គេហទំព័រ​ចំនួន ៤ ផ្ដល់​ឧបករណ៍​ផលិត​កូដ CSS3

អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​ដឹង ធ្លាប់​ឮ ធ្លាប់​ស្គាល់​រួច​មក​ហើយ​អំពី មាន​ការ​សរសេរ​កូដ​ច្រើន ស្មុគស្មាញ និង​តម្រូវ​ទៅ​តាម​កម្មវិធី​រុក​រក () និមួយៗ​រួម​មាន៖ , , Safari, , IE ជាដើម។

ដូច្នេះ​ដើម្បី​បង្ក​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ 3 ខ្ញុំ​សូម​ណែនាំ​គេហទំព័រ​ចំនួន ៤ ដែល​បាន​ផ្ដល់​ឧបករណ៍​សម្រាប់​ការ​ផលិត​កូដ 3 យក​ទៅ​ប្រើ​ក្នុង​គេហទំព័រ​របស់​យើង ហើយ​ដើរ​គ្រប់​កម្មវិធី​រុករក​ទាំង​អស់។

១. CSS3 Generator

ជា​គេហទំព័រ​មាន​រូបរាង​យ៉ាង​សាមញ្ញ ប៉ុន្តែ​ប្រកប​ទៅ​ដោយ​ឧបករណ៍​ដ៏​ល្អ​ក្នុង​ការ​បង្កើត CSS3 ដោយ​គ្រាន់​តែ​រើស​ជម្រើស​ណា​មួយ ហើយ​បំពេញ​លក្ខណៈ (properties) នៃ CSS3 នោះ​ជា​ការ​ស្រេច។ បន្ទាប់​មក​ចម្លង​តែ​កូដ​ទៅ​ដាក់​ក្នុង​ឯកសារ .css របស់​អ្នក​ជា​ការ​ស្រេច។

២. Color Zilla

គេហទំព័រ​នេះ​ផ្ដល់​មុខ​ងារ​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​បង្កើត​ពណ៌​ជម្រាល (Gradient Color) សម្រាប់​ដាក់​ជា​ផ្ទៃ​ក្រោយ។ វា​ពិត​ជា​ងាយ​ស្រួល ដោយ​គ្រាន់​តែ​រើស​ពណ៌ គំរូ​ពណ៌​ស្រាប់ ហើយ​ចម្លង​កូដ ជា​ការ​ស្រេច។

៣. CSS3.me

ចំណែក​មួយ​នេះ​វិញ​ក៏​ល្អ​ដែរ ប៉ុន្តែ​ផ្ដល់​មុខ​ងារ​តែ​បួន​ប៉ុណ្ណោះ ដូច​ជា៖

  1. border-radius : ធ្វើ​ឲ្យ​គែម​ប្រអប់​កោង
  2. box-shadow : ធ្វើ​ឲ្យ​ប្រអប់​មាន​ស្រមោល
  3. ពណ៌​ជម្រាល
  4. ភាព​ថ្លា (opacity)

រាល់​ពេល​អ្នក​បំពេញ​លក្ខណៈ​របស់​វា​និមួយៗ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ភ្លាមៗ​តែ​ម្ដង ដោយ​មិន​បាច់​រង់​ចាំ​យូរ​ឡើយ។

៤. CSS3 Maker

ចុង​ក្រោយ​នេះ ក៏​ជា​គេហទំព័រ​ដ៏​ល្អ​មួយ ព្រោះ​មាន​បង្ហាញ​ពី​លទ្ធភាព​ដែល​កូដ CSS3 អាច​មាន​ដំណើរ​ការ​បាន​នៅ​លើ​កម្មវិធី​រុក​រក ទាំង​លើ​កុំព្យូទ័រ និង​ទូរស័ព្ទ។ មុខ​ងារ CSS3 ដែល​មាន​ក្នុង​នោះ គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង CSS3 Generator ខាង​លើ​ដែរ គ្រាន់​តែ​រូបរាង​គេហទំព័រ​ខុស​គ្នា និង​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ផ្សេង​ពី​គ្នា​ប៉ុណ្ណោះ។

បើ​ចង់​រក​គេហទំព័រ​បែប​នេះ​បន្ថែម​ទៀត សូម​ចូល​ទៅ Google.com ហើយ​វាយ​រក​ពាក្យ css3 generator អ្នក​នឹង​ទទួល​បានលទ្ធផល​ជា​ច្រើន។