LibreOffice Archive

LibreOffice ចេញ​កំណែ​ថ្មី 3.5

នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ស្ថាបនិក​កម្មវិធី​ការិយាល័យ LibreOffice បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​កំណែ​ថ្មី 3.5 ដែល​មាន​ការ​កែ​កំហុស និង​បញ្ហា​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត​ក៏​មាន​បន្ថែម​លក្ខណៈ​ពិសេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែរ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ស្ថិត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់ ដូច​ជា៖ Writer, Impress, Calc, Draw និង Base ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ដូច​ជា៖ អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ​ការ​ពិនិត្យ​រក​ការ​ធ្វើ​បច្ចុប្បន្នកម្ម របស់​កម្មវិធី រូបរាង​ថ្មី​នៃ បឋមកថា បាតកថា បំបែក​ទំព័រ (Writer) ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ពិនិត្យ​វេយ្យាករណ៍​អង់គ្លេស (Writer) អន្តរកម្ម​នៃ​ផ្ទាំង​រាប់​ចំនួន​ពាក្យ៖ វា​នឹង​ធ្វើ​ការ​កែ​ប្រែ​ស្ថិតិ​ចំនួន​បាន​ភ្លាមៗ នៅ​ពេល​អ្នក​វាយ​ពាក្យ​ថ្មី (Writer) បាន​អភិវឌ្ឍ​បន្ថែម​លើ​ការ​បង្ហាញ​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ឯកសារ​គុណភាព​ខ្ពស់ (Writer) របារ​បញ្ចូល​ពហុ​បន្ទាត់ (Calc) ការ​បង្កប់ (embed) នូវ​ឯកសារ​មេឌា ឬ​ពណ៌​គំរូ​នានា (Impress) បាន​បញ្ចូល​រូប​ទ្រង់​ទ្រាយ​ថ្មីៗ (Impress) លក្ខណៈ​នាំ​ចូល​ថ្មី​សម្រាប់​ការ​គូរ​ក្នុង Microsoft Viso (Draw) តម្រង (filter) ថ្មី​សម្រាប់​មូលដ្ឋាន​ទិន្នន័យ PostgreSQL (Base) និង​កំណែ​ប្រែ​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​រក​បាន​នៅ​ទំព័រ​មួយ​នេះ៖ http://www.libreoffice.org/download/3-5-new-features-and-fixes/ តើ​នៅ​រង់​ចាំ​អ្វី​ទៀត

បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ នៅ​ក្នុងកម្មវិធី LibreOffice

LibreOffice បាន​ផ្ដល់​មុខ​ងារ​មួយ​សម្រាប់​បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ សម្រាប់​ភាសា​និមួយៗ។ ក្នុង​នោះ​ក៏​មាន​សម្រាប់​ភាសា​ខ្មែរ​ដែរ ដែល​ត្រូវ​បាន​បង្កើត​ដោយ សមាគម​សៀវភៅ​​ឈាន​មុខ​នៅ​កម្ពុជា និង​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ដោយ​លោក ទឹម បឿន។ ដើម្បី​ធ្វើ​ការ​បន្ថែម​វនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។ ១. ទាញ​យក​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ ពី​ទីនេះ (ដោយ SBBIC) និង ពី​ទីនេះ (ដោយ​លោក ទឹម បឿន)។ បន្ទាប់​ពី​ទាញ​យក​ហើយ សូម​បន្ថែម​ប្រភេទ​ឯកសារ .oxt ពី​ក្រោយ​ឈ្មោះ​ឯកសារ។ ២. សូម​បើក​កម្មវិធី LibrOffice ផ្នែក​មួយ​ណា​ក៏​បាន (ដូច​ជា Writer ឬ​ក៏ Calc ឬ​ក៏ Impress) ៣. ចុច​លើ Tools -> Extension Manager… ៤. ចុច​លើ​ប៊ូតុង Add.. ហើយ​ផ្ដល់​ទីតាំង​ទៅ​កាន់​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក​ពី​ខាង​លើ ៥. បិទ​បើក​កម្មវិធី​ LibreOffice ​ឡើង​វិញ ៦. សូម​សាក​ល្បង​វាយ​ពាក្យ​ខ្មែរ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​រូប​ខាង​ក្រោម ប្រសិន​បើ​អ្នក​វាយ​ពាក្យ​ខុស។ LibreOffice គឺ​ជា​កម្មវិធី​រដ្ឋបាល ដែល​មាន​មុខ​ងារ​ដូច​ទៅ​នឹង​កម្មវិធី Office របស់

Ubuntu កំណែ ១១.១០ ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ – តើ​មាន​អ្វី​ថ្មី​ខ្លះ?

