iOS Archive

សទ្ទានុក្រម​ពាក្យ​កុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ WP, Android និង iOS

តាម​ការ​ផ្សាយ​អត្ថបទ​មួយ​នៅ​ក្នុង​ប្លក់ KhmerType របស់​លោកដាញ់ ហុង (អ្នក​ជំនាញ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ) បាន​ឲ្យ​ដឹង​ថា កម្មវិធី​សទ្ទានុក្រម​ពាក្យ​កុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ Windows Phone នឹង​ដាក់ឲ្យ​ទាញ​យក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ តែ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កំណែ​សម្រាប់ iOS និង Android កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្ថាបនា​ហើយ​ក៏​នឹង​ចេញ​តាម​ក្រោយ​ដែរ។ កម្មវិធី​សទ្ទានុក្រម​មួយ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បក​ប្រែ​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ជា​ភាសា​អង់គ្លេស ទៅ​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល ហើយ​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​អក្សរ​និង​ភាសា​ខ្មែរ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នេះ។

ទាញ​យក​រូប​ភាព​របស់​អ្នក​ពី Instagram ទាំង​អស់​ជា​កញ្ចប់ ZIP

Instagram ជា​កម្មវិធី​មួយ​ដ៏​ល្បី​ល្បាញ ឬ​ក៏​អាច​ហៅ​ថា​ជា​សហគមន៍​មួយ​ដ៏​ធំ ក្នុង​ការ​ចែក​រំលែក​រូបថត​របស់​អ្នក​បាន​ភ្លាម ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​អ្នក ព្រម​ទាំង​ទៅ​ក្នុង​គណនី Facebook និង​បណ្ដាញ​សង្គម​នានា​ដែរ។ អ្នក​អាច​ឆ្លើយ​ឆ្លង ជជែក​កម្សាន្ត និង​ចូល​ចិត្ត​រូប​ណា​មួយ​ដែល​មនុស្ស​ទាំង​ឡាយ​បាន​ដាក់​ផ្សាយ។ ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​និង​ងាយ​ស្រួល​នេះ​ហើយ ទើប Facebook បាន​ចំណាយ​ប្រាក់​ទិញ Instagram ក្នុង​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ។ ម្យ៉ាង​វិញ​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ Instagram តែង​តែ​ថត​រូប​ដាក់​ជា​ញឹកញាប់ តែ​មិន​ប្រាកដ​ថា រូប​ដែល​ដាក់​ក្នុង Instagram រួច​ហើយ​លុប​រូប​ក្នុង​ទូរសព្ទ​ចោល​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើ​សិន​អ្នក​បាន​លុប​រូប​ទាំង​អស់​ក្នុង​ទូរស័ព្ទ​ហើយ (រូប​ដែល​ដាក់​ក្នុង Instagram) អ្នក​មិន​បាច់​បារម្ភ​ក្នុង​ការ​ស្វែង​រក​វា​ឡើយ។ អ្នក​អាច​ប្រើ​បាន​ជាមួយ​កម្មវិធី Instarchive ដែល​ជួយ​ឲ្យ​អ្នក​ទាញ​យក​រូប​ទាំង​ឡាយ ដែល​បាន​ដាក់​ក្នុង Instagram មក​ក្រៅ​ទាំង​អស់។ ដើម្បី​ទាញ​យក​បាន អ្នក​ពុំ​បាច់​ត្រូវ​ការ​អ្វី​ច្រើន​នោះ​ឡើយ។ ដូច្នេះ​ដើម្បី​ឲ្យ​ច្បាស់​ថែម​ទៀត ធ្វើ​តាម​ដំណាក់​កាល​ខាង​ក្រោម៖ ១. សូម​ចូល​ទៅ​កាន់​គេហទំព័រ Instarchive ហើយ​ចុច​លើ​ពាក្យ Connect with Instagram ២. សូម​បំពេញ​ព័ត៌មាន​គណនី​របស់​អ្នក ៣. ចុច​លើ​ប៊ូតុង Authorize ដើម្បី​អនុញ្ញាត​ឲ្យ​ភ្ជាប់​ទៅ Instagram ៤. នៅ​ពេល​នេះ​អ្នក​អាច​ទាញ​យក​រូប​ភាព​របស់​អ្នក​បាន​ហើយ!

តើ Ubuntu អាច​ប្រកួត​ប្រជែង​នឹង iOS និង Android ក្នុង​វិស័យ​បច្ចេកវិទ្យា Tablet ដែរ​ឬទេ?

