Author Archive

ចម្លង ISO Image File ចូល CD/DVD និង USB Flash ជា​មួយ ISO2Disc

មាន​កម្មវិធី​ជាច្រើន​សម្រាប់ចម្លង ISO Image ចូល CD/DVD និង USB Flash ។ ដើម្បីផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការចម្លងឯកសារ ISO Image ចូលទៅក្នុង CD/DVD ឬក៏ USB Flash យើង​អាចប្រើប្រាស់កម្មវិធី ISO2Disc ។ កម្មវិធីនេះ ដំណើរការជាមួយ CD-R, DVD-R, DVD+R, CD-RW, DVD-RW, DL DVD+RW, HD DVD, Blu-ray Disc និងUSB flash drive ។ ដើម្បី​ចម្លង ISO file គ្រាន់តែចុច Browse រួចជ្រើសរើស ISO image ហើយជ្រើសរើស (CD, DVD ឬ USB Flash Drive) ពី drop-down list បន្ទាប់មកចុច

ស្វែងយល់ពី Kernel របស់ប្រព័ន្ធប្រតិបត្តិការ

តើ​អ្វី​ជា ​Kernel?​ Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។ តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ? Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។ 1.Microkernel Microkernel គឺជាប្រភេទ Kernel ដែលគ្រប់គ្រងលើអ្វីដែលវាគួរតែគ្រប់គ្រងដូចជា CPU, Memory និង IPC តែប៉ុណ្ណោះ។ ចំណែកអ្វីៗក្រៅពីនេះទៀតត្រូវបានគ្រប់គ្រងលើ user space ដូចជា Drivers VGA, Wireless ។ល។ Microkernel មានទំហំ

បំម្លែង SWF Flash File ទៅជា Windows Application ជា​មួយ Flash Builder

Adobe Flash គឺជាកម្មវិធី​មួយ​សម្រាប់បង្កើត​រូបភាពមានចលនា និងបង្កើតជាហ្គេម​កម្សាន្តផងដែរ ។ ជាទូទៅ​ឯកសាររបស់ Flash គឺ SWF (Shockwave Flash) សម្រាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Adobe Flash Player ទៅតាមជំនាន់របស់វាផងដែរ ។ ដើម្បីបំម្លែង SWF Flash File ទៅជា Windows Application លោក​អ្នក​អាច​ប្រើកម្មវិធី Flash Builder ។ Flash Builder គឺ​ជា កម្មវិធីមួយ​សម្រាប់បំម្លែងឯកសារ SWF ទៅជា Windows Application (*.exe) ។ កម្មវិធី​នេះ អាចកំណត់មិនអោយមាន Windows border និង translucency ។ មិន​តែប៉ុណ្ណោះ កម្មវិធី​នេះអាចដាក់បន្ថែមនូវ រូប icon  និង​ការ​កំណត់​ផ្សេងៗទៀតផង ។

ជួសជុល​ឯកសារ​ដែល​ខូច​ជាមួយ File Repair

File Repair គឺជា​ កម្មវិធីជាលក្ខណៈ Utility ដែលសម្រាប់ជួសជុលឯកសារដែលខូច ។ រាល់​ឯកសារដែលខូច ឬក៏ត្រូវ​បានមេរោគបំផ្លាញ​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន ។ នៅពេលលោកអ្នកប្រើប្រាស់​កម្មវិធី​នេះ លោកអ្នកលែងបារម្ភពីឯកសារដែលខូចទៀតហើយ ។ ខាង​ក្រោម​នេះជារូបរាងនៃ File Repair File Repair អាចជួសជុលប្រភេទ​ឯកសារ​ដូច​ខាងក្រោម៖ Word documents (.doc, .docx, .docm, .rtf) Excel spreadsheets (.xls, .xla, .xlsx) Zip or RAR archives (.zip, .rar) videos (.avi, .mp4, .mov, .flv, .wmv, .asf, .mpg) JPEG, GIF, TIFF, BMP, PNG or RAW images (.jpg, .jpeg, .gif,

ដំឡើង Java នៅក្នុង Ubuntu 11.04

Java គឺជាភាសាកុំព្យូទ័រ (Programming Language)  ដែល​អភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun Microsystems ហើយចាប់បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ។ ភាសា Java អាច​ដំណើរ​ការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Windows, Mac OS, និង Linux ។ ភាសា Java ត្រូវបានអភិវឌ្ឍន៍​ចេញ​ពី ភាសា C និង C++ ដែល​ផ្តោតទៅលើលក្ខណៈ Object Oriented Programming ផងដែរ។ បើ​សិន​ជា​លោកអ្នកចង់ដំឡើង Java នៅក្នុង​  Ubuntu  11.04 នោះ ។ លោកអ្នកដំឡើងត្រូវបន្ថែម Personal Package Archives (PPA) នៅក្នុង Ubuntu 11.04 ដោយតាម Command Line ដោយដំឡើងទាំង Java Runtime Environment (JRE) និង

រូបក្រាហ្វិក៖ ភាព​រីកចម្រើននៃ Text Messaging

ការផ្ញើសារ (Text Messaging) គឺជា មធ្យោបាយ​ទំនាក់ទំនងមួយ នៅក្នុងចំណោម​មធ្យោបាយ​ទំនាក់​ទំនង​ជា​ច្រើននៅក្នុងពិភពលោក ។ ការផ្ញើសារ ភាគ​ច្រើនប្រើប្រាស់ក្នុងទូរស័ព្ទ ។ ខាងក្រោមនេះគឺជា ភាពរីកចម្រើននៃ Text Messaging [ប្រភពព័ត៌មាន៖ mashable]  

គ្រប់គ្រង iPod ជាមួយ​ YamiPod

លោក​អ្នក​ពិត​ជាស្គាល់​នូវ​ឧបករណ៍ចាក់ចម្រៀង​ដែលមាន​រូបរាងតូចគឺ iPod ។ iPod ជា​ឧបករណ៍ចាក់​ចម្រៀងចល័តដែលមានរាងតូចស្អាត ដែលបង្កើត​ឡើងក្រុមហ៊ុន Apple ។ បើសិនជា​លោក​អ្នក​ចង់គ្រប់គ្រង iPod លោកអ្នកអាចប្រើប្រាស់កម្មវិធី YamiPod ។ YamiPod គឺជាកម្មវិធី​ផ្តល់​ដោយ​ឥតគិតថ្លៃដែល​ប្រើសម្រាប់គ្រប់គ្រង iPod នៅក្នុងប្រព័ន្ធប្រតិបត្តិការ Mac OSX, Windows និង Linux ។ វា​ដំណើរការដោយផ្ទាល់ពី iPod ដោយពុំចាំចាំបាច់ធ្វើការដំឡើង​។ ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.yamipod.com  

រូបត្លុក៖ តួអង្គនៅក្នុងហ្គេម Angry Bird

លោក​អ្នក​ពិត​ជា​ស្គាល់​ហ្គេម​កម្សាន្ត Angry Bird ដែល​​ទទួល​ប្រជា​ប្រិយ​ភាព​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​តួ​អង្គ​នៅ​ក្នុង​ហ្គេម Angry Bird។[ប្រភព​ព័ត៌មាន៖ neatorama]