ល្បែង​កម្សាន្ត Archive

កម្មវិធី​រៀន​សរសេរ​អក្សរ​ខ្មែរ នៅ​លើ iPhone

សន្ទុះ​នៃ​កំណើន​កម្មវិធី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ឬ​ក្រុម​និស្សិតសម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ​កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ល្បែង​កម្សាន្ត​មួយ​ឈ្មោះ «អាស្វា» ផលិត​ដោយ អស្ចារ្យ​ស្ទូឌីយ៉ូ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ហើយ​ក៏​នៅ​មាន​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។ កាល​ពី​ម្សិល​មិញ​នេះ មាន​កម្មវិធី​សិក្សា​មួយ​ថ្មី​ទៀត​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង iTune App Store មាន​ឈ្មោះ​ថា «Write Khmer» ។ នេះ​ជា​កម្មវិធី​បង្រៀន​ដូច​ជា​ការសរសេរ​អក្សរ​ខ្មែរ ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ស្អាតៗ​ទាក់​ភ្នែក គួរ​ឲ្យ​ចាប់​អារម្មណ៍។ កម្មវិធី​នេះ​ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​ក្រុមហ៊ុន BM Solution ។

Apple ប្រកាស​ដំណឹង​អំពី OS X Mountain Lion ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​របស់ iOS មួយ​ចំនួន

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន Apple បាន​ប្រកាស​ផ្សាយ​នូវ​ជំនាន់​ថ្មី​នៃ Mac OS ថ្មី​សម្រាប់​កុំព្យូទ័រ ដែល​មាន​ឈ្មោះ​ថា OS X Mountain Lion។ ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា មាន​ភ្ជាប់​មក​ជាមួយ​លក្ខណ់​មួយ​ចំនួន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន​ប្រើ​នៅ​លើ iPhone ជា​ដើម។ ប្រព័ន្ធ​ប្រតិបត្តិការ OS X ជំនាន់​ថ្មី​នេះ នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ [youtube http://www.youtube.com/watch?v=8NcB21Jr4pw?w=600 ] លក្ខណៈ​ទី​មួយ​នៃ iOS ដែល​មាន​ភ្ជាប់​មក​ក្នុង OS X Mountain Lion គឺ Notification Center (មជ្ឈមណ្ឌល​ដំណឹង) ។ របស់​នេះ​មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​ដំណឹង​ផ្សេងៗ​ដូច​ជា សារ​ជា​អក្សរ, អ៊ីមែល, ដំណឹង​របស់​កម្មវិធីប្រើ​ប្រាស់ ។ល។ ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​កន្លែង​តែ​មួយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង។ Message ជា​កម្មវិធី​ជជែក​កម្សាន្ត ដែល​អ្នក​ប្រើ​ប្រាស់ Apple ទាំង​ឡាយ​អាច​ធ្វើ​ការ​ចែក​រំលែក​ឯកសារ, ជជែក​កម្សាន្ត​តាម​អក្សរ និង

កម្មវិធី Android៖ រៀន​បត់​យន្តហោះ​ក្រដាស

កម្មវិធី​នេះ​នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​អំពី​របៀប​បត់​យន្តហោះ​ក្រដាស ជាមួយនឹង​នឹង​ចលនា 3D ដែលអ្នក​ងាយ​ស្រួល​ក្នុង​ការ​រៀន​តាម បាន​ភ្លាមៗតាម​រយៈ​ទូរស័ព្ទ Android របស់​អ្នក។ នៅ​ក្នុង​នោះ​មាន​ប្រភេទ​យន្តហោះ​មួយ​ចំនួន​ដូច​ជា យន្តហោះ​ចម្បាំង​ជាដើម។ តើ​អ្នក​ចូល​ចិត្ត​បត់​យន្តហោះក្រដាស​ដែរ​ឬទេ? បើ​ចូល​ចិត្ត កុំ​ភ្លេច​ទាញ​យក​កម្មវិធី​នេះ​ទៅ​បញ្ចូល​ក្នុង​ទូរស័ព្ទ Android របស់អ្នក។ 🙂 ទាញ​យក​កម្មវិធី How to make Paper Airplane

