ទាញ​យក​រូប​ភាព​របស់​អ្នក​ពី Instagram ទាំង​អស់​ជា​កញ្ចប់ ZIP

ជា​កម្មវិធី​មួយ​ដ៏​ល្បី​ល្បាញ ឬ​ក៏​អាច​ហៅ​ថា​ជា​សហគមន៍​មួយ​ដ៏​ធំ ក្នុង​ការ​ចែក​រំលែក​រូបថត​របស់​អ្នក​បាន​ភ្លាម ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​អ្នក ព្រម​ទាំង​ទៅ​ក្នុង​គណនី និង​បណ្ដាញ​សង្គម​នានា​ដែរ។ អ្នក​អាច​ឆ្លើយ​ឆ្លង ជជែក​កម្សាន្ត និង​ចូល​ចិត្ត​រូប​ណា​មួយ​ដែល​មនុស្ស​ទាំង​ឡាយ​បាន​ដាក់​ផ្សាយ។ ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​និង​ងាយ​ស្រួល​នេះ​ហើយ ទើប បាន​ចំណាយ​ប្រាក់​ទិញ Instagram ក្នុង​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ។

ម្យ៉ាង​វិញ​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ Instagram តែង​តែ​ថត​រូប​ដាក់​ជា​ញឹកញាប់ តែ​មិន​ប្រាកដ​ថា រូប​ដែល​ដាក់​ក្នុង Instagram រួច​ហើយ​លុប​រូប​ក្នុង​ទូរសព្ទ​ចោល​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើ​សិន​អ្នក​បាន​លុប​រូប​ទាំង​អស់​ក្នុង​ទូរស័ព្ទ​ហើយ (រូប​ដែល​ដាក់​ក្នុង Instagram) អ្នក​មិន​បាច់​បារម្ភ​ក្នុង​ការ​ស្វែង​រក​វា​ឡើយ។ អ្នក​អាច​ប្រើ​បាន​ជាមួយ​កម្មវិធី Instarchive ដែល​ជួយ​ឲ្យ​អ្នក​ទាញ​យក​រូប​ទាំង​ឡាយ ដែល​បាន​ដាក់​ក្នុង Instagram មក​ក្រៅ​ទាំង​អស់។

ដើម្បី​ទាញ​យក​បាន អ្នក​ពុំ​បាច់​ត្រូវ​ការ​អ្វី​ច្រើន​នោះ​ឡើយ។ ដូច្នេះ​ដើម្បី​ឲ្យ​ច្បាស់​ថែម​ទៀត ធ្វើ​តាម​ដំណាក់​កាល​ខាង​ក្រោម៖

១. សូម​ចូល​ទៅ​កាន់​គេហទំព័រ Instarchive ហើយ​ចុច​លើ​ពាក្យ Connect with Instagram

២. សូម​បំពេញ​ព័ត៌មាន​គណនី​របស់​អ្នក

៣. ចុច​លើ​ប៊ូតុង Authorize ដើម្បី​អនុញ្ញាត​ឲ្យ​ភ្ជាប់​ទៅ Instagram

៤. នៅ​ពេល​នេះ​អ្នក​អាច​ទាញ​យក​រូប​ភាព​របស់​អ្នក​បាន​ហើយ! ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ Download as a ZIP File នោះ​អ្នក​នឹង​ទទួល​បាន​រូបភាព​របស់​អ្នក​ទាំង​អស់ ដែល​ខ្ចប់​រួច​ជា​ស្រេច​ជា ZIP ។