នៅ​ក្នុង​ព្រឹត្តិការណ៍ Google I/O ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន Google តែង​តែ​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​អ្វី​ដែលថ្មីៗ​ទាក់​ទង​ទៅ​នឹង​ផលិតផល​របស់​ខ្លួន​ដែល​កំពុង​អភិវឌ្ឍ។ នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ ផែនទី Google ត្រូវ​បាន​ដាក់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​រចនា​ទ្រង់​ទ្រាយ​ថ្មី និង​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​ពិត​ជា​ប្លែក​និង​មាន​ភាព​ប្រសើរ​ជាង​មុន​ទៅទៀត។ ការ​រចនា​ទ្រង់​ទ្រាយ​ថ្មី ផ្ដល់​នូវ​ភាព​ទាក់​ទាញ​ជាង​មុន ព្រម​ទាំង​ការ​បង្ហាញ​លទ្ធផល​កាន់​តែ​ល្អ​ជាង​មុន ហើយ​ការ​ស្វែង​រក​ក៏​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ថែម​ទៀត ម្យ៉ាង​វិញ​ទៀត​នោះ ផែនទី​មាន​ទំហំ​ពេញ​អេក្រង់​កុំព្យូទ័រ។ កាត​ព័ត៌មាន (Info Card) នៅ​ពេល​ដែល​អ្នក​ចុច​លើ​ចំណុច​ទីកន្លែង​ណា​មួយ នោះ​កាត​ព័ត៌មាន​ដែល​បង្ហាញ​លម្អិត​អំពី​ទី​កន្លែង​នោះ​នឹង​លេច​ឡើង​នៅ​ពីក្រោម​ប្រអប់​ស្វែង​រក។ លក្ខណៈ​ថ្មីៗ​ដទៃ​ទៀត នៅ​ពេល​ដែល​អ្នក​ចុច​ទីតាំង​ណា​មួយ​នៅ​លើ​ផែន​ទី នោះ​កាត​ព័ត៌មាន​នឹង​បង្ហាញ​នៅ​ខាង​ក្រោម​ប្រអប់​ស្វែង​រក ដែល​ក្នុង​នោះ​មាន​បង្ហាញ​ឈ្មោះ​ទីតាំង​កន្លែង​នោះ, ភ្ជាប់​ទិសដៅ ឬ​ក៏​ចូល​ទៅ​កាន់ Street View ។ Earth View ជា​លក្ខណៈ​ពិសេស​ថ្មី​មួយ​បន្ថែម​ទៀត ដែល​ត្រូវ​បាន​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ផែន​ទី Google ។ Earth View គឺ​ជា​ការ​បង្ហាញ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា 3D ដូច្នេះ​រូបភាព​ទាំង​ឡាយ​ក្នុង​នោះ​នឹង​ត្រូវ​បាន​បង្ហាញ​លម្អិត​ល្អ។ តើ​អ្នក​ចង់​ប្រើផែន​ទី Google ថ្មី​នេះ​ដែរ​ឬទេ? សូម​ចូល​ទៅ​កាន់ http://maps.google.com/help/maps/helloworld/desktop/preview/ ដើម្បី​ដាក់​សំណើ​ទៅ​កាន់ Google ។ វីដេអូ​ព័ត៌មាន​អំពីផែន​ទី Google ថ្មី