ជយោ! ភាសា​ខ្មែរ​មាន​ក្នុង​កម្មវិធី Google Translate ហើយ

ព័ត៌មាន​ចេញ​កាល​ពី​ខែ​មុន​នៅ​តាម​បណ្ដា​សារព័ត៌មាន​នានា​បាន​បញ្ជាក់​ថា ​នឹង​មាន​ក្នុង​កម្មវិធី​បក​ប្រែ នៅ​ក្នុង​ឆ្នាំ​នេះ។ ព័ត៌មាន​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អស់​ចិត្ត​សោះ នៅ​តែ​ចង់​ដឹង​ចង់​ឃើញ​ពី​ដំណើរ​ការ​ធ្វើ​និង​ការ​ចេញ​ផ្សាយ។

តែ​នៅ​ពេល​នេះ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា​បាន​ចេញ​ជា​លទ្ធផល​ហើយ គឺ​នៅ​ពេល​នេះ Google Translate បាន​បញ្ចូល​ភាសា​​ទៅ​ក្នុង​កម្មវិធី​របស់​គេ​ហើយ ក៏​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កំណែ Alpha ដំបូង​ប៉ុណ្ណោះ គឺ​ការ​បក​ប្រែ​មិន​ទាន់​ត្រឹម​ត្រូវ​ច្រើន​ឡើយ ក៏​ប៉ុន្តែ​យើង​ក៏​អាច​ចូលរួម​ឲ្យ​ការ​បក​ប្រែ​នេះ​ល្អ​ថែម​ទៀត​ដែរ ដោយ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បកប្រែ​និមួយៗ។

វា​ពិត​ជា​មាន​មោទនភាព​ណាស់​សម្រាប់​ភាសា​ជាតិ​របស់​យើង ដែល​នៅ​ពេល​នេះ​កំពុង​បង្ហាញ​មុខ​ជា​អន្តរជាតិ។ គ្រាន់​តែ​ខ្ញុំ​ដឹង​ពី​ដំណឹង​នេះ​ភ្លាម ខ្ញុំ​សែន​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ក៏ដូច​អ្នក​ទាំង​អស់​គ្នា​​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។

ព័ត៌មាន​បន្ថែម៖

-ប្លក់​ផ្លូវការ​របស់ Google Translate ៖ ហេតុ​ផល​ពីរ​ដែល​លំបាក​នៅ​ក្នុង​ដំណើរ​ការ​បក​ប្រែ​ភាសា​ខ្មែរ​គឺ

  1. ភាសា​ខ្មែរ​នៅ​លើ​អ៊ីនធឺណិត​នៅ​មាន​តិច (ដូច្នេះ​យើង​គួរ​នាំ​គ្នា​សរសេរ​ភាសា​ខ្មែរ​ឲ្យ​ច្រើន)
  2. ការ​សរសេរ​ពាក្យ​ជា​ទូទៅ​មិន​ត្រូវ​បាន​ប្រើ​ដក​ឃ្លា (ព្រោះ​ភាសា​ខ្មែរ​យើង​សរសេរ​ជាប់ៗ​គ្នា មិន​មែន​ដក​ឃ្លា​គ្រប់​ពាក្យ​ដូច​អង់គ្លេស​នោះ​ឡើយ)

Google នឹង​ព្យាយាម​ធ្វើ​ឲ្យ​ភាសា​ខ្មែរ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត​ក្បួន​ដោះ​ស្រាយ (បក​ប្រែ​ពាក្យ វេយ្យាករណ៍ ការ​រៀប​ចំពាក្យ) នឹង​មាន​ភាព​ប្រសើរ​នៅ​ពេល​ដែល Google រក​ឃើញ​ការ​បក​ប្រែ​និង​សិក្សា​អំពី​ការ​បក​ប្រែ​បន្ថែម (alternative translations) របស់​អ្នក។