របៀប​បង្កើត Like Box សម្រាប់​គេហទំព័រ​របស់​អ្នក

សព្វ​ថ្ងៃ​នេះ​មិន​ថា​គេហទំព័រ​ណា​ឡើយ តែង​តែ​ពេញ​និយម​នូវ​ការ​ប្រើ​ប្រាស់ ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា ប្រអប់​ចូល​ចិត្ត ជា​វត្ថុ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ដើម្បី​ឲ្យ​ម្ចាស់​គេហទំព័រ​និមួយៗ​ភ្ជាប់​ ទំព័រ (Page) របស់​ពួក​គេ​ទៅ​ក្នុង​គេហទំព័រ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ទស្សនា​ចុច ចូល​ចិត្ត លើ​ទំព័រ​ពួក​គេ ដើម្បី​ទទួល​យក​ព័ត៌មាន និង​ដើម្បី​គាំទ្រ​ផង​ដែរ។

មុន​នឹង​ចូល​ទៅ​ដល់​ការ​អនុវត្ត ខ្ញុំ​ចង់​បញ្ជាក់​ថា អ្វី​ទៅ​ជា ទំព័រ (Pages) នៅ​ក្នុង Facebook។ ទំព័រ ឬ Page នៅ​ក្នុង Facebook ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ក្រុមហ៊ុន, អង្គការ, សមាគម, សហគមន៍, ឬ​ជន​ល្បី ។ល។ នៅ​ក្នុង ទំព័រ​ហ្វេស​ប៊ុគ​និមួយៗ អ្នក​នឹង​ឃើញ​ប៊ូតុង​មួយ ដែល​គេ​សរសេរ​ថា ចូល​ចិត្ត ឬ Like ។ ពេល​ដែល​យើង​ចុច​ប៊ូតុង​នោះ យើង​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​នៅ​ពេល​ដែល​ពួក​គេ​ផ្សព្វផ្សាយ។

ក. បង្កើត​ទំព័រ​លើ Facebook

ដើម្បី​ធ្វើ​ការ​ដាក់​បញ្ចូល​ប្រអប់ Like Box ទៅ​ក្នុង​គេហទំព័រ​របស់​អ្នក ពុំ​មែន​ជា​រឿង​លំបាក​នោះ​ឡើយ តែ​តោង​ឲ្យ​យើង​មាន​ចំណុច​មួយ​ដែល​ត្រូវ​ការ​ជា​សំខាន់​នោះ​គឺ ទំព័រFacebook។ ការ​បង្កើត ទំព័រFacebook ក៏​មិន​មែន​ជា​ការ​លំបាក​ដែរ។

១. សូម​ចូល​ទៅ​កាន់៖ https://www.facebook.com/pages/create.php ដើម្បី​បង្កើត​ទំព័រ។

២. រើស​យក​ប្រភេទ​នៃ​ទំព័រ​របស់​អ្នក ក្នុង​នោះ​មាន​ដូច​ជា៖

  • ទីតាំង​ពាណិជ្ជកម្ម
  • ក្រុមហ៊ុន / អង្គការ / វិទ្យាស្ថាន
  • ផលិតផល
  • អ្នក​សិល្បៈ / តន្ត្រីករ / ជន​ល្បីល្បាញ
  • ការ​កម្សាន្ត
  • សហគមន៍

៣. សូម​ធ្វើ​ការ​បង្កើត​តាម​ការ​ណែនាំ​ដែល​មាន​ក្នុង​ប្រភេទ​និមួយៗ។ នៅ​ពេល​នេះ​អ្នក​ទទួល​បាន​ទំព័រ​មួយ​ហើយ។

ខ. របៀប​ដាក់​បញ្ចូល Like Box

ដើម្បី​ជា​ការ​ចាប់​ផ្ដើម​បង្កើត ជា​ដំបូង​សូម​អ្នក​ចូល​ទៅ​កាន់​ទំព័រ៖ https://developers.facebook.com/docs/reference/plugins/like-box/ ។

១. អ្នក​នឹង​ទទួល​បាន​ប្រអប់​ដូច​រូប​ខាង​ក្រោម​នេះ។ ចំណុច​និមួយៗ​ក្នុង​នោះ​មាន​ដូច​ជា៖

  • Facebook Page URL: ជា​អាសយដ្ឋាន​តំណ (Link) នៃ​ទំព័រ​របស់​អ្នក​នៅ​លើ Facebook។
  • Width: ប្រវែង​ទទឹង​នៃ​ប្រអប់ Like Box
  • Height: ប្រវែង​កំពស់​នៃ​ប្រអប់ Like Box
  • Color Scheme: ពណ៌​នៃ​ប្រអប់ Like Box
  • Show Faces: បង្ហាញ​រូប​នៃ​អ្នក​ដែល​បាន​ចុច ចូល​ចិត្ត
  • Border Color: ពណ៌​នៃ​បន្ទាត់​ព័ទ្ធ​ជុំវិញ Like Box
  • Stream: បង្ហាញ​ការ​ផ្សាយ​ថ្មីៗ​នៃ​ទំព័រ​របស់​អ្នក
  • Header: បង្ហាញ​ក្បាល (ផ្នែក​ខាង​លើ) នៃ​ប្រអប់ Like Box
  • Get Code: ចុច​ដើម្បី​ទទួល​យក​កូដ ទៅ​ដាក់​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក

២. សូម​ធ្វើ​ការ​បំពេញ និង​រើស​ជម្រើស ដែល​ស្ថិត​នៅ​ក្នុង​ប្រអប់​ផ្នែក​ខាង​ឆ្វេង​នោះ តាម​តែ​តម្រូវ​ការ​របស់​អ្នក។

៣. ចំណុច​សំខាន់​ដែល​មិន​អាច​ភ្លេច​បាន​នោះ​គឺ Facebook Page URL។ អាសយដ្ឋាន​តំណ​នេះ​អ្នក​អាច​រក​បាន ដោយ​គ្រាន់​តែ​ចូល​ទៅ​ក្នុង​ទំព័រ​របស់​អ្នក​លើ Facebook ចម្លង​តំណ (link) ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​កម្មវិធី​រុករក () របស់​អ្នក។

៤. បន្ទាប់​ពី​បំពេញ និង​រើស​ជម្រើស​ទាំង​នោះ​រួច​ហើយ សូម​ចុច​លើ​ប៊ូតុង Get Code ដើម្បី​ទទួល​យក​កូដ ទៅ​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ​របស់​អ្នក។ ក្នុង​នោះ​មាន​កូដ​បី​ប្រភេទ ដែល​អ្នក​អាច​យក​ទៅ​ប្រើ​បាន​ ដូច​ជា៖ 5, XFBML, IFRAME ។

៥. នៅ​ពេល​នេះ​អ្នក​ទទួល​បាន​កូដ​ហើយ តើ​នៅ​ចាំ​អី​ទៀត? យក​ទៅ​ដាក់​ក្នុង​គេហទំព័រ​របស់​អ្នក​ទៅ! :)

ប្រសិន​បើ​អ្នក​មាន​ចម្ងល់​បន្ថែម​ទៀត សូម​មេត្តា​ដាក់​វាចា​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម​អត្ថបទ​នេះ។