នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ​នេះ, ក្រុម GDG (Google Developer Group) Phnom Penh បាន​រៀបចំ​ព្រឹត្តិការណ៍ DevFest ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​សាកលវិទ្យាល័យ​ន័រតុន (ត្រើយ​ម្ខាង) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។ តើ DevFest ជា​អ្វី? DevFest ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រុម​ហ៊ុន Google Inc. ក្នុង​គោល​បំណង​ជួប​ជុំ​ជាមួយ​នឹង​អ្នក​អភិវឌ្ឍ​ក្នុង​តំបន់ (Local Developer) និង​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា មក​សិក្សា បង្រៀន បង្កើត​ទំនាក់​ទំនង ជាមួយ​គ្នា​ទៅ​វិញ​ទៅមក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូច​ជា Android, App Engine, Google Maps, Drive ។ល។ DevFest ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជា​ច្រើន (១០០​ប្រទេស​ជាង) នៅ​ទូទាំង​ពិភព​លោក ដោយ​មាន​កិច្ច​សហការ​និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Google ។ សម្រាប់​ការ​ចុះឈ្មោះ​និង​ព័ត៌មាន​បន្ថែម