Snapseed – កម្មវិធី​កែ​រូបថត​បាន​យ៉ាង​ល្អ​និង​ងាយ​ស្រួល នៅ​លើ Android

កម្មវិធី​កែ​រូប​ភាព​ជា​ច្រើន​បាន​និង​កំពុង​ចរាចរ​នៅ​ក្នុង​ទី​ប្រជុំ​កម្មវិធី ។ Camera 360, PicsArt និង Photowonder សុទ្ធ​តែ​ជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព ក្នុង​មុខងារ​កែ​ច្នៃ​រូបថត។ តែ​នៅ​ពេល​នេះ កម្មវិធី Snapseed ក៏​មាន​វត្តមាន​ដែរ។ Snapseed មាន​រូបរាង​សាមញ្ញ ងាយ​ប្រើ​ប្រាស់ ហើយ​ប្រកប​ទៅ​ដោយ​ឧបករណ៍​កែ​រូប​ថត​បាន​យ៉ាង​ល្អ។ លក្ខណៈ​ពិសេស​ដែល Snapseed អាច​ធ្វើ​បាន​មាន​ដូច​ជា៖

  • កែ​សម្រួល​ដោយ​ស្វ័យ​ប្រវត្តិ
  • Selective Adjust
  • Tune Image
  • តម្រង់​រូប​ភាព
  • ច្រឹប​រូប
  • Details
  • ស និង ខ្មៅ
  • Vintage
  • Drama
  • Grunge
  • Center Focus
  • ដាក់ស៊ុម
  • Tilt-Shift

ប៉ុន្មាន​ខាង​លើ​នេះ​គឺ​ជា​មុខ​ងារ​ដែល Snapseed អាច​ធ្វើ​បាន។ ខ្ញុំ​ពុំ​ហ៊ាន​និយាយ​ថា​កម្មវិធី​មួយ​ណា​ល្អ​ជាង​ទេ តែ​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សាក​ប្រើ ហើយ​ជ្រើស​រើស​យក​កម្មវិធី​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។

សម្រាប់ Android ខ្ញុំ​សុំ​បញ្ជាក់​ផង​ថា Snapseed អាច​ប្រើ​បាន​ចំពោះ​តែ​ជំនាន់ ICS ឡើង​លើ​តែ​ប៉ុណ្ណោះ។

ទិដ្ឋភាព​របស់​កម្មវិធី

 

មើល​រូប​ភាព​ដែល​ត្រូវ​បាន​កែ​ដោយ​ប្រើ​ Snapseed
ទាញ​យក​សម្រាប់​ទូរស័ព្ទ Android
គេហទំព័រ Snapseed