របៀប​ប្រើ​អ៊ីនធឺណិត​តាម Modem នៅ​លើ Ubuntu 12.04

ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​បាន​ទិញ​មក ភាគ​ច្រើន​វា​តែង​តែ​ភ្ជាប់​មក​នូវ​ឯកសារ​ដំឡើង​នៅ​លើ ឬ​ក៏ OS ស្រាប់​តែ​ម្ដង ហើយ​ក៏​មាន​ភាគ​តិច​ណាស់​មាន​ឯកសារ​ដំឡើង​សម្រាប់ ប៉ុន្តែ​ការ​ដំឡើង​នោះ​ស្ទើរ​តែ​មិន​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ។

ដូច្នេះ​ដើម្បី​ភាព​ងាយ​ស្រួល យើង​គួរ​តែ​ប្រើ​មុខ​ងារ​ដែល បាន​បង្កើត​មក​រួច​ស្រាប់ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​តភ្ជាប់។ ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ៖

១. បើក Dash ហើយ​វាយ​ពាក្យ​រក Network Connections ហើយ​ចុច​បើក​វា។

២. រើស​យក​ផ្ទាំង Mobile Broadband រួច​ចុច​លើ​ប៊ូតុង Add ។

៣. រើស​យក​ឈ្មោះ Modem របស់​អ្នក ហើយ​ចុច​ប៊ូតុង Continue ។

៤. រើស​យក​ប្រទេស (ឧ. Cambodia) ហើយ​ចុច​ប៊ូតុង Continue

៥. ជ្រើស​រើស​ឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​របស់​អ្នក (ឧ. Cellcard)។ ប្រសិន​បើ​មិន​មាន​ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​រក​ទេ សូម​ចុច​លើ​ពាក្យ “I can’t find my provider …” និង​វាយ​ឈ្មោះ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​នោះ។ ហើយ​ចុច​ប៊ូតុង Continue

៦. បន្ទាប់​មក​រើស​យក​គម្រោង​សេវាកម្ម (Access Point Name) ។ ប្រសិន​បើ APN ដែល​មាន​ស្រាប់​នោះ ពុំ​ត្រឹម​ត្រូវ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន​ទេ សូម​ចុច​ប្ដូរ​ពី Default -> My Plan is not listed បន្ទាប់​មក​វាយ​បញ្ចូល APN ថ្មី។ ហើយ​ចុច​ប៊ូតុង Continue រួច Apply 

៧. នៅ​ពេល​នេះ​អ្នក​ជិត​ធ្វើ​វា​រួច​ហើយ តែ​មុន​នឹង​បញ្ចប់​អ្នក​អាច​កំណត់​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​ការ​ត​ភ្ជាប់​នេះ ដូច​ជា​ឈ្មោះ (ឧ. Cellcard Default 2) , លេខ​ហៅ (Dial Number), ឈ្មោះ​ប្រើ​ប្រាស់ និង លេខ​សម្ងាត់ ជាដើម។ បន្ទាប់​ពី​កំណត់​រួច​រាល់​អស់​ហើយ សូម​ចុច​លើ​ប៊ូតុង Save… ។

៨. ទី​បញ្ចប់ អ្នក​អាច​ភ្ជាប់​ប្រើ​វា​បាន​ហើយ ដោយ​គ្រាន់​តែ​ក្រលេក​មើល​ទៅ​របារ​ខាង​លើ ហើយ​ចុច​លើ​រូប ការ​តភ្ជាប់​បណ្ដាញ (Network Connection) ហើយ​រើស​យក​ឈ្មោះ​ការ​តភ្ជាប់​ដែល​យើង​ទើប​តែ​បាន​បង្កើត​រួច​មុន​នេះ។

សូម​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នកពី Modem តាម​រយៈ​ប្រព័ន្ធ​ប្រតិបត្តិការ :-)