Firefox Archive

របៀប​ធ្វើ​ឲ្យ Firefox4 មាន​រូបរាង​ដូច Firefox3

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ពេញ​ចិត្ត​និង​ទម្លាប់​ប្រើ Firefox 3 ជាង​នោះ មិន​បាច់​លុប​ Firefox4 ចោល​ទេ។ គ្រាន់​តែ​អនុវត្ត​តាម​ខាង​ក្រោម​នេះ អ្នក​នឹង​ទទួល​បាន​រូប​រាង FF3 សម្រាប់ FF4 របស់​អ្នក​ហើយ។ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម៖ ចំណុច​ចាប់​ផ្ដើម៖ ផ្លាស់​ប្ដូរ​ទីតាំងរបារ URL ទៅ​នៅ​ពី​លើ បន្ទះ​ផ្ទាំង (Tab) យក​មក​វិញ​នូវ​របារ​ម៉ឺនុយ យក​មក​វិញ​នូវ​បន្ទះ​កំណត់​ចំណាំ (Bookmark) រៀប​ចំ​ឡើង​វិញ​នូវ​បន្ទះ​អាសយដ្ឋាន យក​មក​វិញ​នូវ​របារ កម្មវិធី​បន្ថែម/ស្ថានភាព កំណត់​សណ្ឋាន​ផ្នែក​ខាង​លើ ដំបូង​ត្រូវ​ផ្លាស់​ប្ដូរ​ទី​តាំង​របារ URL ទៅ​នៅ​ពី​លើ​បន្ទះ​ផ្ទាំង និង បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​របារ​ម៉ឺនុយ។ ផ្លាស់​ប្ដូរ​របារ URL ទៅ​លើ ដោយ​គ្រាន់​តែ​ដោះ​ជម្រើស Tabs on Top ចេញ​ជា​ការ​ស្រេច យក​មក​វិញ​នូវ​របារ​ម៉ឺនុយ សូម​ចុច​ជ្រើស​រើស​យក Menu Bar យក​មក​វិញ​នូវ របារ​កត់​ចំណាំ សូម​ចុច​ជ្រើស​យក Bookmarks Toolbar យក​មក​វិញ​នូវ របារ​កម្មវិធី​បន្ថែម/ស្ថានភាព សូម​ចុច​ជ្រើស​យក Add-on Bar

Ubuntu 11.04 Natty ចេញ​កំណែ​សាកល្បង Beta 1

ក្រោយ​ពី​ចេញ​កំណែ​សាក​ល្បង Alpha ចំនួន​៣លើក​មក នៅ​ពេល​នេះ Ubuntu បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នូវ​កំណែ​សាក​ល្បង Beta 1 ដែល​ក្នុង​នោះ​មាន​នូវ​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន ដូច​ជា៖ ១. កញ្ចប់​ឯកសារ​កម្មវិធី​ដែល​ភ្ជាប់​មក​ជា​មួយ៖ Ubuntu 11.04 beta 1 ភ្ជាប់​មក​ជាមួយ​នឹង ខឺនែល 2.6.38 Xserver 1.10 Gnome 2.32.1 Shotwell 0.9 Firefox 4.0 RC2 (ជា​កំណែ​ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នកម្ម​ទៅ​កំណែ​ចុង​ក្រោយ​ទេ តែ​យ៉ាង​ណា RC2 ក៏​មាន​លក្ខណៈ​រូបរាង​ដូច​ទៅ​នឹង​កំណែ​ចុង​ក្រោយ​ដែរ) LibreOffice 3.3.2 Banshee 1.9.5 Evolution 2.32.2 Nautilus 2.32.2.1. ២. លក្ខណៈ​រូបរាង​អេក្រង់​ខាង​មុខ​ផ្សេងៗ (Desktop Environment)៖ ដោយ​មាន​ការ​ដាក់​មតិ​សំនូម​ពរ​ពី​សំណាក់​អ្នក​ប្រើ Ubuntu 11.04 បាន​ដាក់​បញ្ចូល​នូវ​រូបរាង​អេក្រង់​ខាង​មុខ​ផ្សេងៗ​ដូច​ជា៖ Unity Unity 2D Classic (GNOME) បាន​ជា​មាន​ការ​បញ្ចូល​នូវ​រូបរាង​ច្រើននេះ ក៏​ដោយ​សារ​តែ​វា​ជួយ​បង្ការ​ក្នុង​ខណៈ​ណា​ដែល​កុំព្យុទ័រ​របស់​អ្នក​មិន​ស្គាល់​រូបរាង

ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច moonOS

នេះ​ជា​អត្ថបទ​ដែលខ្ញុំបាន​សរសេរ​នៅ​ក្នុង វិគីភីឌា ភាសា​ខ្មែរ។ moonOS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​លីនុច​មួយ ដែល​មាន​មុខងារ​ស្រដៀង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់ Microsoft។ moonOS ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​យក Ubuntu មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត។ moonOS គឺ​កូដ​ចំហ​និង​ឥត​គិត​ថ្លៃ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស​វា​បាន​ដោយ​សេរី និង​ស្រប​ច្បាប់។ នៅ​ចុង​ឆ្នាំ ២០០៨ moonOS 1.0 បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បាន​ចេញ​ផ្សាយ​ហើយ​វា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​ប្រទេស ហើយ​ព្រម​ទាំង​បាន​ចុះ​ក្នុង​បញ្ជី​លីនុច ឌីស្ត្រូ​ផ្លូវ​ការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ moonOS មាន​កំណែ 4.0 ដែល​មាន​លក្ខណសម្បត្តិ​ថ្មីៗ​ជា​ច្រើន។ ជំនាន់ moonOS ជំនាន់​ទី១៖ moonOS 1 (Bopha) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ ចុង​ឆ្នាំ​២០០៨ ជំនាន់​ទី២៖ moonOS 2 (Kachana) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ជំនាន់​ទី៣៖ moonOS 3 (Makara) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ

របៀប​ធ្វើ​ឲ្យ Ubuntu មាន​រូបរាង​ដូច Mac OS X

ដើម្បី​ធ្វើ​ឲ្យ Ubuntu មាន​រូបរាង​ដូច Mac OS X យើង​ត្រូវ​ប្រើ Macbuntu ដើម្បី​ផ្លាស់​ប្ដូរ​រូប​រាង។ ហើយ Macbuntu ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ សូម​ចូល​ទៅ​ទាញ​យក Macbuntu តាម​រយៈ​អាសយដ្ឋាន​នេះ៖ http://sourceforge.net/projects/macbuntu/files/ បន្ទាប់​មក​សូម​រើស​យក​នូវ​កំណែ​នៃ Ubuntu របស់​អ្នក (10.10 ឬ 10.04)។ ក្រោយ​ពី​ទាញ​យក​ហើយ សូម​ពន្លា​ឯកសារ​នោះ​ចេញ​មក​ក្រៅ បន្ទាប់​មក​សូម​ចូល​ទៅ​ក្នុង​ថត​ដែល​ទើប​ពន្លា​រួច​នោះ ហើយ​ចុច​លើ​ឯកសារ “Install.sh” ហើយវា​នឹង​លោត​ផ្ទាំង​មួយ​មក រួច​ចុច​លើ​ពាក្យ Run In Terminal បន្ទាប់​មក​វា​នឹង​លោត​ចូល​ទៅ​ក្នុង Terminal ហើយ​វា​នឹង​សួរ​សំនួរ​មួយ តែ​មិន​បាច់​ខ្វល់​ទេ សូម​វាយ​អក្សរ y ហើយ​ចុច Enter ដើម្បី​បន្ត​ការ​ដំឡើង​ទៅ​មុខ​ទៀត លោក​អ្នក​នឹង​ត្រូវ​ឆ្លើយ​សំនួរ​ប៉ុន្មាន​ចំណុច​ទៀត។ ខាង​ក្រោម​នេះ​ជា​ការ​សួរ​អំពី​ពុម្ព​អក្សរ​ដែល​ត្រូវ​ដំឡើង បើ​អ្នក​មិន​ដឹង ឬ មិន​ចង់​រើស​នោះ គ្រាន់​តែ​ចុច Enter នោះ​ការ​ដំឡើង​នឹង​បន្ត​ទៅ​មុខ​ទៀត​ហើយ។ នៅ​ពេ​ល​កំពុង​ដំឡើងវា​ត្រូវ​ការ​ទាញ​យក​ឯកសារ​មួយ​ចំនួន​ពី​អ៊ីនធឺណិត ទើប​វា​មាន​រូប​រាង​ពេញ​លេញ សូម​យល់​ព្រម នៅ​ពេល​ឃើញ​សំនួរ​នោះ។ នៅ​ពេល​ដំឡើង​រួច​រាល់​ហើយ វា​នឹង​ស្នើ​ឲ្យ​ធ្វើ​ការ​ចាប់​ផ្ដើម​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ។ ដូច្នេះ​សូម​វាយអក្សរ

