Mac OS Archive

Apple ប្រកាស​ដំណឹង​អំពី OS X Mountain Lion ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​របស់ iOS មួយ​ចំនួន

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន Apple បាន​ប្រកាស​ផ្សាយ​នូវ​ជំនាន់​ថ្មី​នៃ Mac OS ថ្មី​សម្រាប់​កុំព្យូទ័រ ដែល​មាន​ឈ្មោះ​ថា OS X Mountain Lion។ ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា មាន​ភ្ជាប់​មក​ជាមួយ​លក្ខណ់​មួយ​ចំនួន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន​ប្រើ​នៅ​លើ iPhone ជា​ដើម។ ប្រព័ន្ធ​ប្រតិបត្តិការ OS X ជំនាន់​ថ្មី​នេះ នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ [youtube http://www.youtube.com/watch?v=8NcB21Jr4pw?w=600 ] លក្ខណៈ​ទី​មួយ​នៃ iOS ដែល​មាន​ភ្ជាប់​មក​ក្នុង OS X Mountain Lion គឺ Notification Center (មជ្ឈមណ្ឌល​ដំណឹង) ។ របស់​នេះ​មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​ដំណឹង​ផ្សេងៗ​ដូច​ជា សារ​ជា​អក្សរ, អ៊ីមែល, ដំណឹង​របស់​កម្មវិធីប្រើ​ប្រាស់ ។ល។ ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​កន្លែង​តែ​មួយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង។ Message ជា​កម្មវិធី​ជជែក​កម្សាន្ត ដែល​អ្នក​ប្រើ​ប្រាស់ Apple ទាំង​ឡាយ​អាច​ធ្វើ​ការ​ចែក​រំលែក​ឯកសារ, ជជែក​កម្សាន្ត​តាម​អក្សរ និង

LibreOffice ចេញ​កំណែ​ថ្មី 3.5

នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ស្ថាបនិក​កម្មវិធី​ការិយាល័យ LibreOffice បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​កំណែ​ថ្មី 3.5 ដែល​មាន​ការ​កែ​កំហុស និង​បញ្ហា​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត​ក៏​មាន​បន្ថែម​លក្ខណៈ​ពិសេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែរ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ស្ថិត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់ ដូច​ជា៖ Writer, Impress, Calc, Draw និង Base ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ដូច​ជា៖ អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ​ការ​ពិនិត្យ​រក​ការ​ធ្វើ​បច្ចុប្បន្នកម្ម របស់​កម្មវិធី រូបរាង​ថ្មី​នៃ បឋមកថា បាតកថា បំបែក​ទំព័រ (Writer) ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ពិនិត្យ​វេយ្យាករណ៍​អង់គ្លេស (Writer) អន្តរកម្ម​នៃ​ផ្ទាំង​រាប់​ចំនួន​ពាក្យ៖ វា​នឹង​ធ្វើ​ការ​កែ​ប្រែ​ស្ថិតិ​ចំនួន​បាន​ភ្លាមៗ នៅ​ពេល​អ្នក​វាយ​ពាក្យ​ថ្មី (Writer) បាន​អភិវឌ្ឍ​បន្ថែម​លើ​ការ​បង្ហាញ​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ឯកសារ​គុណភាព​ខ្ពស់ (Writer) របារ​បញ្ចូល​ពហុ​បន្ទាត់ (Calc) ការ​បង្កប់ (embed) នូវ​ឯកសារ​មេឌា ឬ​ពណ៌​គំរូ​នានា (Impress) បាន​បញ្ចូល​រូប​ទ្រង់​ទ្រាយ​ថ្មីៗ (Impress) លក្ខណៈ​នាំ​ចូល​ថ្មី​សម្រាប់​ការ​គូរ​ក្នុង Microsoft Viso (Draw) តម្រង (filter) ថ្មី​សម្រាប់​មូលដ្ឋាន​ទិន្នន័យ PostgreSQL (Base) និង​កំណែ​ប្រែ​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​រក​បាន​នៅ​ទំព័រ​មួយ​នេះ៖ http://www.libreoffice.org/download/3-5-new-features-and-fixes/ តើ​នៅ​រង់​ចាំ​អ្វី​ទៀត

