Archive ជា​ប្រភេទ​កញ្ចប់​ឯកសារ​មួយ ដែល​ខ្ចប់​ឯកសារ​ជា​ច្រើន​ចូល​គ្នា ហើយ​អាច​ចម្លង​យក​ទៅ​ទី​កន្លែង​ណា​មួយ​យ៉ាង​ងាយ​ស្រួល។ ឯកសារ​ប្រភេទ Archive មាន​ដូច​ជា zip , rar , tar , gz , iso , apk , taz  និង​ជា​ច្រើន​ផ្សេង​ទៀត។ ដើម្បី​គ្រប់​គ្រង​លើ​ឯកសារ​ប្រភេទ​នេះ (ក្នុង Windows) យើង​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ WinRAR (គិត​ប្រាក់) WinZip (គិត​ប្រាក់) 7-Zip (មិន​គិត​ប្រាក់) PeaZip (មិន​គិត​ប្រាក់) ក្នុង​ចំណោម​កម្មវិធី​ខាង​លើ​ទាំង​ប៉ុន្មាន PeaZip អាច​ចាត់​ទុក​ថា​ជា​កម្មវិធី​ល្អ​មួយ​ដែល​អាច​ទាញ​យក​បាន​ដោយ​មិនគិត​ប្រាក់​និង​បើក​ទូលាយ (Open Source) ហើយ​អាច​ប្រើ​បាន​យ៉ាង​ល្អ​នៅ​លើ Windows មិន​ចាញ់ WinRAR ឬ WinZip ឡើយ។ PeaZip អាច​អាន រុករក​ឯកសារ​នៅ​ក្នុង​ឯកសារ Archive លើស​១៥០​ប្រភេទ ហើយ​កម្មវិធី​នេះ​មាន​វត្តមាន​ទាំង​នៅ​លើ Windows និង Linux ។