នៅ​ពេល​បច្ចុប្បន្ន​នេះ Canonical ដែល​ជា​អ្នក​ផ្គត់​ផ្គង់ Ubuntu បាន​ប្រឹង​ប្រែង​ពង្រីក​ទី​ផ្សារ និងសមត្ថភាព​នៃ Ubuntu ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ធំ​ទៅៗ ក្នុង​នោះ​មាន​ដូច​ជា​ផ្នែក៖ កុំព្យូទ័រ, ទូរស័ព្ទ (ជា​ការ​គ្រោង​ទុក), ទូរទស្សន៍ (Ubuntu TV) ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ តាម​រយៈ​គេហទំព័រ OMG! Ubuntu! បាន​ឲ្យ​ដឹង​ថា Ubuntu មាន​គម្រោង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្នុង Tablet ។ សកម្មភាព​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ថែម​ទៀត រវាង Ubuntu និង Android ព្រម​ទាំង iOS។ តាម​សម្ដី​របស់​អ្នក​ស្រី Jane Silber ដែល​ជា​នាយក​ប្រធាន​ប្រតិបត្តិនៃ Canonical បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​ដឹង​ថា​ យើង​យឺត, រី​ឯប្រកួត​ប្រជែង​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ទេ ហើយ​យើង​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។” Ubuntu គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ (ប្រព័ន្ធ​ដំណើរ​ការ) ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដំបូង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០០៤។ វា​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​ខ្លាំងក្លា ហើយ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប។ Ubuntu ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ក្រុម​ហ៊ុន

Google Swiffy ឧបករណ៍​បម្លែង​ឯកសារ SWF ទៅ​ជា HTML5

កាល​ពី​ថ្ងៃ​អង្គារ​នេះ Google បាន​ចាប់​បើក​ដំណើរ​ការ​ឧបករណ៍​ថ្មី​មួយ​មាន​ឈ្មោះ​ថា Swiffy ដែល​អាច​បម្លែង​ឯកសារ SWF ទៅ​ជា HTML5 បាន។ ឧបករណ៍​នេះ​អាច​ជួយ​ឲ្យ​ម៉ាស៊ីន (device) មួយ​ចំនួន​អាច​បើក​មើល Flash បាន ដូច​ជា៖ iPad និង iPhone (iOS មិន​ស្គាល់​ឯកសារ SWF ឡើយ)។ Swiffy មិន​អាច​បម្លែង​រាល់​ឯកសារ SWF នៅ​ក្នុង​វ៉ិបសៃថ៍​ណា​មួយ​បាន​ទេ តែ Swiffy អាច​ធ្វើ​ការ​បម្លែងឯកសារ SWF ណា​មួយ​ដែល​យើង​ធ្វើ​ការ​ផ្ទុក​ឡើង​នៅ​ក្នុង​ទំព័រ​ឧបករណ៍ Swiffy។ ក្រោយ​ពី​បម្លែង​រួច​ ឯកសារ HTML5 នោះ​នឹង​មាន​ទំហំ​ធំ​ជាង​ឯកសារ SWF ដើម ប្រហែល ១០% ប៉ុណ្ណោះ។ អ្នក​ក៏​អាច​មើល​នូវ​ឧទាហរណ៍​មួយ​ចំនួន​បាន​ដែរ​នៅ ទីនេះ។ ការ​បម្លែង​អាច​ធ្វើ​ទៅ​បាន​នៅ​លើ កម្មវិធី​រុក​រក​អ៊ីនធ័រណិត មួយ​ចំនួន​ដែល​ស្គាល់ SVG កម្រិត​ខ្ពស់ ដូច​ជា៖ Chrome និង Safari។ របៀប​បម្លែង ជា​ដំបូង​សូម​ចូល​ទៅ​កាន់ http://swiffy.googlelabs.com/

