អត្ថបទ​ផ្សេងៗ Archive

រូប​ត្លុក៖ កម្មវិធី Photoshop ពិតៗ ជាក់​ស្ដែង

[9GAG]

ដាក់​តំណ​ទៅ​លើ​អក្សរ​នៃ​ប្រកាសន៍​ក្នុង Facebook ភ្ជាប់​ទៅ​ទំព័រ និង​ប្រូហ្វាល់

នេះ​គឺ​ជា​លក្ខណៈ​សម្ងាត់​មួយ​របស់ Facebook ដែល​វា​មាន​មុខ​ងារ​សម្រាប់​ដាក់​តំណ (link) ទៅ​លើ​អក្សរ​នៃ​ប្រកាសន៍ (post) ណា​មួយ​របស់​អ្នក ដើម្បី​ភ្ជាប់​ទៅ​កាន់​ទំព័រ (page) និង​ប្រូហ្វាល់​ណាមួយ។ ដើម្បី​ធ្វើ​បែប​នោះ​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖ ១. ប្រើ​កូដ​សម្គាល់​បែប​នេះ៖ @@[0:[អត្តលេខID:0:ពាក្យ]] ២. ដើម្បី​យក ID សូម​ធ្វើ​ការ​កត់​សម្គាល់​ដូច​ខាង​ក្រោម៖ – ដាក់​ចង្អុល​លើ​ឈ្មោះ​នរណា​ម្នាក់​អ្នក​នឹង​ទទួល​បាន​អាសយដ្ឋាន​ដូច​បែប​នេះ៖ https://www.facebook.com/profile.php?id=123456789012345 ។ ដូច្នេះ​លេខ 123456789012345 នេះ​ហើយ​ជា​អត្តលេខ។ – បើ​មិន​ឃើញ​ដូច​ចំណុច​ខាង​លើ តែ​ឃើញ​ដូច​បែប​នេះ​វិញ https://www.facebook.com/UserName (ឃើញ​ឈ្មោះ username ដោយ​មិន​ឃើញ​អត្តលេខ​ដូច​ចំណុច​ខាង​លើ, ឧទាហរណ៍៖ facebook.com/sovichet.tep ) អ្នក​ចាំ​បាច់​ត្រូវ​ចូល​ទៅ https://graph.facebook.com/UserName (ជំនួស​ត្រង់ UserName ជាមួយ​នឹង​ឈ្មោះ username ដែល​អ្នក​ឃើញ) ដើម្បី​យក​អត្តលេខ​នៃប្រូហ្វាល់​នោះ ឬ​ទំព័រ​នោះ។ ឧទាហរណ៍៖ https://graph.facebook.com/sovichet.tep ។ ៣. អនុវត្ត៖ ដោយ​យក​កូដ​ពី​ចំណុច​លេខ ១ មក​ជំនួស​នូវ​អត្តលេខ និង​អក្សរ, ឧទាហរណ៍៖ @@[0:[100000459827776:0:នេះ​គឺ​ជា​ប្រូហ្វាល់​របស់​ខ្ញុំ]] ហើយ​ចុច​ផ្សាយ អ្នក​នឹង​ទទួល​បាន​លទ្ធផល។ ប្រសិន​បើ​អ្នក​មាន​ចម្ងល់​

រូប​ក្រាហ្វិក៖ ស្ថានភាព​ទូរស័ព្ទ ក្នុង​រយៈ​ពេល ៦០ វិនាទី

[How-to Geek]

