Firefox 12.0 Beta មាន​ជា​ភាសា​ខ្មែរ​ហើយ

យោង​តាម​ប្រកាស​ផ្សាយ​របស់​គេហទំព័រ សហគមន៍ Mozilla ខ្មែរ បាន​ឲ្យ​ដឹង​ថា «នៅ​ពេល​នេះ​កម្មវិធី ជំនាន់ 12.0 Beta មាន​ជា​ភាសា​ខ្មែរ​ហើយ» យើង​អាច​ធ្វើ​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ​ផង​ដែរ។ នៅ​ក្នុង​អត្ថបទ​ដើម ឯ​គេហទំព័រ​សហគមន៍​នោះ ក៏​មាន​ការ​សំណូម​ពរ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​គ្នា មេត្តា​សហការ​គ្នា​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង​ល្អ​ថែម​ទៀត។

តើ​អ្នកបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Firefox 12.0 Beta ជា​ភាសា​ខ្មែរ​ហើយឬនៅ? :) ចូលរួម​ទាំង​អស់​គ្នា ប្រើ​កម្មវិធី​ជា​ភាសា​ខ្មែរ ដើម្បី​លើក​តម្កើង​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ទៀត។

ប្រភព​ព័ត៌មានទាញ​យក Firefox 12.0 Beta ជា​ភាសា​ខ្មែរ