របៀប​ប្ដូរ​កម្មវិធីរុក​រក​​អ៊ីនធើណិត​លំនាំ​ដើម​នៅ​ក្នុង iOS

មាន​កម្មវិធី​រុក​រក​អ៊ីនធើណិតជា​ច្រើន​ដែលដាក់​ដំណើរ​នៅក្នុង iOS ដូច​ជា៖ Opera Mini, SkyFire, Atomic និង​ផ្សេងៗ​ទៀត។ ក្នុង​កម្មវិធី​ទាំង​នេះ​អ្នក​អាច​រើស​យក​មួយ​ធ្វើជា​កម្មវិធី​លំនាំ​ដើម (Default) ក្នុង​ការ​រុក​រក​អ៊ីនធើណិត​របស់​អ្នក​បាន នោះ​គឺ​កម្មវិធី Browser Changer សម្រាប់ iOS ដែល​បាន Jailbreak រួច។ អ្នក​អាច​ស្វែង​រក​បាន​នៅ​ក្នុង Cydia។ ក្រោយ​ពី​ដំឡើង​រួចហើយ​សូម​ចូល​ទៅ​ក្នុងកន្លែង​កំណត់ (Settings) របស់​អ្នក បន្ទាប់​មក​រំកិល​ចុះ​ក្រោម​ទាល់​តែ​ឃើញ “Browser Changer” គ្រាន់​តែ​ចុច​ត្រឡប់​ទៅ​ជា On ហើយ​រើស​ចុច​លើ Selected Browser ដើម្បី​រើស​កម្មវិធី នៅ​ពេល​នោះ​អ្នក​នឹង​ទទួល​បាន​បញ្ជី​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​ឈ្មោះ​កម្មវិធី​រុក​រក​អ៊ីនធើណិត​ជា​ច្រើន, សូម​រើស​យក​កម្មវិធីមួយ (សូម​ប្រាកដ​ថា កម្មវិធី​ដែល​អ្នក​រើស​នោះ បាន​ដំឡើង​រួច​ហើយ)។ រូប​ភាព (Image): How-To Geek ប្រភព​ដើម៖ http://www.howtogeek.com/65773/how-to-change-the-default-web-browser-in-ios/

ការដំឡើង ‘Find Your iPhone’

ស្វែង​រក​កម្មវិធី Jailbreak តាម​រយៈ Cydia Search លើ​គេហទំព័រ

នៅ​ពេល​ឥឡូវ​យើង​អាច​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​នានា​សម្រាប់ iOS ដែល​បាន Jailbreak នៅ​លើ​គេហទំព័រ​តែ​ម្ដង ដែល​មាន​ភាព​រហ័ស ហើយ​ងាយ​ស្រួល ហើយ​ដោយ​មិន​បាច់​ធ្វើ​ការ​ស្វែង​រកតាម​រយៈ​ទូរស័ព្ទ​របស់​យើង​នោះ​ទេ។ សូម​ចុច ទីនេះ ដើម្បី​ចូល​ទៅ​ធ្វើ​ការ​ស្វែង​រក។ អត្ថបទ​យោង៖ http://www.tuaw.com/2011/05/06/cydia-search-lets-you-search-for-jailbreak-apps-from-your-deskto/

Locktopus មាន​តួនាទី​ចាក់​សោរ​រាល់​កម្មវិធី​ឯកជន​នៅ​ក្នុង iOS

ប្រសិន​បើ​អ្នក​មាន​កម្មវិធី​ណា​មួយ​នៅ​ក្នុង iOS របស់​អ្នក តែ​មិន​ចង់ឲ្យ​អ្នក​ផ្សេង​បើក​ប្រើ​អ្វី​នោះ​ទេ អ្នក​អាច​ធ្វើ​ការ​ចាក់​សោរ​បាន​ដោយ​ប្រើ​កម្មវិធី​ម្យ៉ាង​ឈ្មោះ​ថា Locktopus។ កម្មវិធី​នេះ​មាន​តួនាទី​ចាក់​សោរ​រាល់​កម្មវិធី​នានា ដែល​អ្នក​គិត​ថា អ្នក​ចង់​ប្រើ​តែ​ម្នាក់​ឯង ហើយ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ប៉ះពាល់​ដូច​ជា កម្មវិធី អ៊ីមែល, ថត​វិចិត្រសាល (Gallery) និង​ផ្សេងៗ​ទៀត។ កម្មវិធី Locktopus អាច​ប្រើ​បាន​ជាមួយ iOS ប្រភេទ​ណា​ដែល​បាន Jailbreak រួច​ហើយ ហើយ​អាច​ដំឡើង​បាន​តាម​រយៈ Cydia។ កម្មវិធី​នេះ​មាន​តម្លៃ ២ដុល្លារ។ ព័ត៌មាន​ទាក់​ទង៖ http://www.howtogeek.com/news/locktopus-locks-down-individual-apps-on-ios-devices/4688/