ព្រឹត្តិការណ៍ Archive

ព្រឹត្តិការណ៍ DevFest Phnom Penh 2013

នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ​នេះ, ក្រុម GDG (Google Developer Group) Phnom Penh បាន​រៀបចំ​ព្រឹត្តិការណ៍ DevFest ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​សាកលវិទ្យាល័យ​ន័រតុន (ត្រើយ​ម្ខាង) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។ តើ DevFest ជា​អ្វី? DevFest ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៨ នៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រុម​ហ៊ុន Google Inc. ក្នុង​គោល​បំណង​ជួប​ជុំ​ជាមួយ​នឹង​អ្នក​អភិវឌ្ឍ​ក្នុង​តំបន់ (Local Developer) និង​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា មក​សិក្សា បង្រៀន បង្កើត​ទំនាក់​ទំនង ជាមួយ​គ្នា​ទៅ​វិញ​ទៅមក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូច​ជា Android, App Engine, Google Maps, Drive ។ល។ DevFest ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជា​ច្រើន (១០០​ប្រទេស​ជាង) នៅ​ទូទាំង​ពិភព​លោក ដោយ​មាន​កិច្ច​សហការ​និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Google ។ សម្រាប់​ការ​ចុះឈ្មោះ​និង​ព័ត៌មាន​បន្ថែម

Mini BarCamp PP : ICT Business Conference

Mini BarCamp Phnom Penh ជា​កម្មវិធី​បន្ទាប់​បន្សំ​មួយ​របស់​កម្មវិធី BarCamp Phnom Penh ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ១៩ – ២០ ខែ​តុលា ខាង​មុខ​នេះ។ Mini BarCamp ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​មួយ ហើយ​មាន​វាគ្មិន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ថ្ងៃ​ស្អែក​នេះ នៅ​សាកលវិទ្យាល័យហ្សាម៉ាន់ Mini BarCamp PP នឹង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “ICT Business Conference” ហើយ​មាន​វាគ្មិន​ចំនួន​បួន​រូប​នឹង​ឡើង​មក​ធ្វើ​ការ​បង្ហាញ។ កម្មវិធី​ស្អែក​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់ ហើយ​មិន​ទាម​ទារ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ឡើយ គឺ​ចូលរួម​បាន​ដោយ​សេរី។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់៖ http://2013.barcampphnompenh.org/mini-barcamp-3-zaman-university/

តោះ! ចូលរួម​កម្មវិធី BarCamp Phnom Penh 2012 ទាំង​អស់​គ្នា!

ឆ្នាំ​ជា​ការ​ធ្វើ​កម្មវិធី BarCamp ភ្នំពេញ​ លើកទី៥ ចាប់​តាំង​ពី​ពេល​ចាប់​ផ្ដើម​មក។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ពីរ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​មាន​ការ​ឧបត្តម្ភ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​នានា​និង​ប្រជាជន​ជា​ច្រើន។ នៅ​ឆ្នាំ​នេះ BarCamp ភ្នំពេញ លើក​ទី៥ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ២៣ តាំង​ពី​ព្រឹក​ដល់​ល្ងាច កម្មវិធី​នេះត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​មនុស្ស​ទាំង​ឡាយ​អាច​បង្កើត​បណ្ដាញ​ទំនាក់​ទំនង, ចែករំលែក​បទពិសោធន៍​ក្នុង​ជំនាញ​ផ្សេងៗ​ដូច​ជា កុំព្យូទ័រ, សហគ្រិន, ជំនួញ និង​ផ្សេងៗ​ទៀត​តាម​តែ​អ្នក​ដែល​ចូលរួម​ទាំង​នោះ​ចង់​ចែក​រំលែក។ BarCamp Phnom Penh គឺជាព្រឹត្តិការណ៍ជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹង បច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មានសង្គម សហគ្រិនវ័យក្មេង ព្រមទាំងនិស្សិតជាច្រើនទៀត។ –គេហទំព័រ BarCamp ភ្នំពេញ ការ​ចុះ​ឈ្មោះ នៅ​ពេល​នេះ​ការ​ចុះ​ឈ្មោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​បាន​តាម​រយៈ​អ៊ីនធឺណិត​ហើយ ប្រសិន​បើ​អ្នក​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​សូម​ចូល​ទៅ​កាន់៖ http://2012.barcampphnompenh.org/ បន្ទាប់​មក​ចុច​លើ​រូប Register ដែល​ស្ថិត​នៅ​ខាង​លើ។ ទីតាំង​និង​ប្លង់ ព័ត៌មាន​បន្ថែម៖

