CSS Framework ចំនួន៥​សម្រាប់​ការ​រចនា​គេហទំព័រ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ការ​ប្រើ​ប្រាស់ Framework កំពុង​តែ​ទទួល​ការ​ពេញ​និយម ដោយ​ហេតុ​តែ​វា​ជម្រុញ​ឲ្យ​ការ​អភិវឌ្ឍ​កម្មវិធី​មាន​ភាព​លឿន​រហ័ស​ជាង​រាល់​ដង។ ដែល​ជា​កូដ​សម្រាប់​រចនា​ទៅ​លើ​ផ្ទៃ​ទំព័រ​គេហទំព័រ​ក៏​ត្រូវ​គេ​បង្កើត​ឲ្យ​មាន​ជា Framework ផង​ដែរ ដែល​ជួយ​សម្រួល​ដល់​អ្នក​រចនា​គេហទំព័រ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​រចនា​របស់ខ្លួន ទាំង​ទ្រង់​ទ្រាយ ទំហំ គម្លាត​និង​ផ្សេងៗ​ទៀត។ ថ្ងៃ​នេះ​ខ្ញុំ​សុំ​បង្ហាញនូវ framework ចំនួន​៥​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ព្រម​ទាំង​ប្រកប​ទៅ​ដោយ​លក្ខណៈ​សំបូរ​បែប។

Bootstrap

១. Twitter Bootstrap

Twitter បាន​បង្កើត​គម្រោង​បើក​ទូលាយ​មួយ​មាន​ឈ្មោះ​ថា ។ នៅ​ក្នុង ផ្ដល់​ឲ្យ​អ្នក​នូវ​លក្ខណៈ​ពិសេស​ដូច​ជា​ស្ទីល​របស់​ប៊ូតុង បែបបទ មឺនុយ តារាង ទ្រង់​ទ្រាយ​ទំព័រ (Grid, Responsive និង Fluid) និង​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​ជួយ​ឲ្យ​ការ​រចនា​មាន​ភាព​លឿន​រហ័ស។ បច្ចុប្បន្ន​នេះ Twitter ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន។

Foundation - Zurb

២. Foundation

ត្រូវ​បាន​បង្កើត​ឡើង​ដោយ Zurb ហើយ​វា​ក៏​មិន​ខុស​អំពី Twitter Bootstrap ប៉ុន្មាន​ដែរ គឺ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​ប្រហាក់​ប្រហែល​គ្នា​ដូច​ដែល​មាន​រ៉ាយ​រ៉ាប់​ក្នុង​ផ្នែក Bootstrap ។ ក៏​ប៉ុន្តែ​ចំណុច​ពីរ​ដែល​គួរ​លើក​ឡើង​នៅ​ពេល​នេះ​គឺ UI របស់ Bootstrap មាន​លក្ខណៈ​ស្រស់​ស្អាត​ជាង ក៏​ប៉ុន្តែ មាន​ការ​រៀប​ចំ​ទ្រង់​ទ្រាយ​ទំព័រ Responsive Grid ប្រសើរ​ជាង។

Gumby Framework

៣. Gumby Framework

ចំណែក​ឯ មួយ​នេះ​វិញ​ក៏​មិន​ខុស​ពី​ពីរ​ខាង​លើ​នេះ​ដែរ វា​មាន UI ស្រស់​ស្អាត​ហើយ​ក៏​មាន​លក្ខណៈ​ងាយ​ស្រួល​ផង​ដែរ។ នា​ពេល​ថ្មីៗ​នេះ ទើប​តែ​ចេញ​ជំនាន់​ទី២ ដែល​ជា​ជំនាន់​ថ្មី​របស់​ខ្លួន។

960 Grid

៤. 960 Grid System

ខុស​ប្លែក​ពី framework បី​ខាង​លើ, 960 Grid System ពុំ​មាន​ការ​រចនា UI អ្វី​នោះ​ឡើយ ប៉ុន្តែ​វា​ផ្ដល់​នូវ​ការ​រៀប​ចំ​ទ្រង់​ទ្រាយ​គេហទំព័រ​បាន​យ៉ាង​ល្អ​ប្រសើរ​ដោយ​មាន​កាត់​ជា​ប្រឡោះៗ​បាន​យ៉ាង​ល្អ។ ម្យ៉ាង​វិញ​ទៀត​នោះ​ប្រសិន​បើ​អ្នក​ទាញ​យក​កញ្ចប់ framework នេះ អ្នក​នឹង​ទទួល​បាន​របស់​សំខាន់ៗ​ជា​ច្រើន​ថែម​ទៀត ដូច​ជា​ពុម្ព​គំរូ (template) សម្រាប់​រចនា​គេហទំព័រ​ក្នុង​កម្មវិធី​ផ្សេងៗ​ដូច​ជា Photoshop, Illustrator, Inkscape, Gimp … ។

Unsemantic

៥.

Unsemantic ក៏​ដូច​ទៅ​នឹង 960 ។ Unsemantic និង 960 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម្ចាស់​តែ​មួយ គឺ​លោក Nathan Smith។

តើ​អ្នក​កំពុង​ប្រើ framework មួយ​ណា? ហើយ​តើ​អ្នក​មាន Framework ណា​ផ្សេង​ទៀត​ដែល​ចង់​ប្រាប់​មក​ខ្ញុំ​វិញ​ដែរ​ទេ?