គម្រប់​ខួប​ ១ឆ្នាំ នៃ​គេហទំព័រ IT4U

ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​គេហទំព័រ IT4U ដែល​ត្រូវ​បាន​ចាប់​ដំណើរ​ការតាំង​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១។ គោល​បំណង​ធំ​ដែល​យើង​ខ្ញុំ​មាន​នោះ គឺ​ចង់​ឲ្យ​មាន​ឯកសារ​ជា​ភាសា​ខ្មែរ​អំពី​កុំព្យូទ័រ កាន់​តែ​ច្រើន​ឡើង និង​ចង់​ឲ្យ​មាន​ភាព​សម្បូរ​បែប​ផង ហើយ​ក៏​ជម្រុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​កាន់​តែ​ទូលំទូលាយ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេហទំព័រ​យើង​ខ្ញុំ​ពុំ​សូវ​មាន​ការ​ផ្សាយ​អត្ថបទ​ញឹកញាប់​ក្ដី ប៉ុន្តែ​យើង​ខ្ញុំ​នៅ​តែ​បន្ត​ស្វែង​រក​អត្ថបទ និង​ព័ត៌មាន​ល្អៗ​សម្រាប់​ចែក​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា មិន​ដែល​ខាន។ គេហទំព័រ​នេះ អាច​ដើរ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន ដែល​គាំទ្រ​ក្នុង​គម្រោង​នេះ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ទៅ​កាន់​មនុស្ស​គ្រប់​រូប។

យើង​ខ្ញុំ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អ្នកទាំង​អស់​គ្នា ដែល​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កាន់​តែ​ខិត​ខំ​ស្រាវ​ជ្រាវ​រក​ឯកសារ​ល្អៗ​មក​ចែក​រំលែក។ ហើយ​ក៏​សូម​ទោស​ផង​ដែរ ចំពោះ​កំហុស​ឆ្គង​ដែល​កើត​ឡើង​ដោយ​អចេតនា ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​មាន​មតិ​កែ​លម្អ​ទៅ​លើ​គេហទំព័រ​នេះ សូម​មេត្តា​ផ្ដល់​មតិ​នៅ​ក្នុង​ប្រអប់​វាចា ដែល​ស្ថិត​នៅ​ខាង​ក្រោម​អត្ថបទ​នេះ។

ជា​ចុង​ក្រោយ យើង​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ប្រិយ​មិត្ត​គាំទ្រ​គេហទំព័រ​យើង​ខ្ញុំ ជួប​ប្រទះ​ទៅ​ដោយ​សេចក្ដី​សុខ សុភមង្គល និង​ទទួល​បាន​ជោគជ័យ​គ្រប់​ពេល​វេលា។

ស្ថិតិ​គេហទំព័រ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ៖