Google Archive

អំពី Google Apps

Google Apps ជាសេវាកម្មរបស់ក្រុមហ៊ុន Google ផ្ដល់អោយយ៉ាងឯករាជ្យ ក្នុងការបញ្ជាទិញ(កាម៉ង់) ។ Google បានកែប្រើ បីបួនដងហើយនៃផលិតផលរបស់​ខ្លួន​ដោយប្រើ domain name។ វាមានលក្ខណៈពិសេសៗនៅលើ Web applications ដូច​ជា office suites ក្នុងនេះរួមមាន Gmail, Google Groups, Google Calendar, Talk, Docs និង Sites។ Google Apps បានចែកចាយដោយសេរី ចំពោះអ្នកដែលបានប្រើប្រាស់គណនី Gmail។ កម្មវិធី Google បាន​ចែក​ចេញ​ជា​ប្រភេទ​មួយ​ចំនួន​ដូច​ជា៖ Google Apps សម្រាប់​មុខ​ជំនួញ៖ ត្រូវមានការស្នើរសុំបន្ថែមនៅការផ្ទុកនៅក្នុង e-mail គឺត្រូវបានចំណាយជាប្រចាំឆ្នាំចំពោះអ្នកប្រើប្រាសសេវាកម្មនេះ ។ Google Apps សម្រាប់​ការ​អប់​រំ៖ គឺសម្រាប់ប្រើសេរីដែរដោយលក្ខណពិសេសកពី Standard and Premier editions។

Google បាន​បន្ថែម​ជម្រើស​ក្នុង​ការ​លាក់​របារ URL នៅ​ក្នុង Chrome

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ Google បាន​ជជែក​អំពី​ការ​លាក់​របារ URL ដែល​អាច​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​បិទ បើក បាន​តាម​ចំណង់ចំណូល​ចិត្ត។ នៅ​ពេល​ឥឡូវ​យើង​ឃើញ​ថា Google កំពុង​តែ​ធ្វើ​ការ​ពិចារណា​ជាក់​លាក់​អំពី​រឿង​នេះ ហើយ​បាន​ដាក់​លក្ខណៈ​ពិសេស​នេះ​ទៅ​ក្នុង​គ្រោង​សំណង់ Canary (Canary build)។ នៅ​ក្នុង​កំណែ​គ្រោង​សំណង់ Canary អ្នក​ប្រើ​ទាំង​ឡាយ អាច​ធ្វើ​ឲ្យ​របារ URL កំបាំង​នៅ​ពេល​ដែល​យើង​បើក​ដំណើរ​ការ​លក្ខណៈ​ពិសេស​នេះ។ នៅ​ពេល​លាក់​ហើយ បើ​យើង​ចង់​ឃើញ​វា​នោះ គ្រាន់​តែ​ចុច​លើ​ផ្ទាំង​ទំព័រ​ណា​មួយ នោះរបារ URL នឹង​បង្ហាញ តែ​ពេល​យើង​អូស​ចង្អុល​ចេញ​ពី​ហ្នឹង វា​នឹង​លាក់​ទៅ​វិញ។ ដើម្បី​បើក​ដំណើរ​ការ​ការ​លាក់​របារ URL អ្នក​ត្រូវ​មាន Google Chrome កំណែ 13 ឡើង​លើ (ដែល​អាច​ទាញ​យក​ពី developer channel)។ សូម​ចូល​ទៅ​កាន់ about:flag (វាយ​ក្នុង​របារ URL) បន្ទាប់​មក​សូម​បើក​ដំណើរ​ការ (Enable) Compact Navigation។ ក្រោយ​ពី​បើក​ដំណើ​រ​ការ​រួច​ហើយ ចុច​ខាង​ស្ដាំ​លើ​ផ្ទាំង​ណា​មួយ ហើយ​រើស​យក “Hide the toolbar” ដក​ស្រង់​ចេញ​ពី៖ http://digitizor.com/2011/05/20/google-adds-option-to-hide-the-url-bar-in-chrome/

អក្សរ​ខ្មែរ​ក្នុង Google Chrome/Chroimum លើ Ubuntu មាន​បញ្ហា​ឬ?

កម្មវិធី​បើក​គេហទំព័រ Google Chrome និង Chromium ជា​កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន Google ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី យ៉ាង​ទូលំទូលាយ។ ហើយ​កម្មវិធី​នេះ​ទៀត​សោត មាន​ដំណើរ​ការ​នៅ​លើ MacOSX, Windows និង Linux។ ឃើញ​ថា​អក្សរ​ខ្មែរ​ដើរ​យ៉ាង​ល្អ​ក្នុង Google Chrome/Chromium ទាំង​ក្នុង MacOSX និង Windows។ តែ​ចម្លែក​តែ​ក្នុង Linux (ដូច​ជា Ubuntu ជា​ដើម) តើ​ហេតុ​អី​បាន​ជា​ដើរ​អក្សរ​ខ្មែរ​មិន​ស្រួល? នៅ​ក្នុង​កម្មវិធី​បើក​គេហទំព័រ​និមួយៗ គេ​បាន​បង្កើត​ប្រព័ន្ធ​បង្ហាញ​ពុម្ព​អក្សរ (អង់គ្លេស Font Rendering) រៀងៗខ្លួន ទាំង Firefox, Opera, Safari, Google Chrome/Chroimum។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ដំឡើង​ពុម្ព​អក្សរ Hanuman ដែល​ជា​ពុម្ព​អក្សរ​បង្កើត​ដោយ​លោក​ពូ ដាញ់ ហុង ហើយ​បាន​ដាក់​ឲ្យ​ប្រើ​មុន​ដំបូង​គេ​ក្នុង Google Font API ខ្មែរ។ សូម​ចុច​ទាញ​​យក​ពុម្ព​អក្សរ Hanuman នៅ​ទីនេះ។ បន្ទាប់​ពី​ដំឡើង​រួច​សូម​បើក​កម្មវិធី