ទីក្រុងឆ្លាតនៃប្រព័ន្ធប្រតិបត្តិការ

ឆាប់ៗនេះ​ ទីក្រុង​ធំទំនើប​ទាំងឡាយ​នឹង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​​ដែល អាច​មើល​ថែរក្សា​ការ​រស់នៅ​ប្រជាជន​បាន​ដោយ​ខ្លួនឯង ។ ប្រព័ន្ធ​ប្រតិបត្តិការ​ទីក្រុង​ដែល​មាន​ឈ្មោះ​ថា Urban OS ត្រូវ​បាន​គេ​ផ្ដល់​មុខងារ​ពិសេស​ដែល​មាន​បង្កប់​នៅក្នុង​អាគារ និង​ទីកន្លែង​នានា​ដើម្បីពិនិត្យ និង​ប្រមួល​ព័ត៌មាន​ផ្សេងៗ​​ដើម្បី​តាមដាន​រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ ទីក្រុង ។ ប្រព័ន្ធ​នេះ​ក៏​មាន​តួនាទី​មិន​ខុស​គ្នា​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ ម៉ាស៊ីន​កុំព្យូទ័រ​ប៉ុន្មាន​ដែរ ។ អ្វី​ដែល​សំខាន់​គឺ​វា​មាន​សមត្ថភាព​ថែរក្សា​អាគារ ចរាចរណ៍​តាម​ដង​វិថី និង​សេវាកម្ម​ដទៃ​ទៀត​ឱ្យ​ដំណើរការ​បាន​រលូន ។ នៅពេល​មាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​នៅ​ក្នុង​តំបន់​ណាមួយ ប្រព័ន្ធ​ប្រតិបត្តិការ Urban OS នឹង​ត្រួត​ពិនិត្យ​បញ្ជា​ទៅលើ​​​ប្រព័ន្ធ​ភ្លើង​ចរាចរណ៍​ដើម្បី​អនុញ្ញាតិ ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​អាច​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ​បាន​ឆាប់​រហ័ស ។ យោង​តាម​ក្រុម​អ្នកអភិវឌ្ឍន៍​កម្មវិធី​មកពី​ក្រុមហ៊ុន Living PlanIT  ប្រព័ន្ធ​ប្រតិបត្តិការទំនើប​នេះ​នឹង​អាច​ជួយ​សម្រាល​បន្ទុក​មួយ​ចំនួន​ធំ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដទៃ​ទៀត​ដូចជា​ផ្នែក​ទូរគមនាគមន៍ ទំនាក់ទំនង សុខាភិបាល ការ​ប្រើប្រាស់​ថាមពល ការ​គ្រប់គ្រង​ទឹក និង​ធាតុ​អាកាស​នៅក្នុង​ទីក្រុង ។ លោក Lewis ប្រធាន​ក្រុមហ៊ុន Living PlanIT បាន​បញ្ជាក់​ថា ប្រព័ន្ធ​ប្រតិបត្តិការ ​Urban OS ប្រៀប​បាន​ទៅនឹង​បណ្ដាញ​សរសៃ​ខួរក្បាល​ដែល​ធ្វើការ​បែកចែក​តួនាទី​គ្រប់គ្រង ​ព័ត៌មាន​ទៅ​តាម​សរីរាង្គ​ផ្សេងៗ​ពេញ​មួយ​តួ​ខ្លួន​របស់​មនុស្ស ហើយ​ចំពោះ​ទីក្រុង វា​គឺ​ជា​បណ្ដាញ​ប្រមូល​ព័ត៌មាន​ពី​អាគារ ដង​វិថី ទីផ្សារ និង​ទីកន្លែង​ដទៃ​ទៀត ។ បច្ចុប្បន្ន

