អក្សរ​យូនីកូដ​ខ្មែរ បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង Google Maps

ផែន​ទី​គឺ​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​ណា​មួយ ដែល​ពុំ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​នោះ​មិន​សូវ​ច្បាស់។ ផែន​ទី​អាច​ជា​ក្រដាស​មួយ​ផ្ទាំង​ធំ ឬ​ជា​ក្រដាស​តូចៗ​ក៏​មាន តែ​សម័យ​នេះ​ជា​សម័យកុំព្យូទ័រ វិវឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​នេះ​ចេះ​តែ​រីក​ចម្រើន​ទៅ​មុន បាន​បង្កើត​ឲ្យ​មាន​របស់​ថ្មីៗ​នៅ​ក្នុង​ពិភព​ឌីជីថល សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ប្រាស់​បង្ក​នូវ​លក្ខណៈ​ងាយ​ស្រួល។ តួ​យ៉ាង​ដូច​ជា Google បាន​បង្កើត​សេវាកម្ម​ជា​ច្រើន​អនេក ក្នុង​នោះ​មាន ជា​បច្ចេកវិទ្យា​ដ៏​ល្អ​អស្ចារ្យ​មួយ​ផ្ដល់​ផែន​ទី​សម្រាប់​មើល​ទីតាំង​ភូមិសាស្ត្រ​នៅ​លើ​ពិភព​លោក​យើង​នេះ។ នៅ​តាម​តំបន់​និមួយៗ ត្រូវ​បាន​ផ្ដល់​ឈ្មោះ​ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​នៅ​តំបន់​នោះ ឧទាហរណ៍​ដូច​ជា​នៅ​ប្រទេស​ថៃ, វៀតណាម ជាដើម។ ដោយ​ឡែក​ផែន​ទី​នៅ​ប្រទេស​កម្ពុជា​យើង ក៏​មាន​ការ​បញ្ចូល​ឈ្មោះ​ជា​ភាសា​ជាតិ​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ផែន​ទី Google ពុំ​អាច​បង្ហាញ​អក្សរ​យើង​បាន​សោះ បែរ​ជា​ឃើញ​ជ្រុងៗ​ទៅ​វិញ (ដូច​រូប​ខាង​ក្រោម)។

តែ​នៅ​ពេល​បច្ចុប្បន្ន បញ្ហា​នេះ​ត្រូវ​បាន​កែ​សម្រួល​រួច​ហើយ ដោយសារ Google បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ឈ្មោះ​ថា MapsGL ដែល​មាន​បង្អែក​ទៅ​លើ WebGL*។

*WebGL ជា​បច្ចេកវិទ្យា​មួយ​សម្រាប់​កម្មវិធី​រុក​រក (Web ) ក្នុង​ការ​បង្ហាញ​រូប 3D ដោយ​ពុំ​ត្រូវ​ការ​កម្មវិធី​ជំនួយ​ពី​ខាង​ក្រៅ​ទៀត​ឡើយ។ WebGL ត្រូវ​បាន​អភិវឌ្ឍ​ដោយ Mozilla។ WebGL ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង៖

  1. – 4.0+
  2. Google – 9+
  3. Safari – 5.1+
  4. – 11+

សូម​អ្នក​មើល​រូប​ខាង​ក្រោម (ចុច​ដើម្បី​ពង្រីក)៖

បើក​ដំណើរ​ការ MapsGL

ដើម្បី​បើក​ដំណើរ​ការ​ប្រព័ន្ធ​នេះ មិន​មែន​ជា​ការ​លំបាក​ឡើយ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ខ្លីៗ​នៅ​ខាង​ក្រោម​នេះ៖

១. សូម​ចូល​ទៅ​កាន់ http://maps.google.com/

២. សូម​ក្រឡេក​មើល​ទៅ​ខាង​ឆ្វេង​ទំព័រ អ្នក​នឹង​ឃើញ​មាន​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​នេះ។ ហើយ​ចុច​លើ​ផ្ទាំង Experience MapsGL

៣. ហើយ​ចុច​លើ​ប៊ូតុង Try it now

នៅ​ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នៃ Google Maps ហើយ។

បញ្ហា​មួយ​ចំនួន៖

ប្រសិន​បើ​ពេល​ចុច​លើ​ពាក្យ Try it now ហើយ​បង្ហាញ​ដូច​រូប​ខាង​ក្រោម​នេះ បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រព័ន្ធ​របស់​យើង​ពុំ​មាន​លក្ខណៈ​គ្រប់​គ្រាន់ (ដូច​ជា៖ VGA ជាដើម) ដើម្បី​ប្រើ WebGL ឡើយ (នេះ​អាច​នឹង​កើត​ឡើង​ចំពោះ លើ​កុំព្យូទ័រ​មួយ​ចំនួន??) ។ សូម​សាក​ល្បង​បើក​នៅ​លើ Firefox វិញ​ម្ដង​ទៅ​មើល៍ ព្រោះ WebGL ខាង Mozilla ជា​អ្នក​ផ្ដួច​ផ្ដើម​ឡើង​ដំបូង​គេ។

ព័ត៌មាន​បន្ថែម​សម្រាប់ MapsGL: http://support.google.com/maps/bin/answer.py?hl=en&answer=1630790