តាម​ដាន RSS របស់​គេហទំព័រ​នានា​ ជាមួយ Google Reader

RSS ពាក្យ​ពេញ​គឺ Rich Site Summary ដែល​ជា​ព័ត៌មាន​សង្ខេប​នៃ​អត្ថបទ​នានា​នៅ​ក្នុង​គេហទំព័រ​ណា​មួយ។ នៅ​ក្នុង​គេហទំព័រ​និមួយៗ តែង​មាន RSS ដើម្បី​ឲ្យ​អ្នក​ទស្សនា​ងាយ​ធ្វើ​ការ​តាម​ដាន។ RSS វា​ជា​កូដ​រញ៉េរញ៉ៃ​ តែ​ដើម្បី​អាន​វា​បាន​លុះ​ត្រា​តែ​យើង​មាន​កម្មវិធី​សម្រាប់​បម្លែង​វា។ ដូច​គេហទំព័រ​នេះ​ជា​ដើម សូម​ចូល៖ http://it4ug.net/feed/rss/។ កម្មវិធី​សម្រាប់​បម្លែង RSS ឲ្យ​ងាយ​មើល​មាន​ជា​ច្រើន ដូច​ជា​កម្មវិធី​បន្ថែម​សម្រាប់ WordPress, Joomla! និង​កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ទៀត។ តែ​នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​យក Google Reader ដែល​វា​គឺ​ជា​កម្មវិធី​វិប​មួយ ហើយ​ក៏​ជា​សេវាកម្ម​របស់​ក្រុម​ហ៊ុន Google។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បម្លែង និង អាន​អត្ថបទ​នានា​ដែល​ដក​ចេញ​ពី​គេហទំព័រ​ណា​មួយ ដោយ​ប្រើ RSS។ ដើម្បី​ប្រើ​សេវា​កម្ម​នេះ​បាន លុះ​ត្រា​តែ​អ្នក​មាន​គណនី Gmail សិន។ របៀប​ប្រើ ១. សូម​បើក​អាសយដ្ឋាន៖ http://google.com/reader ហើយ​សូម​ភ្ជាប់​ចូល (login) ដោយ​ប្រើ​គណនី Gmail របស់​អ្នក។ ២. ក្រោយ​ពី​ភ្ជាប់​ចូល​ហើយ លោក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ ដូច​រូប​ខាង​ក្រោម ៣. ដើម្បី​តាម​ដាន និង​អាន RSS របស់​គេហទំព័រ​ណា​មួយ​នោះ សូម​ចុច​លើប៊ូតុង

រូប​ក្រាហ្វិក៖ ប្រវត្តិ​នៃ​ប្រព័ន្ធ​អ៊ីនធើណិត

Calculator ឧបករណ៍​គិត​លេខ និង បម្លែង នៅ​លើ Google Chrome

Calculator គឺ​ជា​កម្មវិធី​បន្ថែម​មួយ ដែល​មាន​សារៈ​ប្រយោជន៍​ណាស់។ ហើយ​វា​ដំណើរ​ការ​នៅ​លើ Google Chrome។ Calculator ក៏​មាន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ផង​ដែរ​ដូច​ជា៖ ស្គាល់​នូវ​អនុគមន៍​ដូច​ជា៖ sin(x), cos(x), sqrt(x), tan(x) ។ល។ និង​អនុគមន៍​ខ្លី/ផ្លូវ​កាត់ ដូច​ជា៖ a^b, a!, #a, a%b ។ ហើយ​យើង​ក៏​អាច​សរសេរ​អនុគមន៍​ផ្ទាល់​ខ្លួន​បាន​ផង​ដែរ JavaScript។ (មើល​រូប​ទី២) ប្រើ​ដោយ​មិន​បាច់​មាន​អ៊ីនធឺណិត។ អាច​ធ្វើការ​បម្លែង​រូបិយវត្ថុ (ប្ដូរ​ប្រាក់) ច្រើន​ជាង​១៤០​រូបិយវត្ថុ។ ដែល​ក្នុង​នោះ​ក៏​មាន​ប្រាក់​រៀល​ខ្មែរ​ផង​ដែរ។ (មើល​រូប​ទី១) អាច​ធ្វើ​ការ​បម្លែង ប្រវែង, ផ្ទៃ​ក្រលា, ល្បឿន, សីតុណ្ហភាព, ទម្ងន់, មាឌ, ម៉ោង, អនុភាព, ថាមពល, សម្ពាធ, និង រូបិយវត្ថុ។ (មើល​រួប​ទី១) ការ​គិត​លេខ​រហ័ស ដោយ​ការ​វាយ “calc [ប្រធាន​គណនា]” នៅ​ក្នុង​របារ​អាសយដ្ឋាន ពេល​នោះ​ចម្លើយ​នឹង​ធ្លាក់​បង្ហាញ​នៅ​ខាង​ក្រោម។ (មើល​រូប​ទី៣) ។ល។   យើង​អាច​ទាញ​យក​វា​បាន​តាម៖ https://chrome.google.com/webstore/detail/liglcienpnkhdajdfmnpbgmpjglonipe#  

