ពុម្ព​អក្សរចំនួនបី ក្នុង​ថ្ងៃ​តែមួយ!

ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​កាន់​តែ​សំបូរ​បែប និង​ដើម្បី​បម្រើ​ទៅ​តាម​តម្រូវការ​មួយ​ចំនួន​ដូច​ជា​ការ​រចនារូបភាព សៀវភៅ … ខ្ញុំ​បាន​ឆ្លៀត​ពេល​មួយ​ចំនួន​ដើម្បី​ធ្វើ​ពុម្ព​អក្សរ​តាម​តែ​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​បាន​កែ​សម្រួល​និង​ធ្វើ​រួច​នូវ​ពុម្ព​អក្សរ​ចំនួន​បី​មាន​ដូច​ជា៖

**ចំណាំ៖ ដើម្បី​ទាញ​យក​ពុម្ពអក្សរ សូម​ចុច​លើ​រូបភាព​ចូល​ទៅ​ទំព័រ​ទាញយក បន្ទាប់​មក​ចុច​លើពាក្យ File -> Download

១. ពុម្ព​អក្សរ «បឹង» , កំណែ ១.២

Boeung-sheet

(ចុចលើរូបដើម្បីទាញយកពុម្ពអក្សរ)

បាន​កែ​សម្រួល​តួ​អក្សរ៖

  • ឆ, រ, អ ឲ្យ​ត្រង់
  • ទាញ​បាត ្រ ្យ ្ស ឲ្យ​វែង
  • បន្ថែម​គម្លាត​ពី​អក្សរ​មួយ​ទៅ​អក្សរ​មួយ ឲ្យ​ធំជាង​មុនបន្តិច

២. ពុម្ពអក្សរ «កន្ទុំរុយ» , កំណែ ១.១

Kantumruy-sheet

(ចុចលើរូបដើម្បីទាញយកពុម្ពអក្សរ)

ពុម្ព​អក្សរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​បី​ទម្រង់៖ ស្ដើង ធម្មតា និង​ក្រាស់។

៣. ពុម្ព​អក្សរ «ត្លុក» , កំណែ ១.១

Tlok-sheet

(ចុចលើរូបដើម្បីទាញយកពុម្ពអក្សរ)

ពុម្ព​អក្សរ​ខ្ញុំ​បាន​ធ្វើ​វា​ឡើង​ជា​លក្ខណៈ​ក្រមិច​ក្រមើម ប្រើសម្រាប់​រចនា​លើ​រូប​នានា ហើយ​ក៏​ល្អ​សម្រាប់​ប្រើ​នៅ​ក្នុង​សៀវភៅ​កុមារ។