កែ​ច្នៃ Firefox 4 របស់​អ្នកតាម​ចំណង់​ចំណូល​ចិត្ត

រូបរាង​ថ្មីរបស់ Firefox 4 ពិត​ជា​ស្អាត។ លើស​ពី​នោះ​យើង​ក៏​អាច​កែ​ច្នៃ​វា​តាម​ចំណង់​ចិត្ត​បាន​ដែរ ដោយ​ប្រើ​កម្មវិធី​បន្ថែម​មួយ​ឈ្មោះ Stratiform។ ពេល​ដំឡើង​កម្មវិធី​បន្ថែម​នេះ​រួច យើង​អាច​ចូល​ទៅ​ប្រើ​វា​បាន​តាម​រូប​តូច​មួយ នៅ​របារ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ។ ពេល​ដែល​ចុច​ទៅ យើង​នឹង​ចូល​ទៅ​ដល់​ទី​កន្លែង​កំណត់​ផ្សេងៗ។ ដែល​ក្នុង​នោះ​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដូច​ជា របារ​ផ្ទាំង (Tab Bar), ស្លាក​ម៉ឺនុយ (Label) ហើយ​ប្រសិន​បើ​យើង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​យើង​បាន​ធ្វើ​នោះ​ទេ យើង​ក៏​អាច​ធ្វើ​វា​ឲ្យ​ដូច​ដើម​វិញ​ដែរ។ សូម​សប្បាយ​រីករាយ​នឹង​បម្លាស់​ប្ដូរ​នេះ !! ^_^ ចំណាំ៖ អាច​ប្រើ​បាន​តែ​ចំពោះ Windows និង Firefox 4.0b12 – 4.0.* តែ​ប៉ុណ្ណោះ! ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/customize-firefox-4-0s-ui-to-create-a-unique-personalized-browser-for-your-system/4103/  

អាច​ទាញ​យក Firefox 4 កំណែ​ស្ថិតស្ថេរ ហើយ

ទោះ​បី​ជា Firefox មិន​ទាន់​បាន​ដាក់ផ្សាយ​ឲ្យ​ប្រើ​នូវ​កំណែ 4 (ស្ថិតស្ថេរ) ក៏​ដោយ​ក្ដី ក៏​យើង​អាច​ទាញ​យក​មក​ប្រើ​បាន​តាម​រយៈ Mozilla FTP Server បាន​ដែរ។ Firefox 4 កំណែ​ស្ថិត​ស្ថេរ មិន​ទាន់​មាន PPA សម្រាប់ Ubuntu នៅ​ឡើយ​ទេ។ ប្រសិន​បើ​អ្នក​ចង់​ទាញ​យក Firefox 4 កំណែ​ស្ថិត​ស្ថេរ សូម​ចូល​តាម​នេះ ដែល​មាន​សម្រាប់ Windows, Linux និង Mac OS X។ ដក​ស្រង់​ចេញ​ពី៖ http://www.webupd8.org/2011/03/firefox-4-stable-available-for-download.html

ដំឡើង Firefox 4 នៅ​ក្នុង Ubuntu 10.04 និង 10.10 តាម​រយៈ​ទីតាំង​ផ្ទុក

ដូច​យើង​ដឹង​ស្រាប់​ហើយ Firefox ជា​កម្មវិធី កូដ​បើក​ចំហ។ ដូច្នេះ​យើង​អាច​ដំឡើង​វា​បាន​នៅ​គ្រប់ ប្រព័ន្ធ​ប្រតិបត្តិការ។ Firefox 4 (កំណែ​ស្ថិត​ស្ថេរ ឬ Stable) ជិត​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ពេញ​លេញ​ហើយ។ ដូច្នេះ​ការ​ដំឡើង​តាម​រយៈ ទីតាំង​ផ្ទុក ឬ Repository ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​អំពី ការ​ធ្វើ​បច្ចុប្បន្នកម្ម​លឿន។ Firefox 4 នៅ​ក្នុង Ubuntu ត្រូវ​បាន​គេ​ប្រើ​ឈ្មោះ Minefield ជំនួស​វិញ។ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដំឡើង​តាម​រយៈ​ទីតាំង​ផ្ទុក៖ ដំបូង​យើង​ត្រូវ​បន្ថែម​អាសយដ្ឋាន​ទីតាំង​ផ្ទុក​ជា​មុន​សិន៖ sudo add-apt-repository ppa:mozillateam/firefox-stable sudo apt-get update សម្រាប់​អ្នក​ដែល​បាន​ដំឡើង Firefox កំណែ​ចាស់​រួច​នោះ ការបន្ថែម PPA នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ទទួល​បាន​ដំណឹង​ពេល​ដែល កំណែ​ស្ថិតស្ថេរ បាន​ដាក់​ចេញ​ឲ្យ​ប្រើ ហើយ​នឹង​ធ្វើ​បច្ចុប្បន្នកម្ម​លើ​កំណែ​ចាស់ ដើម្បី​ប្រើ​កំណែ​ស្ថិតស្ថេរ​ថ្មី​នេះ។ ប្រសិន​បើ​យើង​មិន​អាច​រង់​ចាំ​ការ​ចេញ​ឲ្យ​ប្រើ​ពេញ​លេញ​នោះ​ទេ ហើយ​ចង់​ប្រើ​ភ្លាមៗ​នោះ យើង​អាច​ប្រើ​កំណែ RC របស់​គេ​បាន ដោយ​សរសេរ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​នេះ៖ sudo add-apt-repository ppa:mozillateam/firefox-next sudo apt-get update