Flash នឹង​លែង​មាន​លើ Linux

លោក​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា ជា​បច្ចេកវិទ្យា​មួយ​របស់​ក្រុម​ហ៊ុន ក្នុង​ការ​បង្កើត​កម្មវិធី (វីដេអូ, គំនូរ​ជីវចល, ហ្គេម…..) ដែល​អាច​បើក​បាន​ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ (កុំព្យូទ័រ, ទូរស័ព្ទ)។ ទោះ​បី​ជា ចេញ​មក អាច​ជំនួស បាន​ច្រើន​អន្លើ​ក្ដី ក៏ នៅ​តែ​ទទួល​ការ​ពេញ​និយម​ក្នុង​ការ​ប្រើ​ប្រាស់​ដែរ។ តាម​អត្ថបទ​ផ្សាយ​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន Adobe បាន​ឲ្យ​ដឹង​ថា ខ្លួន និង Google កំពុង​ធ្វើ​ការ​នៅ​លើ​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា PEPPER ផ្អែក​ទៅ​លើ របស់​ក្រុម​ហ៊ុន Adobe ដើម្បី​ប្រើ​នៅ​ក្នុង​កម្មវិធី​រុក​រក () នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ រួម​មាន ជាដើម។

ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​នេះ Google នឹង​ធ្វើ​ការ​ចែក​ចាយ​កម្មវិធី (plugin) ថ្មី​មួយ​នេះ​ទៅ​គ្រប់​កម្មវិធី របស់​ខ្លួន​ដែល​មាន​នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ រួម​មាន Linux ដែរ​នោះ។ ក្នុង​សេចក្ដី​ប្រកាស​ផ្សាយ​របស់ Adobe ដដែល​នោះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖

«សម្រាប់​ជំនាន់ Flash Player ដែល​ចេញ​ក្រោយ 11.2 សម្រាប់ Linux នោះ​នឹង​ទទួល​យក​បាន​ពី “Pepper” API របស់ ហើយ​នឹង​លែង​មាន​ការ​ទាញយក​ផ្ទាល់​ពី​គេហទំព័រ Adobe ទៀត​ហើយ។ Adobe នឹង​បន្ត​ផ្ដល់​សន្តិសុខ​សុវត្ថិភាព​សម្រាប់ Flash Player 11.2 នៅ​លើ Linux រយៈ​ពេល ៥ឆ្នាំ រាប់​ចាប់​តាំង​ពី​ពេល​ជំនាន់​នេះ​បាន​ចេញ​ផ្សាយ​មក។ ហើយ Adobe នឹង​បន្ត​ទ្រទ្រង់ Browser ដែល​មិន​មែន​ប្រើ​បច្ចេកវិទ្យា PEPPER គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ លើកលែង​តែ Linux មួយ​ប៉ុណ្ណោះ។»

មក​ដល់​ពេល​នេះ​អ្នក​ដែល​គាំទ្រ​គម្រោង PEPPER ទើប​តែ​មាន Google Chrome មួយ​ប៉ុណ្ណោះ។ ចំណែក​ឯ វិញ​បាន​ប្រកាស​ផ្សាយ​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ Mozilla មិន​បាន​ចាប់​អារម្មណ៍ ឬ​ក៏​ធ្វើ​ការ​នៅ​លើ Pepper ឡើយ»។ ចំណែក​ឯ​កម្មវិធី​រុក​រក​ផ្សេងៗ​ទៀត​ដូច​ជា ជាដើម​នោះ ពុំ​ទាន់​ឃើញ​វាចា​ប្រតិកម្ម​ណា​មួយ​ឡើយ។

[Mozilla Wiki, Adobe Blog Post]