ក្រោយ​ពី​ការ​អភិវឌ្ឍ​ចំនួន ៦ ខែ​កន្លង​មក​នេះ ទីបំផុត​កំណែ​ថ្មី​របស់ Ubuntu គឺ ១១.១០ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​ល្បឿន​បើក​ដំណើរ​ការ (boot) លឿន​ជាង​មុន​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជាបន្លាស់​ប្ដូរ​ថ្មីៗ​នៅ​ក្នុង​កំណែ​មួយ​នេះ ដោយ​រៀប​រាប់​ជា​ត្រួសៗ។ បន្លាស់​ប្ដូរ Unity Unity គឺ​ជា​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​មាន​ទិដ្ឋភាព​ថ្មី ព្រម​ទាំង​បង្កើន​ល្បឿន​តម្រង​ឯកសារ (Filter) និង រយៈ​ពេល​ផ្ទុក (Loading Time) ជា​ដើម ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​កម្មវិធី និង​ឯកសារទាំង​ឡាយ។ រូបរាង ក្នុង​បន្លាស់​ប្ដូរ​ថ្មី​នេះ​ផង​ដែរ Ubuntu 11.10 ក៏​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​រូបរាង​ផ្ទាំង​កម្មវិធី ឲ្យ​ភាព​រលោង និង​ស្អាត​ជាង​មុន ព្រម​ទាំង​បាន​ភ្ជាប់​មក​នូវ​រូប​ផ្ទៃ​ក្រោយ (Background Image) ថ្មីៗ​ចំនួន​១៤​ទៀត។ ផ្ទាំង​ភ្ជាប់​ចូល​ថ្មី (New Login Screen) ផ្ទាំង​ភ្ជាប់​ចូល​ថ្មី​នេះ​គឺ​ជា​កម្មវិធី​បន្ថែម​មួយ​ដែល​មាន​ឈ្មោះ​ថា LightDM , ផ្ទាំង​នេះ​មាន​សភាព​ស្រឡះ​ជាង​មុន និង​មាន​សភាព​លឿន​រហ័ស​ជាង​មុន​ដែរ ព្រោះ​តែ LightDM ជា​កម្មវិធី​ផ្នែក​បន្ថែម​ដែល​មាន​ទំហំ​តូច។ កម្មវិធី​អនុវត្ត​ដែល​ភ្ជាប់​មក​ជាមួយ (មួយ​ចំនួន) –Firefox

អត្ថបទ​ចំនួន​១០ ដែល​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​សប្ដាហ៍ (១៩/០៦/២០១១)

ខាង​ក្រោម​នេះ​គឹ​ជា​អត្ថបទ​ទាំង​១០ ដែល​មាន​ប្រជា​ប្រិយ​ភាព​ប្រចាំ​សប្ដាហ៍​នេះ (១៩/មិថុនា/២០១១)៖ ធ្វើ​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ​ក្នុង Skype លើ Windows មាន​ទំហំ​ធំ បក​ប្រែ​ពាក្យ​បរទេស​នៅ​លើ Firefox ភ្លាមៗ មក​ជា​ភាសា​ខ្មែរ ការប្រាស់ប្រើកម្មវិធីបន្ថែមសម្រាប់ ងាយស្រួលក្នុងការរចនាគេហទំព័រ រូប​ក្រាហ្វិក៖ តើ Facebook មាន​ឥទ្ធិពល​លើ​ទំនាក់​ទំនង​រប​ស់​អ្នក​ដែរ​ឬទេ? របៀប​ត្រង​យក​អ៊ីមែល​ទៅ​ដាក់​មួយ​ដុំ នៅ​ក្នុង Gmail ការការពារមិនអោយគេកែប្រែឯកសារបានក្នុង Ms Word 2010 ធ្វើឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​នៅ​ក្នុង Windows XP រលោង​ងាយ​ស្រួល​អាន សរសេរ​រូបមន្ត​គណិត​វិទ្យា​នៅ​ក្នុង LibreOffice Writer Microsoft Office Visio លក្ខណៈថ្មីៗនៃកម្មវិធី Directory Opus 10.0

