គន្លឹះ និង កម្មវិធី Archive

ការបកប្រែ Toolbar ដោយខ្លួនឯងក្នុង Ms word 2010

អ្នកប្រហែលជាបានស្គាល់​រួច​មក​ហើយ​អំពី Ms Office 2007 ភាសាខ្មែរ ដែលបានបកប្រែ និងបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុន Microsoft ដែរ។ តែមកដល់ពេលនេះហើយ ក្រុមហ៊ុន Microsoft មិនទាន់បានផ្សាយថាមាន Ms Office 2010 ភាសាខ្មែរនៅឡើយទេ អ្នកទាំងអស់គ្នាប្រហែល​កំពុងរង់ចាំ​មែនទេ? បន្ដែយើងក៏អាចបកប្រែដោយខ្លួនឯងបានខ្លះដែរដូចជា Toolbar ហើយទុកគ្រាន់ប្រើខ្លួនឯងដែរ ទោះបីវាមិនពេញលេញក៏ដោយ៖ ដើម្បីកែពាក្យទាំងនេះ នៅលើ Toolbar ទៅជាភាសាខ្មែរបានសូមចូលទៅកម្មវិធី Ms word 2010៖ ចុច File —-> Option —> វាចេញផ្ទាំងមួយសូមចុចលើ Customize Ribbon វាចេញផ្ទាំងដូចខាងក្រោម៖ សូមជ្រើសរើស Menu ឬអ្វីដែលអ្នកចងកែភាសាខ្មែរ ចុច Rename ហើយវាយពាក្យថ្មីដែលអ្នកត្រូវសរសេរ —> Ok

នៅ​ពេល​នេះ​អ្នក​អាច​ទាញ​យក Firefox 5 Beta បាន​ហើយ

នៅ​ពេលនេះ​អ្នក​អាច​ធ្វើ​ការ​ទាញ​យក Firefox 5 Beta បាន​ហើយ។ ដោយ​ចូល​ទៅ​កាន់​ទីនេះ។ បើ​អ្នក​ចង់​ធ្វើ​ការ​តាម​ដាន​រាល់​ព័ត៌មាន​ចេញ​ផ្សាយ​នានា​របស់ Firefox នោះ​សូម​បំពេញ​ឈ្មោះ​អ្នក​នៅផ្នែក​ខាង​ក្រោម ទំព័រ​ដែល​ផ្ដល់​ឲ្យ​ខាង​លើ​នេះ។

Firefox មាន​ការលាក់​របារ​ URL ដូច​នៅ​ក្នុង Chrome ដែរ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Google បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់ Chrome 13 ដែល​អាច​ធ្វើ​ការ​លាក់​របារ URL។ លក្ខណៈ​នេះ​ជួយ​ឲ្យ​យើង​អាច​មើល​ទំព័រ​បាន​ឃើញ​ធំ​ទូលាយ។ នៅ​ពេលថ្មី​នេះ Mozilla Labs បាន​ផ្សាយ​ពី​កម្មវិធី​បន្ថែម​របស់ Firefox មួយ​ដែល​អាច​ធ្វើ​ឲ្យ​លាក់​របារ URL បាន​ភ្លាមៗ​ផង​ដែរ។ លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​បាន​នៅ ទីនេះ។ លក្ខណៈ​ពិសេស​មួយ​នេះ​នៅ​ក្នុង Firefox មាន​ភាព​ស្រួល​ជាង​នៅ​ក្នុង Chrome ព្រោះ​នៅ​ក្នុង Chrome បើ​ចង់​ឲ្យ​ឃើញ​របារ URL នេះ​ទាល់​តែ​យើង​ចុច​លើ Tab សិន តែ​បើ​ក្នុង Firefox វិញ​យើង​គ្រាន់​តែ​ដាក់​ចង្អុល​នៅ​លើ Tab នោះ​របារ​នឹង​បង្ហាញ​ឲ្យ​យើង​បាន​ភ្លាមៗ​តែ​ម្ដង។ ដក​ស្រង់​ចេញ​ពី៖ http://digitizor.com/2011/05/21/firefox-compact-navigation/

តើអ្វីជា Adobe Flash ?

Adobe Flash គឺជាកម្មវិធីមួយដែលអាចបង្កើតជារូបគំនូរជីពចល រូបភាព ឬអក្សរមានចលនាទៅតាមចិត្តចង់បានហើយដែលយើងអាចយកទៅប្រើនៅលើ ៖ វ៉ិបសាយ កាត់តជាវីដេអូ បង្កើតជាមេរៀនដែលបង្រៀនតាមកុំព្យូទ័រដោយមានសម្លេង បង្កើតជា Side Show អាចបង្កើតជា Game ជាដើម Adobe Flash មានជំនាន់របស់វាគឺ Macromedia Flash 1.0 ដល់ Macromedia Flash 8.0 ប្រើភាសា ActionScript 1.0 & 2.0 Adobe Flash CS3 (9.0)  ប្រើភាសា ActionScript 1.0 & 2.0 និង ActionScript 3.0 Adobe Flash Cs4 (10.0) អាចប្រើ 3D Tool, ActionScript 1.0 & 2.0 និង ActionScript