“ព្រឹត្តិការណ៍​បើក​ទូលាយ” ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ

កាល​ពី​សប្ដាហ៍​មុន IT4U បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ ក្រោម​ប្រធាន​បទ “ព្រឹត្តិការណ៍​បើក​ទូលាយ” ដែល​មាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​ផ្សេងៗ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ សាកលវិទ្យាល័យ​ហ្សាម៉ាន់។ តាម​ស្ថិតិ​កន្លង​មក បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​មាន​ចំនួន​សុរប​ជាង ២០០នាក់ រួម​មាន​ដូច​ជា ព្រះ​សង្ឃ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និង សិស្សានុសិស្ស ជា​ច្រើន​ផង​ដែរ។ គួរ​បញ្ជាក់​ឡើង​វិញ​ផង​ដែរ ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ​មាន​ប្រធាន​បទ​ចំនួន ៩ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ មាន​ដូច​ជា៖ សារៈ​សំខាន់​នៃ​សន្តិសុខ​ព័ត៌មាន (ដោយ៖ លោក អ៊ូ-ផាន់ណារិទ្ធិ) វិគីភីឌា ភាសា​ខ្មែរ (ដោយ៖ ទេព សុវិចិត្រ) កូដ​បើក​ចំហ ឬ Open Source (ដោយ៖ លោក អ៊ូច-សារ៉ាត់) ការ​ដំឡើង WordPress ឯកជន (ដោយ៖ លោក ឡាវ-សុភ័ក្ត្រ និង​លោក ធលធឿន-ចាន់​សុវណ្ណ) ការ​រចនា និង​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ

កម្មវិធី៖ ព្រឹត្តិការណ៍​បើក​ទូលាយ

តើ​អ្នក​ចង់​ចូលរួម​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ និង​ប្លែកៗ​អំពី​ផ្នែក IT ដែរ​ឬទេ? ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឲ្យ​សោះ កម្មវិធី “ព្រឹត្តិការណ៍​បើក​ទូលាយ” ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម ចែក​គ្នា​និយាយ​អាយធី ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​គេហទំព័រ​បណ្ដាញ​សង្គម Facebook។ កម្មវិធី​នេះ​មាន​គោល​បំណង​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា​ជា​ភាសា​ខ្មែរ ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​សិស្ស និស្សិត និង​ប្រជាជន​ខ្មែរ​បាន​ចូលរួម​យ៉ាង​ងាយ​ស្រួល។ ព័ត៌មាន​ពី​កម្មវិធី៖ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ចាប់​ពីម៉ោង ៨ ដល់​ម៉ោង ១៧ ទីតាំង៖ សាកល​វិទ្យាល័យ​ហ្សាម៉ាន់ (ផែន​ទី៖ http://g.co/maps/xnr9u) រៀប​ចំ​ដោយ៖ ក្រុម ចែក​គ្នា​និយាយ​អាយធី ឧបត្ថម្ភ​ទី​កន្លែង៖ សាកល​វិទ្យាល័យ​ហ្សាម៉ាន់ សហការ​រៀប​ចំ៖ សំបុក IT MyDoc4U បច្ចេក​ព័ត៌មាន​វិទ្យា​សម្រាប់​អ្នក អាណាចក្រ​អាយធី សេវាកម្ម​ខ្មែរ 7Media កាល​វិភាគ​កម្មវិធី៖ http://www.box.com/s/1sppbepcf269kgk5ix35 (រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ) ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី៖ https://docs.google.com/spreadsheet/viewform?hl=en_US&formkey=dFFzX21ab0JVVEJVellKNnhzd0tMYUE6MQ#gid=0 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ៖ លោក ជី សុផាត ៖ 097 745 2522 លោក សេង

