Ajax Archive

តើអ្វីជា SQL Buddy?

SQL Buddy គឺជា Web Application មួយសម្រាប់ធ្វើការគ្រប់គ្រង MySQL Database  ដោយដំណើរការបានដោយ Apache Webserver ។ វាមាន លក្ខណៈស្រដៀងនឹង phpMyAdmin ដែរ ។ SQL Buddy ត្រូវបានផ្តល់ដោយឥតគិតថ្លៃ (Open Source) ដោយអភិវឌ្ឍន៍ដោយភាសា PHP និង Ajax ។ លក្ខណៈពិសេសៗរបស់ SQL Buddy មិនត្រូវការដំឡើង គ្រាន់ទាញយកមកអាចប្រើប្រាស់បានតែម្តង មានរូបរាងស្រស់ស្អាត (Interface) ឯាយស្រួលគ្រប់គ្រងអ្នកប្រើប្រាស់ ងាយស្រួលរុករកទិន្នន័យនៅក្នុង MySQL Database មានល្បឿនលឿនក្នុងពេលដំណើរការ អាចធ្វើការកត់ត្រាទុកបាន (Bookmarks) អាចនាំចូល និងនាំចេញបានផងដែរ អាចប្តូរ Theme បាន អាចប្រើប្រាស់បានច្រើនភាសា អាចប្រើប្រាស់ Shortcut key បាន អាចគាំទ្រលក្ខណៈភាគច្រើនរបស់ MySQL Feature ដូចជាបង្កើត, លុប​ Database,

ទាញយកប្រភពកូដ PHP​ មិនចេះរីងស្ងួតពីគេហទំព័រ www.phpclasses.org

www.phpclasses.org គឺជាគេហទំព័រមួយដែលផ្តល់ប្រភពកូដ និងមេរៀនរបស់ភាសា PHP, វេទិការរបស់ PHP, សៀវភៅរបស់ PHP និង អាចរកការងារដែលទាក់ទងនឹង PHP ទៀតផង។ គេហទំព័រនេះត្រូវបានបង្កើតដោយសរសេរដោយអ្នកអភិវឌ្ឍន៍គេហទំព័រល្បីៗជុំវិញពិភពលោក ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកប្រភពកូដផ្សេងៗទៀត ដូចជា JavaScript, HTML & CSS, Ajax ។ លក្ខណៈពិសេសៗរបស់គេហទំព័រ www.phpclasses.org រូបរាងរបស់គេហទំព័រនេះ ដើម្បីទាញយកប្រភពកូដ PHP បាន លោកអ្នកត្រូវចុះឈ្មោះជាមុនសិន សូមចុចលើ Register ដើម្បីចុះឈ្មោះ សូមបំពេញឈ្មោះរបស់អ្នក និងអ៊ីម៉ែលរបស់អ្នកអោយបានត្រឹមត្រូវ ក្រោយពីចុះឈ្មោះរួចហើយ សូមចូលទៅកាន់ Login រួចវាយឈ្មោះ និងពាក្យសម្ងាត់របស់លោកអ្នក ក្រោយពី Login រួចមក យើងអាច ស្វែងរកប្រភពកូដរបស់ PHP ដូចរូបភាពខាងក្រោមនេះ ឧទាហរណ៍ៈ ខ្ញុំស្វែងរកប្រភពកូដ Pagination  វានឹងបង្ហាញលទ្ធផលដូចខាងក្រោម លោកអ្នកអាចចុចលើ Pagination មួយណាដែលលោកអ្នកចង់ធ្វើការទាញយក ។

តើអ្វីជា Static Website និង Dynamic Website ?

ការបង្កើតវ៉ិបសាយត្រូវបានចែកជាពីរ គឺ Static Website Dynamic Website Static Website គឺជាការបង្កើតវ៉ិបសាយដោយមិនភ្ជាប់ទៅកាន់ Database ។ Dynamic Website គឺជាការបង្កើតវ៉ិបសាយដោយមានភ្ជាប់ទៅកាន់​Database ។​ ចំពោះភាសា (Programming) សំរាប់បង្កើតវ៉ិបសាយវិញក៏ចែកជាពីរ Client Script Server Script Client Script គឺជាភាសាសំរាប់បង្កើតវ៉ិបសាយដែលដំណើរបានជាមួយ Web Browser ។ នៅក្នុង Client Script មានភាសាដូចជា​ HTML, CSS, JavaScript, Ajax, jQuery, mooltool… ចំពោះ Client Script ត្រូវបានប្រើសំរាប់បង្កើតជា Static Website Server Script គឺជាភាសាសំរាប់បង្កើតវ៉ិបសាយដែលដំណើរបានជាមួយ Web Server ។ ចំពោះ Client Script ត្រូវបានប្រើសំរាប់បង្កើតជា Dynamic