ទាញ​យក​កញ្ចប់​រូបភាព​ខាងក្រោយរបស់ moonOS 4

ដូចយើង​បានដឹងថា moonOS ជាប្រព័ន្ធ​ប្រតិបត្តិការណ៍​នៃខ្សែ​ស្រលាយ Linux ។ moonOS ជាប្រព័ន្ធ​ប្រតិបត្តិការណ៍ដែល​មាន ធឹម ច៍ន្ធឬទ្ថី ជាស្ថាប​និក​ដែល​ជាកូនខ្មែរដំបូងគេបង្អស់​ដែល​បានធ្វើវាឡើង ហើយ​ moonOS មកដល់ពេលនេះ​មាន ៤ ជំនាន់ហើយ ជំនាន់ចុងក្រោយ​គឺ moonOS 4 Neak ហើយ​ខាង​មុនឆាប់នេះ​ ធឹម ច័ន្ធឬទ្ធី និងចេញ moonOS 5 ។ ខាងក្រោមនេះជារូបផ្ទៃខាងក្រោយ​របស់ moonOS 4 ហើយអ្នកក៏អាច​ទាញ​យក​ទៅដាក់លើកុំព្យូទ័រអ្នកដែរ ៖ ទាញយករូបភាពទាំងអស់ ទីនេះ moonOS 4Wallpaper

រូប​ផ្ទៃ​ក្រោយ​ថ្មី​ចំនួន ១៤ ដែល​នឹង​ដាក់​បញ្ចូល​ក្នុង Ubuntu 11.10

ពេល​វេលា​នៃ​ការ​ផ្សាយ​ចេញ​ជា​ផ្លូវ​ការ​របស់ Ubuntu 11.1០ ជិត​មក​ដល់​ហើយ។ ម្យ៉ាង​វិញ​រូប​ផ្ទៃ​ក្រោយ (background image) ជា​ទូទៅ​ជា​រៀង​រាល់​កំណែ​និមួយៗ តែង​ត្រូវ​បាន​ដាក់​បញ្ចូល​នូវ​រូប​ថ្មីៗ​ជា​និច្ច។ ខាង​ក្រោម​គឺ​ជា​កញ្ចប់​រូប​ផ្ទៃ​ក្រោយ​ថ្មីៗ ដែល​នឹង​ត្រៀម​ដាក់​បញ្ចូល​ក្នុង Ubuntu 11.10។ អ្នក​ក៏​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ប្រាក់​ផង​ដែរ។ ទាញ​យក​កញ្ចប់​រូប​ផ្ទៃ​ក្រោយ​របស់ Ubuntu 11.10 [ប្រភព​ព័ត៌មាន៖ OMG! Ubuntu]

ដាក់​ផ្ទាំង​រូប​រាប់​ថ្ងៃ​ថយ​ក្រោយ​សម្រាប់ Ubuntu 11.10 ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក

ជាទូទៅ​សម្រាប់​ការ​ចេញ​ផ្សាយ​កំណែ​និមួយៗ​នៃ Ubuntu ត្រូវ​បាន​គេ​បង្កើត​ជា​ផ្ទាំង​រូប​រាប់​ថ្ងៃ​ថយ​ក្រោយ។ ហើយ​រូប​ទាំង​នោះ​ទៀត​សោត ពេល​ខ្លះ​ក៏​មាន​ជា​ការ​ប្រលង​ប្រជែង ហើយ​ពេល​ខ្លះ​អ្នក​ដែល​ជា​ប្រិយ​មិត្ត​របស់ Ubuntu បាន​បង្កើត​រូបទាំង​នោះ​ឡើង។ សម្រាប់ Ubuntu 11.10 នេះ​ក៏​មាន​ប្រិយ​មិត្ត​ម្នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​រូប​ទាំង​នេះ​ឡើង។ ក្នុង​នោះ​មាន​ប្រភេទ​រូប​ចំនួន ៥ ដែល​អ្នក​អាច​ជ្រើស​រើស​បាន។    បើ​អ្នកពេញចិត្ត​ផ្ទាំង​រូប​ណា​មួយ​នោះ សូម​ចូល​ទៅ​កាន់ http://picomol.de/2011/03/11/ubuntu-11-10-oneiric-ocelot-countdown/ ដើម្បី​យក​កូដ​នោះ​ទៅ​ដាក់​ក្នុង​ប្លក់​របស់​អ្នក!

រូប​ត្លុក៖ កម្ដៅ​នំ​ភីហ្សា​របស់​អ្នក នៅ​ពេល​កំពុង​ប្រើ​អ៊ីនធ័រណិត

O.o [9GAG]