បង្កើត​ម៉ឺនុយ, Navigation និង Slider ដោយ​ប្រើ CSS3

១. បង្កើត​ម៉ឺនុយ​ធ្លាក់ ជាមួយ​នឹង CSS3

Dropdown-css3-text-effect-tutorials

ក្នុង​មេរៀន​នេះ​អ្នក​នឹង​បាន​សិក្សា​អំពី​ការ​បង្កើត​ម៉ឺនុយ​ធ្លាក់ ដោយ​ប្រើ​ប្រាស់ 3 ប្រកប​ទៅ​ដោយ​ភាព​លម្អិត។

2. ម៉ឺនុយ​បែប LavaLamp CSS3

Lavalamp-css3-text-effect-tutorials

ការ​ធ្វើ​ម៉ឺនុយ​បែប​នេះ អ្នក​អាច​សម្រេច​ទៅ​បាន​ដោយ​ការ​ប្រើ​ប្រាស់ jQuery ប៉ុន្តែ​នៅ​ពេល​នេះ អ្នក​ក៏​អាច​ធ្វើ​វា​បាន​ដោយ​ប្រើ CSS3 ផង​ដែរ។

3. បង្កើត Accordion ដោយ​ប្រើ CSS3

Accordion-css3-text-effect-tutorials

Accordion គឺ​ជា​លក្ខណៈ​ប្រអប់​ម្យ៉ាង​សម្រាប់​ផ្ទុក​ធាតុ​បាន​ច្រើន​យ៉ាង ដូច​ជា​ម៉ឺនុយ អត្ថបទ និង​ដទៃ​ផ្សេង​ទៀត។ Accordion ត្រូវ​បាន​គេ​ប្រើ​ភាគ​ច្រើន​នៅ​ក្នុង Sidebar ឬ​ក៏​តំបន់ Slideshow ណា​មួយ​ដែរ ព្រោះ​វា​ប្លែកនិង​ចំណេញ​កន្លែង (សម្រាប់ Sidebar).

4. បង្កើត​អ្នក​នាំទិស​មាតិកា (Content Navigator) ជាមួយ​នឹង CSS3

Content-css3-text-effect-tutorials

5. របៀប​បង្កើត Content Accordion សុទ្ធ​សាធ​ក្នុង CSS3

Content-accordion-css3-text-effect-tutorials

ក្នុង​មេរៀន​នេះ​នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​បង្កើត​បង្កើត CSS3 Content Accordion។ វា​អាច​ដើរ​បាន​ល្អ​នៅ​លើ​កម្មវិធី​វែប​ណា​ដែល​ស្គាល់ :target selector។

6. ការ​ផ្លាស់​ប្ដូរ​ទំព័រ ដោយ​ប្រើ CSS3

Transitions-css3-text-effect-tutorials

មាន​គេហទំព័រ​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ទិដ្ឋភាព​ផ្លាស់​ប្ដូរ​ទំព័រ (Page Transition Effect) ជាមួយ​នឹង ។ តែ​ក្នុង​ពេល​នេះ អ្នក​អាច​ធ្វើ​ទិដ្ឋភាព​បែប​នោះ ដោយ​ប្រើ​ត្រឹម​តែ CSS ប៉ុណ្ណោះ។

7. បង្កើត Accordion សម្រាប់​រូបភាព​ជាមួយ​នឹង CSS3

Image-accordion-css3-text-effect-tutorials

ក្រៅ​អំពី​ម៉ឺនុយ​និង​អក្សរ, Accordion ក៏​អាច​បង្កើត​ឡើង​សម្រាប់​រូប​ភាព​ដែរ។ អ្នក​អាច​ប្រើ​វា​ជំនួស Slide បាន​ដែរ។

8. បង្កើត Cycling Slideshow ដោយ​ប្រើ CSS3

Cycle-slider-css3-text-effect-tutorials

Cycle Slideshow ជា​ប្រភេទ slideshow ម្យ៉ាង​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ជា​លក្ខណៈ​វដ្ត។

9. ម៉ឺនុយបញ្ឈរ​របស់ Orman Clark

Vertical-css3-text-effect-tutorials

នេះ​គឺ​ជា​លក្ខណៈ​ម៉ឺនុយ Accordion មួយ​បែប​ទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង CSS3 និង jQuery។

10. បង្កើត​ថេប​របស់ Google Play ជាមួយ​នឹង CSS3 និង jQuery

Tabs-css3-text-effect-tutorials

ក្នុង​អត្ថបទ​នេះ អ្នក​នឹង​បាន​សិក្សា​អំពី​ការ​បង្កើត​ថេប​ឲ្យ​ដូច​ទៅ​នឹង​ថេប​របស់ Google Play។

11. បង្កើត​ម៉ឺនុយ​នៅ​ជាមួយ​គ្នា (Interactive menu) ជាមួយ​នឹង CSS3 និង jQuery

Interactive-css3-text-effect-tutorials

ម៉ឺនុយ​នៅ​ជាមួយ​គ្នា (Interactive Menu) ជា​ប្រភេទ​ម៉ឺនុយ​ម្យ៉ាង​ដែល​ពេល​អ្នក​ចុច​លើ​វា វា​នឹង​បង្ហាញ​ព័ត៌មាន​ភ្លាមៗ​ដោយ​ពុំ​ត្រូវ​ការ​ទី​កន្លែង​បន្ថែម​ទៀត​ទេ គឺ​វា​បង្ហាញ​ពី​លើ​ម៉ឺនុយ​ដើម​តែ​ម្ដង។ ដូច្នេះ​ក៏​ចំណេញ​កន្លែង​ក្នុង​ការ​បង្កើត​គេហទំព័រ​ផង​ដែរ។

12. បង្កើត​ម៉ឺនុយ Accordion បញ្ឈរ​ដោយ​ប្រើ CSS3

Accordion-2-css3-text-effect-tutorials

13. របៀប​បង្កើត​ប្រដាប់​រំកិល​រូបភាព ដោយ​ប្រើ CSS3 និង jQuery

Slider-2-css3-text-effect-tutorials

ក្នុង​អត្ថបទ​នេះ នឹង​បង្ហាញ​អ្នក​អំពី​របៀប​បង្កើត Image Slider ជាមួយ​នឹង “Nivo Slider jQuery Script” និង CSS3។

14. បង្កើត breadcrumb ដោយ​ប្រើ CSS3

Breadcrumb-css3-text-effect-tutorials

Breacrumb គឺ​ជា​អ្នក​នាំទិស​ដ៏​សំខាន់​ផង​ដែរ ទាំង​នៅ​ក្នុង​កម្មវិធី​រុករក​ឯកសារ (File Browser) និង​គេហទំព័រ។ ព្រោះ​វា​អាច​ចង្អុល​ប្រាប់​អំពី​ទីតាំង​ដែល​យើង​កំពុង​ឋិត​នៅ ដែល​បង្ក​ភាព​ងាយ​ស្រួល​ម្យ៉ាង​ដែរ។

15. Responsive CSS3 slider

Responsive-css3-text-effect-tutorials

រូបភាព៖ 1stwebdesigner.com