ប្រព្រឹត្តិ​ទៅ​នៅ៖ ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា ឆ្នាំ​២០១១ ពេល​វេលា៖ ២ល្ងាច ដល់ ៥​កន្លះល្ងាច ទីតាំង៖ HackSpace PP (TBC) (ផែន​ទី) តំណ​ភ្ជាប់​ទៅ​កាន់​ទំព័រ​កម្មវិធី៖ http://www.facebook.com/event.php?eid=199154483458221&ref=ts ប្រសិន​បើ​អាច សូម​យក​លេបថប​ទៅ​ម្នាក់​មួយ​ផង       នេះ​ជា​លើក​ទី​២ នៃ​កិច្ច​ជំនួប​រវាងសមាជិក វិគីភីឌា ជា​ភាសា​ខ្មែរ។ មិន​ត្រឹម​តែ សមាជិក ទេ​ដែល​អាច​ចូលរួម​បាន​នោះ គឺ​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​ការ​ចង់​ចូលរួម​ជួយ ក៏​អាច​ចូលរួម​បាន​ផង​ដែរ។ កាល​ពី​លើ​ទី​១ ពុំ​សូវ​មាន​អ្នក​ចូលរួម​ច្រើន​នោះ​ទេ (៣នាក់​ប៉ុណ្ណោះ)។ តែ​នៅ​ក្នុង​ពេល​នេះ យើង​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំ​ទូលាយ ជាង​មុន​ដើម្បី​ឲ្យ​សហគមន៍ វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រីក​ចម្រើន​​ប្រកប​ទៅ​ដោយ​អត្ថបទ​ជា​ច្រើន ដែល​ជា​ធនធាន​មេរៀន​ល្អៗ ដែល​អ្នក​ផង​ទាំង​ពួង​អាច​ចូល​មើល​បាន។ គម្រោង​របស់​សហគមន៍ វិគីភីឌា​ភាសា​ខ្មែរ គឺ​ចង់​ធ្វើ​កិច្ច​ជំនួប​នេះ​ជា​រៀង​រាល់​ខែ។ នៅ​ក្នុង​ខែ​មេសា​នេះ ប្រធាន​បបទ​ដែល​នឹង​ត្រូវ​លើក​ឡើង​មក​និយាយ​មាន​ដូច​ខាង​ក្រោម៖ ១. ការណែនាំខ្លួន ២. ការរៀបចំ ទំព័រមុខថ្មី ៣. ការរៀបចំ និង គ្រប់គ្រងអត្ថបទ ៤. ការបង្កើតចំណាត់ក្រុមអត្ថបទថ្មីៗ