ព្រឹត្តិការណ៍ កម្ពុជា​បើក​ទូលាយ ក្នុ​ង​ថ្ងៃ​ទី២

ដោយ​ហេតុ​មមា​ញឹក​ក្នុង​ការ​ងារ ទើប​ខ្ញុំ​មិន​បាន​សរសេរ​អត្ថបទ​បាន​ញឹកញាប់ និង​ទាន់​ពេល​វេលា #OpenCambodia នៅ​ក្នុង​ថ្ងៃ​ទី២​នេះ ក៏​មិន​ខុស​អំពី​ថ្ងៃ​ទី១ប៉ុន្មាន​ដែរ ដូច​ជា​មាន​ការ​ធ្វើ​បទ​បង្ហាញ​ជា​ក្រុមៗ​ជាដើម។ តែ​មុន​នឹង​ចប់​កម្មវិធី​នោះ គេ​ក៏​មាន​ការ​ថត​រូប​ជា​ក្រុម​ផង​ដែរ ព្រម​ទាំង​រៀប​ចំ​ក្រុម​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ណា​មួយ​ឲ្យ​មាន​សកម្មភាព និង​បន្ត​ផ្ដល់​ជា​សេចក្ដី​រាយការណ៍​ទៅ​កាន់​ក្រុម OpenCambodia រៀង​រាល់​ពេល​ធ្វើការ​ប្រជុំ​ក្រុម​តូចៗ ក្រោយ​ពី​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់។ ក្រុម​តូចៗ ដែល​នឹង​ត្រូវ​ប្រជុំ​នៅ​ថ្ងៃ​ក្រោយ​កម្មវិធី​នេះ (តាម​ខ្ញុំ​ចាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដ្បិត​មិន​បាន​កត់​ទុក) មាន​ដូច​ជា៖ ការ​សរសេរ​សារ​ជា​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ (Khmer SMS), ការ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី (Localization) ជាដើម ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រជុំ​នៅ​សប្ដាហ៍​ខុសៗ​ពី​គ្នា។ កាល​បរិច្ឆេទ​ប្រជុំ​ក្រុម​ទាំង​ពីរ​នេះ ដោយ​ហេតុ​តែ​ខ្ញុំ​បាន​កត់​ត្រា​ទុក​តែ​ពីរ​ក្រុម​នេះ​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​សុំ​បង្ហាញ​នូវ​កាល​បរិច្ឆេទ​ប្រជុំ​នៃ​ក្រុម​ទាំង​ពីរ ដូច​ត​ទៅនេះ៖ ការ​សរសេរ​សារ​ជា​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ ការ​ប្រជុំ​ក្រុម​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី០៩ ខែ​តុលា ឆ្នាំ​២០១១ វេលា​ម៉ោង ៣រសៀល នៅ​ឯ វិទ្យាស្ថាន​បើក​ទូលាយ។ ការ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី ការ​ប្រជុំ​ក្រុម​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ ទី០២ ខែ​តុលា ឆ្នាំ​២០១១ វេលា​ម៉ោង ៣រសៀល នៅ​ឯ HackerSpace។ ល្បែង​ថ្មី​ដែល​ខ្ញុំ​បាន​ស្គាល់ ក្រៅ​ពីនេះ​ខ្ញុំ​ក៏​បាន​ស្គាល់នូវ​ល្បែង​មួយ ដែលមាន​ឈ្មោះ​ថា Speed Geeking។ ល្បែង​នេះ​គឺ​គេ​រៀប​តុ​តូច​ខ្ពស់​ចំនួន១០ (ឬ​អាច​ច្រើន​ជាង​នេះ

