កម្មវិធី​បន្ថែម​ឥត​គិត​ថ្លៃ​ចំនួន ៥ របស់ WordPress សម្រាប់​ធ្វើ E-Commerce

ជា​ប្រភេទ​ជំនួញ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ការ​លក់​ដូរ​ទំនិញ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​មាន​ទាំង​ក្នុង​តំបន់ និង​ជា​អន្តរជាតិ។ គេហទំព័រ ដែល​ល្បីៗ​សព្វ​ថ្ងៃ​នេះ​មាន​ដូច​ជា៖ Amzaon, eBay ជាដើម។ រី​ឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ ក៏​មាន​រាប់​សិប​ដែរ ដូច​ជា៖ Khmer24 ។ល។

ប្រសិន​បើ​យើង​និយាយ​អំពី​ការ​បង្កើត​គេហទំព័រ​ទាំង​នេះ​វិញ ចំពោះ​គេហទំព័រ​ល្បីៗ​ភាគ​ច្រើន​គេ​ជួល​អ្នក​ជំនាញ​មក​សរសេរកូដ​បង្កើត​ថ្មី តែ​សម្រាប់​គេហទំព័រ​មួយ​ចំនួន​ទៀត ក៏​អាច​ប្រើ​អ្វី​ដែល​គេ​មាន​ស្រាប់ៗ​មក​ក៏​បាន​ដែរ។ ក្នុង​នោះ​យើង​អាច​ជ្រើស​រើស​យក Joomla!, ឬ​ក៏ Drupal ដើម្បី​កែ​ច្នៃ​វា​ប្រែ​ក្លាយ​ទៅ​ជា​គេហទំព័រ E-Commerce បាន​ដោយ​ការ​ដំឡើង​កម្មវិធី​ជំនួយ​បន្ថែម។ តែ​នៅ​ពេល​នេះ សូម​បង្ហាញ​ត្រឹម​តែ ប៉ុណ្ណោះ។

១. Cart66 Lite

ជា​កម្មវិធី​បន្ថែម​មួយ​របស់ WordPress ដែល​មាន​ទំហំ​តូច តែ​មាន​ភាព​សំបូរបែប​ណាស់។ លក្ខណៈ​ពិសេសៗ​ដែល​កត់​សម្គាល់​ឃើញ​ថា​ល្អ​នោះ​មាន​ដូច​ជា៖ គ្រប់​គ្រង​ការ​កក់, បញ្ចូល​ការ​លក់​ទំនិញ​ពី Amazon S3, កំណត់​ការ​បញ្ចុះ​តម្លៃ, គ្រប់​គ្រង​ថ្លៃ​ពន្ធ, កំណត់​រូបិយប័ណ្ណ និង​ផ្សេងៗ​ទៀត។

ទាញ​យកគេហទំព័រ

២. eShop

eShop មាន​ផ្ដល់​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​យើង​អាច​ទាញ​យក​ទិន្នន័យ​ផលិតផល, ការ​គ្រប់​គ្រង​ឃ្លាំង​ទំនិញ, កំណត់​សារ​បង្ហាញ ពេល​ទំនិញ​អស់​ពី​ឃ្លាំង ។ល។

ទាញ​យក | គេហទំព័រ

៣. Jigoshop

Jigoshop ជា​កម្មវិធី​លក់​ដូរ​ទំនិញ​លើ​អ៊ីនធឺណិត សម្រាប់ WordPress ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ភាព​បត់​បែន​បាន​យ៉ាង​ល្អ។ កម្មវិធី​នេះ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​អ្នក​ជំនាញ ដែល​មាន​បទ​ពិសោធន៍​ផ្នែក​ជំនួញ ច្រើន​ឆ្នាំ។ Jogishop មាន​ពុម្ព​រូបរាង​ជា​ច្រើន​សម្រាប់​ផ្លាស់​ប្ដូរ ហើយ​ក៏​មាន​កម្មវិធី​ជា​ជំនួយ​បន្ថែម​ផ្សេង​ទៀត​ដែរ។

ទាញយក | គេហទំព័រ | សាក​ល្បង

៤. WooCommerce

កម្មវិធី​មួយ​នេះ​វិញ​ក៏​មិន​ធម្មតា​ដែរ មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ថែម​ទាំង​ប្លែកៗ​ថែម​ទៀត​ផង! ព្រោះ​វា​អាច​ប្រែ​ក្លាយ WordPress ស្ទើរ​តែ​ទាំង​មូល​ទៅ​ជា​គេហទំព័រ E-Commerce យ៉ាង​មាន​សមត្ថភាព​ខ្ពស់។

ទាញ​យក | គេហទំព័រ | សាក​ល្បង

៥. WordPress e-Commerce

នេះ​ជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ពិភព WordPress។ វា​ត្រូវ​បាន​គេ​ទាញយក​ទៅ​ប្រើ​ជាង ១.៧លាន​ដង ព្រោះ​តែ​វា​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ ព្រម​ទាំង​មាន​ភាព​បត់​បែន​គួរ​ឲ្យ​សរសើរ។ អ្នក​អាច​ប្រើ​ប្រាស់​ការ​ទូទាត់​ប្រាក់​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​នេះ រួម​មាន៖ Paypal, Google, Chronopay, eWay Payment, Paystation ។ល។

ទាញ​យក | គេហទំព័រ