BarCamp Archive

Mini BarCamp PP : ICT Business Conference

Mini BarCamp Phnom Penh ជា​កម្មវិធី​បន្ទាប់​បន្សំ​មួយ​របស់​កម្មវិធី BarCamp Phnom Penh ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ១៩ – ២០ ខែ​តុលា ខាង​មុខ​នេះ។ Mini BarCamp ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​មួយ ហើយ​មាន​វាគ្មិន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ថ្ងៃ​ស្អែក​នេះ នៅ​សាកលវិទ្យាល័យហ្សាម៉ាន់ Mini BarCamp PP នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “ICT Business Conference” ហើយ​មាន​វាគ្មិន​ចំនួន​បួន​រូប​នឹង​ឡើង​មក​ធ្វើ​ការ​បង្ហាញ។ កម្មវិធី​ស្អែក​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ហើយ​មិន​ទាម​ទារ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ឡើយ គឺ​ចូលរួម​បាន​ដោយ​សេរី។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់៖ http://2013.barcampphnompenh.org/mini-barcamp-3-zaman-university/

តោះ! ចូលរួម​កម្មវិធី BarCamp Phnom Penh 2012 ទាំង​អស់​គ្នា!

ឆ្នាំ​ជា​ការ​ធ្វើ​កម្មវិធី BarCamp ភ្នំពេញ​ លើកទី៥ ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​មក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ពីរ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​មាន​ការ​ឧបត្តម្ភ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​នានា​និង​ប្រជាជន​ជា​ច្រើន។ នៅ​ឆ្នាំ​នេះ BarCamp ភ្នំពេញ លើក​ទី៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ២៣ តាំង​ពី​ព្រឹក​ដល់​ល្ងាច កម្មវិធី​នេះត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​ទាំង​ឡាយ​អាច​បង្កើត​បណ្ដាញ​ទំនាក់​ទំនង, ចែករំលែក​បទពិសោធន៍​ក្នុង​ជំនាញ​ផ្សេងៗ​ដូច​ជា កុំព្យូទ័រ, សហគ្រិន, ជំនួញ និង​ផ្សេងៗ​ទៀត​តាម​តែ​អ្នក​ដែល​ចូលរួម​ទាំង​នោះ​ចង់​ចែក​រំលែក។ BarCamp Phnom Penh គឺជាព្រឹត្តិការណ៍ជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹង បច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មានសង្គម សហគ្រិនវ័យក្មេង ព្រមទាំងនិស្សិតជាច្រើនទៀត។ –គេហទំព័រ BarCamp ភ្នំពេញ ការ​ចុះ​ឈ្មោះ នៅ​ពេល​នេះ​ការ​ចុះ​ឈ្មោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​បាន​តាម​រយៈ​អ៊ីនធឺណិត​ហើយ ប្រសិន​បើ​អ្នក​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​សូម​ចូល​ទៅ​កាន់៖ http://2012.barcampphnompenh.org/ បន្ទាប់​មក​ចុច​លើ​រូប Register ដែល​ស្ថិត​នៅ​ខាង​លើ។ ទីតាំង​និង​ប្លង់ ព័ត៌មាន​បន្ថែម៖