ល្បែង​កម្សាន្ត៖ 0 A.D ចេញ​កំណែ​ថ្មី ០.៧

0 A.D គឺ​ជា​ប្រភេទ​ល្បែង​កម្សាន្ត​ម្យ៉ាង ដែល​យើង​លេង​ក្នុង​ការ​បញ្ជា​ទ័ព។ ល្បែង​នេះ​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង Age Of Empire ដែរ តែ​ល្បែង​នេះ​មិន​មែន​លេង​បាន​តែ​ត្រឹម​ក្នុង Windows ប៉ុណ្ណោះទេ តែ​អាច​លេង​បាន​ទាំង​៣ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ជា៖ Linux, Mac OS, Windows។ ល្បែង​នេះ​ជា​ល្បែង​កូដ​បើក​ចំហ (Open Source) ដែល​អ្នក​អាច​ទាញ​យក​កូដ​ដើម​ទៅ​មើល ឬ សរសេរ​បន្ថែម​ពី​លើ​ទៀត​បើ​អ្នក​អាច​ធ្វើ​បាន។ ហើយ​អ្នក​ក៏​អាច​លេង​ហ្គេម​នេះ​បាន​ដោយ​គិត​ប្រាក់​ដែរ។ លក្ខណៈ​ពិសេស​នៃ​ល្បែង​នេះ ក្នុង​ល្បែង​នេះ​មាន​ក្រុមអារ្យធម៌ ៦ ផ្សេងៗ​ពីគ្នា ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ពិត មាន​ចែក​ជា​ខែត្រ និង​តំបន់ មាន​កង​ទ័ព​ជើង​ទឹក និង​ជើង​គោក អាច​លេង​បាន​ច្រើន​គ្នា ជា​ប្រភេទ​ល្បែងរូបរាង 3D ស្អាត អាច​លេង​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​៣ ម្យ៉ាង​វិញទៀត នា​ពេល​ថ្មីៗ​នេះ​ផ្នែក​ស្ថាបនិក​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ថា ល្បែង 0 A.D បាន​ចេញ​ដល់​កំណែ ០.៧ ហើយ​ថែម​ទាំង​បាន​ផ្លាស់​ប្ដូរ​រូបរាង​ម៉ឺនុយ​ថ្មី, មាន​ថែម​ផែន​ទីថ្មី, ថែម​សម្លេង​ថ្មី, មាន​បន្ថែម​ក្រុម​អារ្យធម៌​ថ្មី​ឈ្មោះ Carthaginian, ។ល។ រូប​ភាព​នៃ​ក្រុម​អារ្យធម៌​ថ្មី ទាញ​យក​ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​ល្បែង​នេះ​បាន​តាម​រយៈ http://wildfiregames.com/0ad/ ។ ចំណែក​អ្នក​ប្រើ Ubuntu

ងាយៗ! របៀបធ្វើអោយ Linux ដំឡើងតាម Flash ជាមួយ Unetbootin

Unetbootin ជាកម្មវិធ​ដែលដំឡើងការលើ Windows, Linux និង​ Mac ដែលអាចអោយ​អ្នកធ្វើ File សម្រាប់ដំឡើង Linux ចេញពី Flash បាន។ ​ខាងក្រោមនេះ​ជារបៀបនៃការប្រើប្រាស់ Unetbootin ៖ ត្រង់ Distribution ៖ អ្នកអាចជ្រើសរើសប្រភេទប្រព័ន្ធ​ប្រតិបត្តិការណ៍ Linux និងជំនាន់របស់វា (ចំនាំ​បើសិន​អ្នក​រើស​កន្លែងនេះ​​មានន័យ​ថា​អ្នក​ទាញយក​ File Linux រូច​ហើយ​បានវាធ្វើ File នោះទៅជា File ដំឡើងតាម Flash) ត្រង់ Diskimage ៖ មានន័យថាអ្នក​អាចបង្ដើត File ដំឡើងតាមរយៈ File ISO ដែលមានស្រាប់ក្នុង Computer អ្នក បន្ទាប់មកសូមជ្រើសរើស Type ជា USB Drive ពីទីតាំងនណា រូចចុច Ok ៖ សូមរង់ចាំរហូរ​ដល់ចប់​វានិង​អោយ Restart នោះ Flash

ស្វែងយល់ពី Kernel របស់ប្រព័ន្ធប្រតិបត្តិការ

តើ​អ្វី​ជា ​Kernel?​ Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។ តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ? Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។ 1.Microkernel Microkernel គឺជាប្រភេទ Kernel ដែលគ្រប់គ្រងលើអ្វីដែលវាគួរតែគ្រប់គ្រងដូចជា CPU, Memory និង IPC តែប៉ុណ្ណោះ។ ចំណែកអ្វីៗក្រៅពីនេះទៀតត្រូវបានគ្រប់គ្រងលើ user space ដូចជា Drivers VGA, Wireless ។ល។ Microkernel មានទំហំ

ផ្លាស់​ប្ដូរ​ផ្ទាំង​ភ្ជាប់​ចូល Mac OS X 10.7 Lion តាម​រយៈ Loginox

កាល​ពី​លើក​មុន​យើង​ខ្ញុំ​បាន​បង្ហាញ​អ្នក​អំពី​ការ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល Windows 7 តាម​រយៈ Registry ហើយ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​នូវ​កម្មវិធី​មួយ​ទៀត​សម្រាប់​ផ្លាស់​ផ្ទាំង​ភ្ជាប់​ចូល (login screen) នៃ Mac OS X Lion 10.7 ដែល​មាន​ឈ្មោះ​ថា Loginox។ កម្មវិធី​នេះ​ក៏​មិន​មែន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​ឡើយ ហើយ​ថែម​ទាំង​អាច​ប្ដូរ Logo របស់ Mac OS X Lion បាន​ថែម​ទៀត​ផង។ កម្មវិធី​នេះ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ណាស់ គ្រាន់​តែ​បើក​កម្មវិធី​ឡើង ហើយ​អូស​រូប​ភាព​ទៅ​ដាក់​ក្នុង​ផ្នែក New Login Image ជា​ការ​ស្រេច។ ហើយ​នៅ​ពេល​ដែល​អ្នក​ចុច​កំណត់​ប្រើ​រូប​ថ្មី​នោះ អ្នក​ចាំ​បាច់​ត្រូវ​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​គណនី​គ្រប់​គ្រង ដើម្បី​ឲ្យ​ផ្លាស់​ប្ដូរ​រូប​ដើម​បាន។ ចំណែក​ក្នុង​ផ្ទាំង Login Logo នោះ​សម្រាប់​អ្នក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប Logo ដើម​របស់ Apple ទៅ​ជា​រូប​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចូល​ចិត្ត។ ការ​កំណត់​ក៏​មិន​ពិបាក​ដែរ ដូច​តែ​ខាង​លើ​ដែរ គ្រាន់​តែ​ទាញ​យក​មក​ទម្លាក់​ក្នុង​ផ្នែក New Login Logo ហើយ​ចុច​កំណត់ វាយ​ពាក្យ​សម្ងាត់​គណនី​គ្រប់​គ្រង​ជា​ការ​ស្រេច។ សូម​ពិនិត្យ​មើល​បម្លាស់​ប្ដូរ។ ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ស្ដារ​យក​មក​វិញ​នូវ​រូបភាព​ដើម ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង Reset to

Tab for Google+ បើក​មើល Google Plus លើ​របារ​ម៉ឺនុយ Mac របស់​អ្នក

Tab for Google+ ជា​កម្មវិធី​មួយ​ដែល​អ្នក​អាច​បើក​មើល​ការ​បន្ទាន់​សម័យ​នានា​នៅ​ក្នុង Google+ របស់​អ្នក​បាន ដោយ​មិន​បាច់​បើក​គេហទំព័រ​ឡើយ។ កម្មវិធី​នេះអាច​ជួយ​ឲ្យ​អ្នក​មើល​ការ​ផ្សាយ​នានា ក្នុង Google Plus បាន​ឆាប់​រហ័ស​ទៀត​ដែរ។ កម្មវិធី​នេះ​ត្រូវ​បាន​រចនា​ឡើង​តាម​កម្មវិធី Google+ នៅ​លើ​ទូរស័ព្ទ ហើយ​មាន​រួម​ផ្សំ​លក្ខណៈ​ពិសេស​ដូច​ជា៖ Stream, រូប​ភាព, រង្វង់, ទំព័រ​ផ្ទាល់​ខ្លួន (Profile), ដំណឹង (Notification) ។ នៅ​ពេល​ដែល​អ្នក​ដំឡើង​កម្មវិធី​នេះ​រួច អ្នក​នឹង​ទទួល​បាន​រូប g មួយ​ស្ថិត​នៅ​របារ​ខាង​លើ តែ​មុន​នឹង​អ្នក​អាច​ប្រើ​បាន​លុះ​ត្រ​តែ​វាយ​បញ្ចូល​ព័ត៌មាន​គណនី Google អ្នក​ជា​មុន​សិន។ រូប​ភាពនៃ​ផ្ទាំង​ខាង​មុខ​នៃ​ប្រអប់​កម្មវិធី ដែល​មាន​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដែល​បាន​រៀប​រាប់​មក​ពី​ខាង​លើ។ អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​រយៈ តំណ​ភ្ជាប់​នេះ។ កម្មវិធី​នេះ​ដើរ​បាន​ស្រួល​នៅ​លើ Mac OS X 10.6.6 និង​ខ្ពស់​ជាង​នេះ។ [ប្រភព​ព័ត៌មាន៖ Addictive Tips]

គ្រប់គ្រង iPod ជាមួយ​ YamiPod

លោក​អ្នក​ពិត​ជាស្គាល់​នូវ​ឧបករណ៍ចាក់ចម្រៀង​ដែលមាន​រូបរាងតូចគឺ iPod ។ iPod ជា​ឧបករណ៍ចាក់​ចម្រៀងចល័តដែលមានរាងតូចស្អាត ដែលបង្កើត​ឡើងក្រុមហ៊ុន Apple ។ បើសិនជា​លោក​អ្នក​ចង់គ្រប់គ្រង iPod លោកអ្នកអាចប្រើប្រាស់កម្មវិធី YamiPod ។ YamiPod គឺជាកម្មវិធី​ផ្តល់​ដោយ​ឥតគិតថ្លៃដែល​ប្រើសម្រាប់គ្រប់គ្រង iPod នៅក្នុងប្រព័ន្ធប្រតិបត្តិការ Mac OSX, Windows និង Linux ។ វា​ដំណើរការដោយផ្ទាល់ពី iPod ដោយពុំចាំចាំបាច់ធ្វើការដំឡើង​។ ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.yamipod.com