សរសេរ​រូបមន្ត​គណិត​វិទ្យា​នៅ​ក្នុង LibreOffice Writer

នៅ​ក្នុង MS Office មាន​ភ្ជាប់​មក​ស្រាប់​នូវ​ឧបករណ៍​សម្រាប់​សរសេរ​រូប​មន្ត​គណិត​វិទ្យា ហើយ​យើង​អាច​ដំឡើង​កម្មវិធី​បន្ថែម​ផ្សេង​ទៀត​ដូច​ជា MathType ដើម្បី​ជំនួយ​ក្នុង​ការ​សរសេរ។ ចំណែក​នៅ​ក្នុង LibreOffice ក៏​មិន​ចាញ់ MS Office ដែរ ព្រោះ​កម្មវិធី​នេះ​ក៏​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​គឺ LibreOffice Math ដែល​អាច​សរសេរ​រូបមន្ត​គណិត​វិទ្យា។ តែ​អ្នក​ដែល​ចាប់​ប្រើ កម្មវិធី​ការិយាល័យ LibreOffice ដំបូង​ប្រហែល​ជា​គិត​ថា​យើង​អាច​សរសេរ​បាន​តែ​នៅ​ក្នុង​កម្មវិធី LibreOffice Math ប៉ុណ្ណោះ មិន​អាច​យក​ទៅ​ដាក់​ក្នុង LibreOffice Writer បាន​ឡើយ, តែ​តាម​ពិត​យើង​ពិត​ជា​អាច​ធ្វើ​បាន​​ដែរ ហើយ​ពិត​ជា​ងាយ​ស្រួល​បំផុត។ របៀប​បញ្ចូល ១. ដំបូង​សូម​បើក​កម្មវិធី LibreOffice Writer ២. បន្ទាប់​មក​ចុច​លើ Insert (បញ្ចូល) -> Object (វត្ថុ) -> Formula (រូបមន្ត) ៣. នៅ​ពេល​នេះ​អ្នក​ទទួល​បាន​ផ្ទាំង​មួយ​សម្រាប់​វាយ​រូប​មន្ត​គណិត និង​ផ្ទាំង​ធាតុ ដែល​ជា​អ្នក​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក ក្នុង​ការ​សរសេរ​រូបមន្ត​ផ្សេងៗ ដូច​ជា ឫស, សមីការ, ប្រភាគ, tan, cos,

របៀប​កំណត់​ពាក្យ​សម្ងាត់​សម្រាប់ឯកសារ PDF ពេល​នាំ​ចេញ​ពី OpenOffice.org

នៅ​ក្នុង​កម្មវិធី OpenOffice.org និង LibreOffice មាន​ភ្ជាប់​មក​ស្រេច​ជាមួយ​នឹង​ឧបករណ៍​សម្រាប់​នាំ​អត្ថបទ​ចេញ​ជាឯកសារ PDF។ កម្មវិធី​ការិយាល័យ​នេះ ស្គាល់​ប្រភេទ​ពាក្យ​សម្ងាត់​ចំនួន​ពីរ៖ ពាក្យ​សម្ងាត់​បើក​ចំហ (Open Password) ពាក្យ​សម្ងាត់​សិទ្ធិ (Permission Password) របៀប​កំណត់៖ ១. នៅ​ពេល​អ្នក​សរសេរ​អត្ថបទ​រួច​ហើយ សូម​ចុច File -> Export as PDF.. (ឯកសារ -> នាំ​ចេញ​ជា PDF…) ២. បន្ទាប់​មកចុច​លើ​ផ្ទាំង Security (សុវត្ថិភាព) ៣. នៅ​ក្នុង​ទីនោះ​អ្នក​នឹង​ឃើញ​ប៊ូតុង Set open password… (កំណត់​ពាក្យ​សម្ងាត់​បើក​ចំហ) និង Set permission password… (កំណត់​ពាក្យ​សម្ងាត់​សិទ្ធិ) អ្នក​អាច​កំណត់​តែ​មួយ ឬទាំង​ពីរ​ក៏បាន។ ៤. នៅ​ពេល​កំណត់​រួច អ្នក​អាច​ធ្វើ​ការ​នាំ​ចេញ​ឯកសារ​របស់​អ្នក​មក​ខាង​ក្រៅ ហើយ​សូម​សាក​ល្បង​បើក អ្នក​នឹង​ឃើញ​លោត​ផ្ទាំង​មួយ​មក សម្រាប់​បញ្ចូល​ពាក្យ​សម្ងាត់ ដើម្បី​បើក​អាន។