Local Player កម្មវិធី​ចាក់​ចម្រៀង​នៅ​លើ Google Chrome

Local Player គឺ​ជា​កម្មវិធី​សម្រាប់​ចាក់​ចម្រៀង​នៅ​លើ​កម្មវិធី​រុក​រក​អ៊ីនធឺណិត Google Chrome ដោយ​មិន​បាច់​មាន​ភ្ជាប់​អ៊ីនធឺណិត​ឡើយ។ ហើយ​វា​មាន​នូវ​លក្ខណៈ​ពិសេស​ដូច​ជា៖ ការ​ចាក់​ឡើង​វិញ​ដដែលៗ (repeat) ការ​រើស​ចម្រៀង​ឆ្លាស់​គ្នាង (shuffle) កំណត់​ពណ៌ ដំឡើង និង បន្ថយ សម្លេង ការ​រើស​ចម្រៀង​ម្ដងៗ​បាន​ច្រើន វា​មាន​ភាព​ងាយ​ស្រួល​នោ​ពេល​ដែល​យើង​ចង់​ស្ដាប់​បទ​ចម្រៀង ដោយ​មិន​បាច់​បើក​កម្មវិធី​ចាក់​ចម្រៀង​មួយទៀត​ទេ គឺ​គ្រាន់​តែ​បើក​កម្មវិធី​នេះ​ដែល​បាន​ដំឡើង​ក្នុង Google Chrome នោះ​អ្នក​នឹង​អាច​ស្ដាប់​ចម្រៀង​បាន​យ៉ាង​ងាយ​ស្រួល ហើយ​ក៏​អាច​ធ្វើ​ការ​បើក​គេហទំព័រ​នានា​ផ្សេង​បាន​ផង​ដែរ។ Local Player មាន​ទំហំ​តូច​តែ​ប៉ុណ្ណោះ មិន​ដល់​១មេ​ផង ហើយ​វា​ដំណើរ​ការ​នៅ​លើ Google Chrome។ យើង​អាច​ទាញ​យក​វា​បាន​នៅ៖ https://chrome.google.com/webstore/detail/chkhjlbdflppmaddpjmjecgdagdljimc?hl=en-US#

របៀប​បើក​ដំណើរ​ការ ការ​រារាំង​ឯកសារ Flash នៅ​ក្នុង Google Chrome ប្រកប​ដោយ​សុវត្ថិភាព

នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ នៅ​ពេល​បើក​គេហទំព័រ​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ Flash ជា​ច្រើន។ ការ​រារាំង​នេះ គឺ​ចង់​សម្ដៅ​ទៅ​លើ​ការ​មិន​បង្ហាញ​នូវ​ឯកសារ​ទាំង​នោះ លុះ​ត្រាតែ​យើង​ចុច​លើ​វា​ទើប​វា​បង្ហាញ។ ដូច្នេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ និង ចង់​ប្រើ​មធ្យោបាយ​នេះ សូម​អនុវត្តិ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ៖ ១. ជា​ដំបូង​សូម​បើក​កម្មវិធី Google Chrome ២. បន្ទាប់​មក​សូម​វាយ about:flags ទៅ​ក្នុង​របារ​អាសយដ្ឋាន ៣. សូម​រក​មើល​នូវ​ពាក្យ Click to play ហើយ​ចុច​បើក​ដំណើរ​ការ (Enable) វា ៤. បន្ទាប់​មក​សូម​ចាប់​ផ្ដើម​កម្មវិធី​ឡើង​វិញ ដោយ​រំកិល​ទៅ​បាត​ក្រោម​នៃ​ទំព័រ about:flags នឹង​ឃើញ​ប៊ូតុង​មួយ ដើម្បី​ចុច​ចាប់​ផ្ដើម​ឡើង​វិញ ៥. បន្ទាប់​មកពី​ចាប់​ផ្ដើម​ឡើង​វិញ​ហើយ សូម​ចូល Tools -> Options ឬ អាច​វាយ chrome://settings នៅ​ក្នុង​របារ​អាសយដ្ឋាន ហើយ​ចុច​លើ ​Under the Hood ៦. ចុច​លើ​ប៊ូតុង Content settings… បន្ទាប់​មក​រក​មើល​ពាក្យ Click to play