ផ្លាស់​ប្ដូរ​លេខ​និង​កាលបរិច្ឆេទ​ទៅ​ជា​ភាសា​ខ្មែរ នៅ​ក្នុង Windows 7

បច្ចុប្បន្ន​នេះ ភាសា​ខ្មែរ​និង​អក្សរ​ខ្មែរ​កំពុង​តែ​លូតលាស់​បាន​យ៉ាង​ល្អ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ទាំង​នៅ​ក្នុង​ទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័រ​បន្ទះ និង​របស់​នានា។ នៅ​ក្នុង​ឧបករណ៍​មួយ​ចំនួន​នោះ មាន​ខ្លះ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​លេខ​និង​កាលបរិច្ឆេទ ជា​ភាសាជាតិ​របស់​ខ្លួន ដូច​ជា iPhone (iOS) និង​កុំព្យូទ័រ ( 7, Ubuntu, MacOS) ជាដើម។

ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង Windows 7 វា​មិន​មាន​ការ​លំបាក​ឡើយ។ ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ងាយៗ​ដែល​មាន​នៅ​ខាង​ក្រោម​នេះ៖

១. បើក Control Panel ហើយ​វាយ​រក​ពាក្យ Region and Language
២. ក្នុង​ផ្ទាំង Formats សូម​ប្ដូរ​កន្លែង Format ទៅ​ជា Khmer (Cambodia)

៣. ជា​ចុង​ក្រោយ​សូម​ចុច Apply ឬ OK ដើម្បី​មើល​លទ្ធផល

ប្រការ​ណា​មួយ​ដែល​អ្នក​មិន​ចង់​ប្ដូរ​លេខ​ពី​ឡាតាំង​ទៅ​ជា​អក្សរ​ខ្មែរ ហើយ​ទុក​តែ​កាលបរិច្ឆេទ​នោះ៖
១. សូម​ចូល​ទៅ​ក្នុង​ផ្ទាំង Formats នៃ Region and Language ដដែល​ហើយ​ចុច​លើ​ប៊ូតុង Additional settings…
២. ហើយ​សូម​រក​មើល​ត្រង់​ពាក្យ Standard digits រួច​ប្ដូរ​ពី​លេខ​ខ្មែរ​ទៅ​ជា​លេខ​ឡាតាំង​វិញ

៣. ជា​ចុង​ក្រោយ​សូម​ចុច Apply ឬ OK ដើម្បី​មើល​លទ្ធផល

នៅ​ពេល​នេះ​អ្នក​អាច​មើល​កាល​បរិច្ឆេទ​ជា​ភាសា​ខ្មែរ​បាន​សម្រេច​ហើយ។ :)
សូម​រីករាយ​ជាមួយ​នឹង​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា។