កាលពីពេលប៉ុន្មានសប្ដាហ៍មុននេះ Skype បានដាក់ចេញឲ្យប្រើប្រាស់នូវកំណែ 2.2 Beta នៅលើលីនុច។ តែនៅថ្ងៃនេះ Skype បានដាក់ឲ្យប្រើកំណែចុងក្រោយមួយទៀត ដែលមានការផ្លាស់ប្ដូររូបរាងថ្មី និងកែសម្រួលកំហុសបច្ចេកទេសយ៉ាងច្រើនផ្សេងទៀត។ នោះគឺ Skype កំណែ 4.0។
បន្លាស់ប្ដូរថ្មីៗនៅក្នុងកំណែនេះ៖
- ទិដ្ឋភាពនៃផ្ទាំងជជែកថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ក្នុងការតាមដានអំពីប្រវត្តិនៃការជជែក។
- ទិដ្ឋភាពនៃផ្ទាំងហៅទូរស័ព្ទ
- បានកែសម្រួលគុណភាពសំឡេងនិងវីដេអូ
- ផ្លាស់ប្ដូររូប Emoticon
- ប្រវត្តិនៃការជជែកបង្ហាញឡើងលឿនជាងមុន
ទោះបីជាមានបន្លាស់ប្ដូរយ៉ាងច្រើន និងកែសម្រួលកំហុសបច្ចេកទេសមែន ក៏ក្នុងកំណែថ្មីនេះមុខតែប្រទះនឹងបញ្ហាផ្សេងៗទៀត ដែលនឹងត្រូវផ្លាស់ប្ដូររហូត។ ដូច្នេះប្រសិនបើអ្នកប្រើបានជួបប្រទះនឹងបញ្ហានោះ សូមផ្ដល់ដំណឹងទៅដល់ Skype តាមរយៈ វេទិកាSkype ឬក៏ Public Issue Tracker ។
អ្នកអាចទាញយកកម្មវិធី Skype 4.0 ទៅប្រើបានតាមរយៈ ទំព័រទាញយក មួយនេះ។
ចំណាំ៖ ដោយខ្ញុំបានសាកល្បងដំឡើងវាទៅលើ Ubuntu 12.04 64Bit បានជួបប្រទះបញ្ហាដែលមិនអាចបើក Skype បាន ដូច្នេះបើអ្នកប្រើ Ubuntu 12.04 64Bit សូមទាញយកកញ្ចប់ដំឡើង Skype i386(32Bit) កុំទាញយក Skype amd64។ តែប្រសិនបើនៅតែជួបបញ្ហាទៀតនោះ សូមអាននៅក្នុងទំព័រមួយនេះ ឬក៏អាចដាក់សំណួរនៅពីក្រោមអត្ថបទនេះក៏បាន។




