Google Reader នឹង​ត្រូវ​បិទ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ

គឺ​ជា​សេវាកម្ម​មួយ​របស់ Google ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ ក្នុង​ការ​តាម​ដាន​ព័ត៌មាន​ពី​គេហទំព័រ​នានា (RSS Feed reader) ។ ក៏​ប៉ុន្តែ​កាល​ពីម្សិល​មិញ​នេះ Google បាន​ចេញ​សេចក្ដី​ប្រកាស​ក្នុង​ដំណើរ​ប្រតិបត្តិការណ៍ Spring of Cleaning លើក​ទី២ ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដក​ចេញ​នូវ​សេវាកម្ម​មួយ​ចំនួន ហើយ​ក្នុង​នោះ​ក៏​មាន​រាប់​បញ្ចូល​ទាំង Google Reader ផង​ដែរ។

សេវាកម្ម​មួយ​នេះ​នឹង​ត្រូវ​បិទ​ជា​ស្ថាបពរ​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​នៅ​សល់​រយៈ​ពេល​ប្រហែល៣​ខែ​ទៀត​តែ​ប៉ុណ្ណោះ។ Google ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​យក​ទិន្នន័យ​របស់​ខ្លួន​ចេញ​ពី Google Reader តាម​រយៈ Google Takeout

គួរ​បញ្ជាក់​ផង​ដែរ​ថា Google Reader ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៥។