ល្បែង​កម្សាន្ត៖ លេង Angry Birds Seasons នៅ​លើ​កុំព្យូទ័រ

អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់​មក​ហើយ​អំពី​ល្បែង​កម្សាន្ត Angry Birds ដែល​ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ ល្បែង​កម្សាន្ត​នេះ​មាន​វត្ត​មាន​ទាំង​នៅ​លើ Android, iOS, កុំព្យូទ័រ (Windows) និង​នៅ​លើ Google Chrome (http://chrome.angrybirds.com/)។ ហើយ​ក៏​មាន​ច្រើន​វគ្គ​ដែរ​ដូច​ជា Angry Birds (ធម្មតា), Angry Birds Rio និង Angry Birds។ វគ្គ​ពីរ​ខាង​ដើម​អ្នក​អាច​ទាញ​យក​មក​លេង​បាន​ហើយ​សម្រាប់​កុំព្យូទ័រ​បស់​អ្នក តែ​នៅ​ពេល​ឥឡូវ Angry Birds Seasons ក៏​អ្នក​អាច​ទាញយក​វា​មក​លេង​នៅ​លើកុំព្យូទ័រ​របស់​អ្នក​បាន​ដែរ។ នៅ​ក្នុង Angry Birds Seasons សម្រាប់​កុំព្យូទ័រ​ក៏​មាន​វគ្គ​តូចៗ​សម្រាប់​លេង​ដូច​នៅ​ក្នុង​ទូរស័ព្ទ​ដែរ។ ដូច​ជា​វគ្គ​​រដូវ​កាល​ឆ្នាំ​២០១១ និង វគ្គ​រដូវ​កាល​២០១២។ បើ​អ្នក​ចង់​លេង​នោះ​សូម​ចុច​លើ​តំណ​ដែល​មាន​នៅ​ផ្នែក​ក្រោម​នៃ​អត្ថបទ​នេះ។ តម្រូវ​ការ​អប្បរមា៖ ប្រព័ន្ធ​ប្រតិបត្តិការ Windows XP SP2 RAM 512MB CPU 1 GHz Graphic OpenGL 1.3 compatible ការ​ត​ភ្ជាប់​ទៅ​អ៊ីនធឺណិត ដើម្បី​ការ​បើក​ដំណើរ​ការ

ល្បែង​កម្សាន្ត៖ 0 A.D ចេញ​កំណែ​ថ្មី ០.៧

0 A.D គឺ​ជា​ប្រភេទ​ល្បែង​កម្សាន្ត​ម្យ៉ាង ដែល​យើង​លេង​ក្នុង​ការ​បញ្ជា​ទ័ព។ ល្បែង​នេះ​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង Age Of Empire ដែរ តែ​ល្បែង​នេះ​មិន​មែន​លេង​បាន​តែ​ត្រឹម​ក្នុង Windows ប៉ុណ្ណោះទេ តែ​អាច​លេង​បាន​ទាំង​៣ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ជា៖ Linux, Mac OS, Windows។ ល្បែង​នេះ​ជា​ល្បែង​កូដ​បើក​ចំហ (Open Source) ដែល​អ្នក​អាច​ទាញ​យក​កូដ​ដើម​ទៅ​មើល ឬ សរសេរ​បន្ថែម​ពី​លើ​ទៀត​បើ​អ្នក​អាច​ធ្វើ​បាន។ ហើយ​អ្នក​ក៏​អាច​លេង​ហ្គេម​នេះ​បាន​ដោយ​គិត​ប្រាក់​ដែរ។ លក្ខណៈ​ពិសេស​នៃ​ល្បែង​នេះ ក្នុង​ល្បែង​នេះ​មាន​ក្រុមអារ្យធម៌ ៦ ផ្សេងៗ​ពីគ្នា ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​ពិត មាន​ចែក​ជា​ខែត្រ និង​តំបន់ មាន​កង​ទ័ព​ជើង​ទឹក និង​ជើង​គោក អាច​លេង​បាន​ច្រើន​គ្នា ជា​ប្រភេទ​ល្បែងរូបរាង 3D ស្អាត អាច​លេង​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​៣ ម្យ៉ាង​វិញទៀត នា​ពេល​ថ្មីៗ​នេះ​ផ្នែក​ស្ថាបនិក​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ថា ល្បែង 0 A.D បាន​ចេញ​ដល់​កំណែ ០.៧ ហើយ​ថែម​ទាំង​បាន​ផ្លាស់​ប្ដូរ​រូបរាង​ម៉ឺនុយ​ថ្មី, មាន​ថែម​ផែន​ទីថ្មី, ថែម​សម្លេង​ថ្មី, មាន​បន្ថែម​ក្រុម​អារ្យធម៌​ថ្មី​ឈ្មោះ Carthaginian, ។ល។ រូប​ភាព​នៃ​ក្រុម​អារ្យធម៌​ថ្មី ទាញ​យក​ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​ល្បែង​នេះ​បាន​តាម​រយៈ http://wildfiregames.com/0ad/ ។ ចំណែក​អ្នក​ប្រើ Ubuntu