ពង្រឹក screen ​អោយធំក្នុង Windows 7

អ្នកតែងតែប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង ធ្វើអោយអ្នកស្រវាំងភ្នែក និងប្រឈបមុខ និងបញ្ហាផ្សេង។ ធម្មតា Screen របស់កុំព្យូទ័អ្នកមានទំហំល្មម ដែលអាចមើលបាន ប៉ន្ដែបើសិនមើលយូរៗទៅវាអាចមានបញ្ហាភ្នែកដែរ ប៉ន្ដែក្នុង Windows 7 យើងអាច ជាអ្នកចង់ពង្រីក Screen ដោយ Magnifier ផងដែរ វាអាច​ធ្វើអោយយើងងាយស្រួលក្នុងការមើល screen៖ ដោយចូលតាមខាងក្រោម៖ Start > All Programs > Accessories > Ease Of Access > Magnifier ឬក៏អាចូលតាម Start Search ហើយវាយពាក្យ Magnifier លក្ខណប្រើប្រាស់៖ Full-screen mode មានន័យថាពង្រីកពេញ Screen នៃផ្នែកណាមួយពេញអេក្រង(Ctrl+Alt+F) Lens mode មានន័យថាពង្រីក Screen នៃផ្នែកណាមួយ បានជារាងចតុកោណកែងមិនពេញ Screen (Ctrl+Alt+L) Docked mode មានន័យថាពង្រីកដោយចែក

និយាយជំនួសការសរសេរអត្ថបទជាមួយ Speech Recognition

វាពិតជាងាយស្រួលណាស់ ដោយមិនចាំបាច់ប្រើ Keyboard ក៏បានដែរ អ្នកអាចធ្វើការងារដោយកានិយាយជំនួសការសរសេរអត្ថបទវិញ ដោយគ្រាន់តែ៖ ចូលទៅ Start —> All Program —> Accessories –> Ease of Access —> Windows Speech Recognition ក្នុងករណីអត់ទាន់បានដំឡើងវានិងចេញផ្ទាំងដូចខាងក្រោម៖ សូមធ្វើការដំឡើង និងធ្វើការសាកល្បងជាមួយ microphone របស់លោកអ្នក ហើយចាប់ផ្ដើមដំណើរការ អ្នកអាចនិយាយអ្វីដែលអ្នកសរសេរ នោះវានិងបង្ហាញអក្សរនេះភ្លាប សូមចាំថារាល់ពាក្យដែលអ្នកនិយាយវានិងសរសេរជាភាសាអង់គ្លេស និងអោយត្រូវតាមសូរសម្លេង សូមរីករាយជាមួយ ការសរសេតាមអាននេះ

Google បាន​បន្ថែម​ជម្រើស​ក្នុង​ការ​លាក់​របារ URL នៅ​ក្នុង Chrome

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ Google បាន​ជជែក​អំពី​ការ​លាក់​របារ URL ដែល​អាច​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​បិទ បើក បាន​តាម​ចំណង់ចំណូល​ចិត្ត។ នៅ​ពេល​ឥឡូវ​យើង​ឃើញ​ថា Google កំពុង​តែ​ធ្វើ​ការ​ពិចារណា​ជាក់​លាក់​អំពី​រឿង​នេះ ហើយ​បាន​ដាក់​លក្ខណៈ​ពិសេស​នេះ​ទៅ​ក្នុង​គ្រោង​សំណង់ Canary (Canary build)។ នៅ​ក្នុង​កំណែ​គ្រោង​សំណង់ Canary អ្នក​ប្រើ​ទាំង​ឡាយ អាច​ធ្វើ​ឲ្យ​របារ URL កំបាំង​នៅ​ពេល​ដែល​យើង​បើក​ដំណើរ​ការ​លក្ខណៈ​ពិសេស​នេះ។ នៅ​ពេល​លាក់​ហើយ បើ​យើង​ចង់​ឃើញ​វា​នោះ គ្រាន់​តែ​ចុច​លើ​ផ្ទាំង​ទំព័រ​ណា​មួយ នោះរបារ URL នឹង​បង្ហាញ តែ​ពេល​យើង​អូស​ចង្អុល​ចេញ​ពី​ហ្នឹង វា​នឹង​លាក់​ទៅ​វិញ។ ដើម្បី​បើក​ដំណើរ​ការ​ការ​លាក់​របារ URL អ្នក​ត្រូវ​មាន Google Chrome កំណែ 13 ឡើង​លើ (ដែល​អាច​ទាញ​យក​ពី developer channel)។ សូម​ចូល​ទៅ​កាន់ about:flag (វាយ​ក្នុង​របារ URL) បន្ទាប់​មក​សូម​បើក​ដំណើរ​ការ (Enable) Compact Navigation។ ក្រោយ​ពី​បើក​ដំណើ​រ​ការ​រួច​ហើយ ចុច​ខាង​ស្ដាំ​លើ​ផ្ទាំង​ណា​មួយ ហើយ​រើស​យក “Hide the toolbar” ដក​ស្រង់​ចេញ​ពី៖ http://digitizor.com/2011/05/20/google-adds-option-to-hide-the-url-bar-in-chrome/

Login ជា User root ជាមួយ Terminal នៅក្នុង Ubuntu 11.04

នៅក្នុង Ubuntu អ្នកប្រើប្រាស់ដែលមានសិទ្ធធំជាងគេ root user និងបន្ទាប់មកគឺ users គឺជាសមាជិកធម្មតា ។ ដើម្បីធ្វើការ login ជា User root ជាមួយ Terminal នៅក្នុង Ubuntu 11.04 យើងត្រូវធ្វើការកំណត់ពាក្យសម្ងាត់អោយ User root ជាមុនសិន ។ ខាងក្រោមនេះជាការកំណត់ពាក្យសម្ងាត់អោយ User root ចូល Terminal ឬចុច Ctrl+Alt+T រួចវាយ sudo passwd root ត្រង់ password for kheang: ជាពាក្យសម្ងាត់អ្នកប្រើប្រាស់ kheang Enter new UNIX password: សូមកំណត់ពាក្យសម្ងាត់អោយអ្នកប្រើប្រាស់ root Retype new UNIX password: សូមវាយពាក្យសម្ងាត់ដែលបានកំណត់ម្តងទៀត បន្ទាប់វាយ su ពាក្យបញ្ជា