណេត​មែនទេ?

នៅ​ពេល​ថ្មីៗ​នេះ មាន​គេហទំព័រ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​ផ្ដល់​មេរៀន​ល្អៗ​អំពី​ការ​បង្កើត​គេហទំព័រ​ជាមួយ​នឹង WordPress (ប្លក់), HTML, CSS និង PHP។ គេហទំព័រ​នេះ​មាន​ឈ្មោះ​ថា អាយធី​កូន​ខ្មែរ ដែលមាន​អាសយដ្ឋាន http://itkonkhmer.com/ ។ ក្នុង​មេរៀន​និមួយៗ ត្រូវ​បាន​ចែក​ជា​មេរៀន​ដាច់ៗ​ពី​គ្នា នាំ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា។ ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​ធ្លាប់​រៀន​ពីមុន​មក​ហើយ តែ​ភ្លេច​ត្រង់​ណា​នោះ ក៏​ងាយស្រួល​ក្នុង​ការ​រំឭក​ឡើង​វិញ​ដែរ ព្រោះ​មាន​ការ​បែង​ចែក​ជា​ផ្នែក​មេរៀន​បាន​ល្អ។ តើ​អ្នក​ចូល​ចិត្ត​មុខ​វិជ្ជា​មួយ​ណា? សូម​ចុច​តំណ​និមួយៗ​ខាង​ក្រោម​ដើម្បី​ចូល​អាន​មេរៀន​ទាំង​នោះ៖ HTML CSS PHP WordPress ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុម​ការ​ងារ អាយធី​កូន​ខ្មែរ ដែល​បាន​ខិត​ខំ​ចង​ក្រង​ជា​មេរៀន​ទាំង​នេះ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​សិក្សា​ទាំង​ឡាយ ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ទាំង​នោះ​ជា​ភាសា​ខ្មែរ​តែ​ម្ដង។ ខ្ញុំ​សង្ឃឹម​ថា អាយធីកូនខ្មែរ នឹង​មាន​បន្ថែម​មេរៀន​ដ៏​ល្អៗ​ជា​ច្រើន​ថែម​ទៀត។

វិវដ្ដកម្ម​បច្ចេកវិទ្យា​វ៉ិប​នៅ​លើ​ពិភព​លោក

តើ​អ្នក​ចង់​ដឹង​ថា HTML5 កើត​ឡើង​នៅ​ពេល​ណា? ហើយ​មាន​ការ​វិវដ្ដ​ដូច​ម្ដេច​ខ្លះ????? តើ​កម្មវិធី​រុក​រក​អ៊ីនធ័រណា​មួយ ដែល​កើត​ឡើង​មុន​គេ????? តើ Cookie ជា​អ្វី កើត​ឡើង​នៅ​ឆ្នាំ​ណា????? ថ្ងៃ​នេះ IT4U សូម​ណែនាំ​នូវ​គេហទំព័រ​មួយ ដែល​បង្ហាញ​អំពី​វិវដ្ដកម្ម​នៃ​បច្ចេកវិទ្យា​វ៉ិប នៅ​លើ​ពិភព​លោក គឺ http://evolutionofweb.appspot.com/ ។ ក្នុង​គេហទំព័រ​នោះ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី បច្ចេកវិទ្យា​កូដ​ដែល​សម្រាប់​សរសេរ​បង្កើត​គេហទំព័រ, បច្ចេកវិទ្យា​និង​ការ​វិវដ្ដ​នៃ​កម្មវិធី​រុករក​អ៊ីនធ័រណិត​ទាំង​អស់។ ក្នុង​ផ្នែក​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​និមួយៗ ត្រូវ​បាន​បង្ហាញ​ពី​ថ្ងៃ​ខែ​ឆ្នាំ​ផលិត​និង​ចេញ​កំណែ​និមួយៗ ព្រម​ទាំង​ភ្ជាប់​មក​ជាមួយ​នឹង​រូបរាង​នៃ​កំណែ​ទាំង​នោះ​ផង​ដែរ។ គេហទំព័រ​នេះ​ពិត​ជា​ល្អ​ណាស់ សម្រាប់​អ្នក​ចង់​សិក្សា​ស្វែង​យល់​និង​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​កកើត និង​ការ​វិវដ្ដ​នៃ​បច្ចេកវិទ្យា​គេហទំព័រ​នៅ​លើ​ពិភព​លោក​យើង​នេះ។

