រួម​គ្នា​ជួយ​ឲ្យ Google Translate ភាសា​ខ្មែរ​ប្រសើរ​ឡើង

ដោយ​សារ​តែ Google ទើប​ចេញ​កំណែ Alpha ដូច្នេះ​កំហុស​នៅ​មាន​ច្រើន។ ការ​បក​ប្រែ​ស្វ័យ​ប្រវត្តិ​វា​មិន​អាច​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ មិន​ថា​នៅ​ភាសា​ណា​ក៏​គង់​តែ​មាន​កំហុស។

ដូច្នេះ​សូម​មេត្តា​កុំ​បណ្ដុះ​បង្អាប់ ឬ​តិះ​ដៀល​រិះគន់​លក្ខណៈ​អវិជ្ជមាន​ឡើយ សូម​មេត្តា​ប្រើ​វិធី​ពីរ​ដែល​មាន​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សម្រួល​ឲ្យ អាច​ធ្វើ​ឲ្យ​ការ​បកប្រែ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

១. ការ​បក​ប្រែ​បន្ថែម (Alternative Translations)៖

Google Translate នឹង​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពី​ការ​បកប្រែ​របស់​យើង​ដែល​បាន​ធ្វើ​ក្រៅ​បន្ថែម​នេះ ដើម្បី​អភិវឌ្ឍ​ការ​បក​ប្រែ​ពាក្យ ឃ្លា អត្ថបទ​បាន​ល្អ​ជាង​មុន។

ប្លក់​ក្មេងស្រែ៖ http://khm3ngsr3.wordpress.com/2013/04/19/let-improve-our-translator/

២. ការវាយតម្លៃ៖ http://ow.ly/i/1Vn1r (ដោយ៖ ពពក)

ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​ការ​បក​ប្រែ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ពេល​អនាគត​នេះ។ 🙂