Apple ប្រកាស​ដំណឹង​អំពី OS X Mountain Lion ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​របស់ iOS មួយ​ចំនួន

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន Apple បាន​ប្រកាស​ផ្សាយ​នូវ​ជំនាន់​ថ្មី​នៃ ថ្មី​សម្រាប់​កុំព្យូទ័រ ដែល​មាន​ឈ្មោះ​ថា ។ ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា មាន​ភ្ជាប់​មក​ជាមួយ​លក្ខណ់​មួយ​ចំនួន​នៃ​ iOS ដែល​មាន​ប្រើ​នៅ​លើ iPhone ជា​ដើម។ ជំនាន់​ថ្មី​នេះ នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

[youtube http://www.youtube.com/watch?v=8NcB21Jr4pw?w=600 ]

លក្ខណៈ​ទី​មួយ​នៃ iOS ដែល​មាន​ភ្ជាប់​មក​ក្នុង OS X Mountain Lion គឺ Notification Center (មជ្ឈមណ្ឌល​ដំណឹង) ។ របស់​នេះ​មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​ដំណឹង​ផ្សេងៗ​ដូច​ជា សារ​ជា​អក្សរ, អ៊ីមែល, ដំណឹង​របស់​កម្មវិធីប្រើ​ប្រាស់ ។ល។ ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​កន្លែង​តែ​មួយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង។

Message ជា​កម្មវិធី​ជជែក​កម្សាន្ត ដែល​អ្នក​ប្រើ​ប្រាស់ Apple ទាំង​ឡាយ​អាច​ធ្វើ​ការ​ចែក​រំលែក​ឯកសារ, ជជែក​កម្សាន្ត​តាម​អក្សរ និង តាម​វីដេអូ។

Reminders ក៏​នឹង​ត្រូវ​បញ្ចូល​ក្នុង OS X Mountain Lion ដែរ។ កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ ធ្វើ​កំណត់​ត្រា​កិច្ច​ការ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ ឬ​កត់​ត្រា​នូវ​រឿង​រ៉ាវ​ផ្សេងៗ​ទៀត។

ហើយ​ក៏​នៅ​លក្ខណៈ​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​ភាគ​ច្រើន​ជា​ផ្នែក​នៃ iOS ដូច​ជា៖ Game Center, Notes ។ល។ ចំណែក​ឯ​តម្លៃ​នៃ OS X Mountain Lion ពុំ​ទាន់​មាន​ការ​បង្ហាញ​ជាក់លាក់​ណា​មួយ​ទេ តែ​បើ​តាម​សម្ដី​ពី​ក្រុម​ហ៊ុន Apple បាន​ឲ្យ​ដឹង​ថា​តម្លៃ​វា​នឹង​ប្រហាក់​ប្រហែល​ទៅ OS X Lion – $29.99 ។

បើ​តាម​ព័ត៌មាន​ក្នុង​គេហទំព័រ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Microsoft នឹង​ដាក់​ផ្សាយ Windows 8 Beta ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ដែរ​ហើយ។ ដូច្នេះ​ចាំ​មើល​ថា ពេល OS X Mountain Lion និង Windows 8 Beta ចេញ​មក​នោះ  តើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ណា​ដែល​នឹង​ទទួល​ជ័យ​ជម្នះ?