ព្រឹត្តិការណ៍ កម្ពុជាបើក​ទូលាយ ក្នុង​ថ្ងៃ​ទី១

នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ កម្ពុជា​បើក​ទូលាយ (Open Cambodia) ដែល​បាន​​ឧបត្ថម្ភដោយ Mozilla និង Aspiration Technology។ កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​ចំនួន ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទិ១៦ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ ឆ្នាំ​២០១១។ ពេល​នេះ​ខ្ញុំ​នឹង​រៀប​រាប់​ត្រួសៗ​អំពី​សកម្មភាព​ព្រឹត្តិការណ៍ ដែល​ខ្ញុំ​បានចូលរួម។ តើ​ព្រឹត្តិការណ៍​នេះ ផ្ដោតសំខាន់​លើ​អ្វីដែរ? កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដោត​ធំ​លើ​ប្រព័ន្ធ​កូដ​បើក​ទូលាយ ឬ បើក​ចំហ ដែល​ជា​ភាសា​អង់គ្លេស​គឺ Open Source។ ក្នុង​ចំណុច​នេះ​យើង​អាច​លើក​ឡើង​អំពី​បញ្ហា​អំពី ការ​ធ្វើ​ប្លក់, ការ​សរសេរ​កម្មវិធី, និង​ប្រធានបទ​នានា​ទៀត​ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​បច្ចេក​ព័ត៌មានវិទ្យា (IT)។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូល​អាន​ នៅទីនេះ។ ដំណើរ​ការ​កម្មវិធី ខ្ញុំ​គិត​ថា​កម្មវិធី​មួយ​នេះ​ពិត​ជា​ល្អ​ណាស់ ព្រោះ​ទិដ្ឋភាព​កម្មវិធីនេះ​មាន​ភាព​លក្ខណៈ​ទំនាក់​ទំនង​សង្គម​ដែលធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពីមុន​មក។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ថា​កម្មវិធី​នេះ​មាន​លក្ខណៈ​ទំនាក់​ទំនង​សង្គម? ក្នុង​កម្មវិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឲ្យ​​អង្គុយ​ក្បែរ​អ្នក​ដែល​យើង​មិន​ធ្លាប់​​ស្គាល់, ហើយ​ម្យ៉ាង​ទៀត​មាន​ម៉ោង​មួយ​នោះ គឺ​គេ​ចាត់​ជា​ក្រុម ពី​លេខ១ ដល់​លេខ ១៣ ហើយ​គេ​នឹង​ចង្អុល​ថា​យើង​នឹង​ត្រូវ​នៅ​ក្នុង​ក្រុម​មួយ​ណា ដូច្នេះ​យើង​មិន​បាន​នៅ​ជាមួយ​មិត្ត​ភ័ក្ត្រ​យើង​ឡើយ ហើយ​នៅ​ពេល​នោះ​ហើយ ដែល​បាន​ចាប់​ផ្ដើម​ស្គាល់​មនុស្ស​ថ្មីៗ។ ក្នុង​ការ​ចាប់​ជា​ក្រុម​នេះ គឺ​យើង​ចូលរួម​ផ្ដល់​ជា​សំនួរ​នៃ​យើង​ម្នាក់ៗ ហើយ​មេ​ក្រុម​និមួយៗ​នឹង​យក​សំនួរ​ទៅ​បិទ​ភ្ជាប់​លើ​ក្ដារ​ខៀន បន្ទាប់​មក​ទៀត​គឺ​គេ​នឹង​ឲ្យ​យើង​ជួយ​រក​មើល​ថា តើសំនួរ​នៅ​ក្រុម​ណា​ខ្លះ​ដែល​ដូច​គ្នា? ដូច្នេះ​គេ​នឹង​យកសំនួរ​ដែល​ដូចៗ​គ្នា ដាក់​ផ្ដុំ​ជាមួយ​គ្នា

វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី៣

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១១ កិច្ច​ជួប​ជុំ​ដែល​បង្កើត​ដោយ​សហគមន៍​វិគីភីឌា​ភាសា​ខ្មែរ បាន​ធ្វើ​ឡើង​នៅ​ឯ HackerSpace ហើយ​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ល្អ។ ហើយ​រាល់​កិច្ច​ជួប​ជុំ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ចុង​ខែ និង​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​ផង​ដែរ ដើម្បី​ឲ្យ​បង​ប្អូន​ដែល​ជាប់​រវល់​ការ​ងារ​នៅ​ថ្ងៃ ចន្ទ ដល់ សៅរ៍ អាច​ចូលរួម​បាន។ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១ នេះ​ជំនួប​លើក​ទី៣ នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​លើក​យក​ប្រធាន​បទ​ល្អៗ​មក​ធ្វើ​ការ​បង្ហាញ។ ប្រធាន​បទ៖ រៀប​រាប់​ពី​ប្រវត្តិ​ត្រួសៗ​របស់​វិគីភីឌា​ខ្មែរ អំពី​របៀប​ប្រើ​ប្រាស់ ឧបករណ៍​សរសេរ​អត្ថបទ រៀប​ចំ​ក្រុម​សរសេរ​អត្ថបទ​តាម​ផ្នែក ការប្រកាសអំពីការជ្រើសរើស​រក​រូប​តំណាង​ថ្មី ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចូលរួម​ជួយ សហគមន៍​វិគី​ខ្មែរ មតិ​កែ​លម្អ​នានា ពេល​វេលា៖ ២:០០​ថ្ងៃ​ត្រង់ ដល់ ៥ល្ងាច កន្លែង​ចុះ​ឈ្មោះ៖ https://spreadsheets.google.com/spreadsheet/viewform?formkey=dExlSVVRalNqdlBpNGlzNDZvUXVXUUE6MQ ទំព័រ​ព្រឹត្តិការណ៍​លើ Facebook៖ http://www.facebook.com/event.php?eid=153096294756135 ទី​កន្លែង៖ សាកលវិទ្យាល័យ ហ្សាម៉ាន់, ផ្លូវ​លេខ 315 No: 8, សង្កាត់​បឹងកក់១, ខណ្ឌ​ទួល​គោក, រាជ​ធានី​ភ្នំពេញ [ផែនទី៖http://zamanuniversity.com/node/15 ] តម្រូវ​ការ​ក្នុង​ការ​ចូលរួម៖ បើ​អាច សូម​យក​លេបថប​ទៅ​ម្នាក់​១​គ្រឿង