សទ្ទានុក្រម​ពាក្យ​កុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ WP, Android និង iOS

តាម​ការ​ផ្សាយ​អត្ថបទ​មួយ​នៅ​ក្នុង​ប្លក់ KhmerType របស់​លោកដាញ់ ហុង (អ្នក​ជំនាញ​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ) បាន​ឲ្យ​ដឹង​ថា កម្មវិធី​​ពាក្យ​កុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ Phone នឹង​ដាក់ឲ្យ​ទាញ​យក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ តែ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កំណែ​សម្រាប់ និង កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្ថាបនា​ហើយ​ក៏​នឹង​ចេញ​តាម​ក្រោយ​ដែរ។

កម្មវិធី​សទ្ទានុក្រម​មួយ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បក​ប្រែ​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ជា​ភាសា​អង់គ្លេស ទៅ​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល ហើយ​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​អក្សរ​និង​ភាសា​ខ្មែរ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នេះ។