Mobilizer កម្មវិធី​មើល​ស្ថានភាព​គេហទំព័រ​របស់​អ្នក​ក្នុង​ទូរស័ព្ទ

ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ស្ថាបនា​គេហទំព័រ​អ្វី​មួយ ភាគ​ច្រើន​យើង​ធ្វើ​ឡើង​នៅ​ក្នុង​កុំព្យូទ័រ។ តែ​អ្នក​មិន​ដឹង​ទេ​ថា បើ​អ្នក​បើក​គេហទំព័រ​របស់​អ្នក​នៅ​ក្នុង​ទូរស័ព្ទ​វិញ តើ​នឹង​មាន​រូប​រាង​ដូច​ម្ដេច​ទៅ​វិញ? អ្នក​នឹង​ពិបាក​ស្វែង​រក​ទូរស័ព្ទ​មក​សាក​ល្បង​ដូច​ជា iPhone, HTC ជាដើម។ តែ​ពេល​នេះ​អ្នក​អាច​ប្រើ​កម្មវិធី Mobilizer សម្រាប់​បើក​មើល​ស្ថានភាព​គេហទំព័រ​របស់​អ្នក នៅ​ក្នុង​ទូរស័ព្ទ​បាន​ចំនួន ៤ ប្រភេទ មាន​ដូច​ជា៖ Palm Pre HTC Evo Blackberry Storm iPhone 4 អ្នក​អាច​បើក​មើល​គេហទំព័រ​របស់​អ្នក ក្នុង​ប្រភេទ​ទូរស័ព្ទ​ផ្សេងៗ​គ្នា​ក្នុង​ពេល​តែ​មួយ​ក៏បាន ដោយ​មិន​មាន​បញ្ហា។ លក្ខណៈ​ពិសេស កម្មវិធី​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe Air, ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​ដំឡើង Adobe Air ក្នុង​កុំព្យូទ័រ​របស់​អ្នក​រួច​ហើយ ទើប​អាច​ដំឡើង​កម្មវិធី​នេះ។ ដោយ​សារ​តែ​កម្មវិធី Mobilizer ផ្អែក​លើ​ប្រព័ន្ធ​កម្មវិធី Adobe Air នោះ​អ្នក​អាច​យក​ទៅ​ប្រើ​បាន​ទាំង​នៅ​លើ Mac OS, Windows និង Linux។ អ្នក​អាច​ធ្វើ​ការ​ផ្ដិត​យក​ស្ថាន​ភាព​គេហទំព័រ​របស់​អ្នក​នៅ​ក្នុង​ប្រភេទ​ទូរស័ព្ទ​និមួយៗ ជា​ប្រភេទ​រូប PNG។ អាច​ទទួល​បាន​ការ​អាប់ដេត​លឿន​តាម​រយៈ Adobe Air អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​រយៈ​តំណ​ខាង​ក្រោម៖ http://www.springbox.com/mobilizer/

