InDesign Archive

គន្លឹះ​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ Kh ដើរ​បាន​ល្អ​នៅ​លើ​កំណែ CS5 នៃ Photoshop, Illustrator និង InDesign

ពុម្ពអក្សរ យូនីកូដ​ខ្មែរ ជា​ប្រភេទ​ពុម្ពអក្សរ​ Open Type ដែល​អាច​ដើរ​បាន​ក្នុង​កម្មវិធី​រចនា​មួយចំនួន​ដែល​​ស្គាល់​ប្រភេទ​អក្សរ Open Type ដូច​ជា Photoshop, Illustrator និង InDesign ជាដើម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​ទាំង​បី​នេះ Photoshop, Illustrator និង InDesign ក្នុង​កំណែ CS5នេះ មាន​បញ្ហា​ជាមួយ​ដំណើរ​ការ​អក្សរ​យូនីកូដ​ខ្មែរ គ្រួសារ Kh។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ សូមអនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

បង្ហាញរូបភាពនៃឯកសារ AI, PDF, PSD នៅក្នុង Windows 7

ដើម្បីបង្ហាញរូបភាពនៃឯកសារ illustrator (*.ai), photoshop (*.psd) និង acrobat (*.pdf) នៅក្នុង Windows 7 ដោយបង្ហាញ Thumbnails នោះ ។ យើងអាចប្រើប្រាស់កម្មវិធី PSD Codec ជាកម្មវិធីជំនួយមួយ (plug-in) សម្រាប់ Windows Explorer, Windows Photo Gallery និង Windows 7 Media Center ផងដែរ ។ ចំពោះការឯកសារ CorelDRAW (*.cdr) គឺបង្ហាញរូបភាពស្រាប់ពុំចាំបាច់ប្រើប្រាស់កម្មវិធីអ្វីនោះទេ ។ បញ្ជាក់ៈ កម្មវិធីនេះ ប្រើបានចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Windows XP, Windows Vista និង Windows 7 ប៉ុណ្តោះ ។ លក្ខណៈពិសេសនៃកម្មវិធីនេះ បង្ហាញរូបភាពនៃឯកសារ PSD បង្ហាញរូបភាពនៃឯកសារ PDF នៅក្នុង

ចំណុចសំខាន់ៗនៃការប្រើប្រាស់ CSS

Cascading Style Sheets ក្នុងទំរង់កាត់ហៅថា ​CSS វាផ្តល់នូវការគ្រប់គ្រង ទៅលើ Layout និង​ការរចនាទៅលើគេហទំព័របានយ៉ាងរស់រវើក។ តាមរយៈការប្រើ ប្រាស់ CSS អនុញ្ញាត្តឲយើងធ្វើការតុបតែងនូវអត្ថបទអោយមានការទាក់ទាញយ៉ាង ខ្លាំងដូចជាការដាក់និម្មិត្តសញ្ញា ឬការដាក់ស៊ុមជុំវិញជាដើម គឺវាអាចធ្វើបានដូចទៅ នឹងការតុបតែង នៅក្នុងទស្សនាវដ្តីបង្ហាញម៉ូតល្បីអញ្ចឹង។ ម៉្យាងវិញទៀត ក្រៅពីការ រចនានូវអត្ថបទ យើងក៏អាចធ្វើការរៀបចំរូបភាពទៅតាមទីតាំងដែលចង់បានយ៉ាង ត្រឹមត្រូវ​ ឬក៏អាចបង្កើតនូវកូឡោនជាមួយនឹងផ្ទាំងពាណិជ្ជកម្ម​ ព្រមទាំងអាចដាក់ ពណ៌ដ៏ស្រស់ស្អាត គួបផ្សំជាមួយលក្ខណៈពិសេសជាច្រើនទៅលើអត្ថបទសំរាប់ ភ្ជាប់ទៅកន្លែងណាមួយទៀត នៅពេលដែលយើងយក cursor ទៅដាក់លើកន្លែង នោះ។​ ដូចច្នេះហើយ ស្តាប់ទៅហាក់ដូចជាមានការពិបាក និងស្មុគ ស្មាញមែនទេ?​ តាមការពិត CSS គឺជាឧបករណ៍ដ៏សាមញ្ញ និងងាយស្រួលមួយសំរាប់អ្នកអភិវឌ្ឍន៍គេហទំព័រ។ ដំណើរការនៃ CSS ប្រសិនណាបើអ្នកប្រើប្រាស់ ម៉ូតនៅក្នុងកម្មវិធីមួយចំនួនដូចជា Microsoft Word ឬ កម្មវិធី Adobe InDesign នោះ CSS ដែលប្រើសំរាប់រចនាគេហទំព័រក៏មិន ខុសគ្នាពីការប្រើម៉ូតក្នុងកម្មវិធីទាំងនោះដែរ។ ក្នុងពេលនេះ ម៉ូត (Style)