លក្ខណៈថ្មីៗរបស់ Ubuntu 11.04 (Natty Narwhal)

Ubuntu ជាប្រព័ន្ធប្រតិបត្តិការ Linux Open Source ជា Linux Distribution ដែលកំពុងពេញនិយមជាងគេក្នុងចំណោម Distribution ទាំងអស់របស់ Linux សំរាប់អ្នកប្រើប្រាស់ធម្មតាហើយវាជាដំណើរបានយ៉ាងល្អប្រសើរទាំងលើ Desktop, Notebook និង Netbook ។ សំរាប់ Ubuntu ជំនាន់ចុងក្រោយនេះគឺ Ubuntu 11.04 (Natty Narwhal) ដែលវាមានលក្ខណៈនិងគុណប្រយោជន៍ដូចខាងក្រោមៈ 1. មជ្ឈមណ្ឌលកម្មវិធី (Software Center) វាជាកន្លែងដែលអ្នកអាចចូលទៅកាន់ពិភពកម្មវិធីឥតគិតថ្លៃរាប់ពាន់កម្មវិធីសំរាប់ដំឡើងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។វាត្រូវបានបែងចែកជាច្រើនផ្នែកដូចជាកម្មវិធីសំរាប់អប់រំ ល្បែងកំសាន្ត ចម្រៀង វិដេអូ​ភាសាសរសេរកម្មវិធី និងកម្មវិធីសំរាប់ការិយាល័យ។ អ្នកគ្រាន់តែជ្រើសរើសកម្មវិធីទាំងនោះនៅលើ Ubuntu Software Center ដើម្បីដំឡើងតែម្តងដោយមិនចាំបាច់ត្រូវការស៊ីឌីឡើយ តែតម្រូវអោយអ្នកភ្ជាប់ជាមួយ Internet​​ ។ 2. អ៊ីម៉ែល និងកម្មវិធីជជែកកំសាន្ត (Email and Chat) អ្នកអាចជជែកកំសាន្តជាមួយមិត្តភ័ក្តិតាមរយៈកម្មវិធីEmpathy, Pidgin ឬ Skype ដែលអ្នកអាចប្រើវាជាមួយ Yahoo,

ដំឡើង LibreOffice ទៅ​ក្នុង Ubuntu ដោយ​ប្រើ apt-get

រហូត​មក​ទល់​ពេល​នេះ LibreOffice មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ថត​ទីតាំង (repository) នៅ​ឡើយ​ទេ ទោះ​បី​ជា​ឥឡូ​វ Ubuntu ចេញ​ដល់​កំណែ​ទី ១១.០៤ ក៏ដោយ។ ដូច្នេះ​ដើម្បី​ដំឡើង LibreOffice ដោយ​ប្រើ apt-get នោះ​យើង​អាច​ប្រើ ទីតាំង​ផ្ទុក​របស់ NW Linux។ សូម​អនុវត្ត​កូដ​ដូច​ខាង​ក្រោម៖ លុប OpenOffice.org (OOo) sudo apt-get remove openoffice*.* ដំឡើង LibreOffice សូម​បើក​បញ្ជី​ប្រភព​កម្មវិធី (source list) ដោយ​ប្រើ​កូដ៖ sudo gedit /etc/apt/sources.list ហើយ​ចម្លង deb http://libreoffice.nwlinux.us lucid main ទៅ​ដាក់​ក្នុង​នោះ។ ធ្វើ​បច្ចុប្បន្នកម្ម៖ sudo apt-get update បន្ថែម​សោរ៖ sudo apt-key adv –keyserver keyserver.ubuntu.com –recv-keys 1378B444 ដំឡើង៖ sudo apt-get install libreoffice-common