ទាញយកប្រភពកូដ PHP​ មិនចេះរីងស្ងួតពីគេហទំព័រ www.phpclasses.org

www.phpclasses.org គឺជាគេហទំព័រមួយដែលផ្តល់ប្រភពកូដ និងមេរៀនរបស់ភាសា PHP, វេទិការរបស់ PHP, សៀវភៅរបស់ PHP និង អាចរកការងារដែលទាក់ទងនឹង PHP ទៀតផង។ គេហទំព័រនេះត្រូវបានបង្កើតដោយសរសេរដោយអ្នកអភិវឌ្ឍន៍គេហទំព័រល្បីៗជុំវិញពិភពលោក ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកប្រភពកូដផ្សេងៗទៀត ដូចជា JavaScript, HTML & CSS, Ajax ។ លក្ខណៈពិសេសៗរបស់គេហទំព័រ www.phpclasses.org រូបរាងរបស់គេហទំព័រនេះ ដើម្បីទាញយកប្រភពកូដ PHP បាន លោកអ្នកត្រូវចុះឈ្មោះជាមុនសិន សូមចុចលើ Register ដើម្បីចុះឈ្មោះ សូមបំពេញឈ្មោះរបស់អ្នក និងអ៊ីម៉ែលរបស់អ្នកអោយបានត្រឹមត្រូវ ក្រោយពីចុះឈ្មោះរួចហើយ សូមចូលទៅកាន់ Login រួចវាយឈ្មោះ និងពាក្យសម្ងាត់របស់លោកអ្នក ក្រោយពី Login រួចមក យើងអាច ស្វែងរកប្រភពកូដរបស់ PHP ដូចរូបភាពខាងក្រោមនេះ ឧទាហរណ៍ៈ ខ្ញុំស្វែងរកប្រភពកូដ Pagination  វានឹងបង្ហាញលទ្ធផលដូចខាងក្រោម លោកអ្នកអាចចុចលើ Pagination មួយណាដែលលោកអ្នកចង់ធ្វើការទាញយក ។

គេហទំព័រ​ធនធាន​មេរៀន PHP ល្អៗ​ចំនួន១៥

PHP គឺ​ជា​ភាសា Script ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​បង្កើត​កម្មវិធី​វិប (Web Application) នានា ព្រម​ទាំង​អាច​បង្កប់​ជាមួយ​នឹង HTML។ ភាសា PHP សម្បូណ៌​ទៅ​ដោយ​ក្បួនកូដ (Function) ល្អៗ​ដែល​ធ្វើ​ឲ្យ​មាន​ប្រជាប្រិយ​ភាព ព្រម​ទាំង​មាន​ការ​ពេញ​និយម​ប្រើ​ច្រើន​ជាង​គេ​ផង​ដែរ។ នៅ​ខែមិថុនា ឆ្នាំ​២០១១នេះ ភាសា PHP ត្រូវ​បាន​គេ​ប្រើ​រហូត​ដល់​ទៅជិត ៨០% (មើល​ស្ថិតិ​នៃ​ភាសា Script ផ្សេងៗ) ។ ខាង​ក្រោម​នេះ​គឺ​ជា​គេហទំព័រ​ល្អៗ ដែល​ផ្ដល់​មេរៀន PHP ហើយ​លោក​អ្នក​អាច​ចូល​ទៅ​រៀន​បន្ថែម​ពីទីនោះ។ 1) PHP.net 2) PHP Builder 3) Deniweb Forum 4) W3Schools   5) Stack Overflow 6) PHP Edit 7) PHP Designer 8 ) Zend Studio 9) WikiBook’s PHP Books 10) PHP 

ហេតុអ្វីយើងត្រូវសិក្សាភាសា PHP ?

ការប្រកួតប្រជែងរបស់ Server Side Script មានច្រើនដូចជា Perl, CGI Microsoft ASP.NET, Java Server Page (JSP) and ColdFusion។ ប៉ុនែ្ត PHP មានសមត្ថភាព និងចំណុចល្អជាច្រើនដែលអ្នកអភិវឌ្ឍន៍គេហទំព័រតែងតែយក PHP មកប្រើប្រាស់ដែលមានដូចខាងក្រោម –          ប្រសិទ្ធភាពខ្ពស់ (Performance): PHP មានសមត្ថភាពខ្ពស់ក្នុងការ​អភិវឌ្ឍន៍​គេហទំព័រជាលក្ខណៈ Dynamic Website –          ការភ្ជាប់ទៅកាន់ Database (Database Integration): PHP អាចភ្ជាប់ទៅកាន់ Database ជាច្រើន​ (MySQL, PostgreSQL, mSQL, Oracle, MS-SQL, FilePro, Interbase, …) –          ភ្ជាប់ជាមួយ Libraries ស្រាប់ (Built-in Libraries): ព្រោះតែ PHP អភិវឌ្ឍន៍ សំរាប់រចនាគេហទំព័រ