រូប​ក្រាហ្វិក​ព័ត៌មាន៖ ការ​ជក់​លេង Angry Birds

[Daily Infographic]

លេងហ្គេម Windows 95 ក្នុង Windows7

តើ​អ្នក​ធ្លាប់​នឹក​ទៅ​ដល់​កាល​ពី​ជាង​១០ឆ្នាំ​មុន ពេល​ប្រើ Windows 95 ដែរ​ឬទេ? កាល​នោះ​ហ្គេម DOS មួយ​ចំនួន​ពិត​ជា​មាន​ប្រជា​ប្រិយ​ភាព​ណាស់ ដូច​ជា៖ Pacman, Sonic, Prince of Persia ជាដើម។ តែ​នៅ​ពេល​នេះ​យើង​នឹង​ពិបាក​រក​ហ្គេម​នោះ​មក​លេង​ណាស់ ព្រោះ​ការ​វិវត្ត​ចេះ​តែ​ទៅ​មុខ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរ​ការ​ហ្គេម មាន​ភាព​ប្លែក​គ្នា​ជា​ខ្លាំង។ តែ​សូម​កុំ​បារម្ភ​អ្វី ព្រោះ​នៅ​ពេល​នេះ​អ្នក​អាច​រក​មក​លេង​វិញ​បាន​ហើយ អ្នក​ត្រូវ​មាន​កម្មវិធី DOS Emulator មួយ​ដែល​មាន​ឈ្មោះ​ថា DOSBOX។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​រយៈ តំណ​ភ្ជាប់ មួយ​នេះ។ ម្យ៉ាង​វិញ កម្មវិធី​នោះ​ទៀត​សោត ក៏​ជា​កម្មវិធិ​ឥត​គិត​ប្រាក់ និង​ជា​កម្មវិធិ​បើក​ចំហ​ដែរ។ បើ​អ្នក​ចង់​ដឹង​ពី​របៀប​ដំឡើង​នោះ សូម​ចូល​ទៅ​កាន់ ប្លក់​របស់​លោក ឡាយ ឡុងឌី ដែល​គាត់​បាន​សរសេរ​រៀប​រាប់​តាំង​ពី​ជំហាន​ទី១ ដល់​ជំហាន​ចុង​ក្រោយ។ [ប្រភព​ព័ត៌មាន៖ ប្លក់​លោក ឡាយ ឡុងឌី]

ដំឡើង Essentials Packages នៅក្នុង Ubuntu ជាមួយ Eve Installer

Eve Installer គឺជា កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu ដែល​អនុញ្ញាត​អោយ​លោក​អ្នក​ដំឡើង​កម្មវិធីល្អៗ​នៅក្នុង Ubuntu 11.04 និង LinuxMint ជាមួយ Eve Install, លោកអ្នកអាចដំឡើងកម្មវិធីដូចជា​ កម្មវិធីសម្រាប់ប្រព័ន្ធ, ក្រាភិច, ការិយាល័យ, មេឌា, អ៊ិនធើណេត និងរូបរាងដោយគ្រាន់តែចុចលើកម្មវិធីណាដែលអ្នកចង់ដំឡើង ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអនុញ្ញាតបន្ថែមនូវ repository ដូចជា Medibuntu, getdeb និង Playdeb ។ កាលពីមុនយើងទាញយក និងដំឡើងកម្មវិធីដោយប្រើ Ubuntu Software Center ។ Eve Installer មានសមត្ថភាព និងផ្តល់ភាងាយស្រួលក្នុងការដំឡើងកម្មវិធីនៃ repository និង update source ផងដែរ ។ Repository tab ផ្ទុក repository ជា​ច្រើន​ដែលផ្តល់​ភាព​ងាយ​ស្រួល​ដោយ​គ្រាន់​ចុច​លើវា ហើយ​យើង​អាច​ទាញ​យក​កញ្ចប់ (package) នៃ Source ទាំង​នោះ ។ ដូចគ្នាដែរ