LibreOffice ចេញ​កំណែ​ថ្មី 3.5

នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ស្ថាបនិក​កម្មវិធី​ការិយាល័យ បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​កំណែ​ថ្មី 3.5 ដែល​មាន​ការ​កែ​កំហុស និង​បញ្ហា​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត​ក៏​មាន​បន្ថែម​លក្ខណៈ​ពិសេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែរ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ស្ថិត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់ ដូច​ជា៖ Writer, Impress, Calc, Draw និង Base ។

កំណែ​ប្រែ​ទាំង​នោះ​មាន​ដូច​ជា៖

  1. អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ​ការ​ពិនិត្យ​រក​ការ​ធ្វើ​បច្ចុប្បន្នកម្ម របស់​កម្មវិធី
  2. រូបរាង​ថ្មី​នៃ បឋមកថា បាតកថា បំបែក​ទំព័រ (Writer)
  3. ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ពិនិត្យ​វេយ្យាករណ៍​អង់គ្លេស (Writer)
  4. អន្តរកម្ម​នៃ​ផ្ទាំង​រាប់​ចំនួន​ពាក្យ៖ វា​នឹង​ធ្វើ​ការ​កែ​ប្រែ​ស្ថិតិ​ចំនួន​បាន​ភ្លាមៗ នៅ​ពេល​អ្នក​វាយ​ពាក្យ​ថ្មី (Writer)
  5. បាន​អភិវឌ្ឍ​បន្ថែម​លើ​ការ​បង្ហាញ​​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ឯកសារ​គុណភាព​ខ្ពស់ (Writer)
  6. របារ​បញ្ចូល​ពហុ​បន្ទាត់ (Calc)
  7. ការ​បង្កប់ (embed) នូវ​ឯកសារ​មេឌា ឬ​ពណ៌​គំរូ​នានា (Impress)
  8. បាន​បញ្ចូល​រូប​ទ្រង់​ទ្រាយ​ថ្មីៗ (Impress)
  9. លក្ខណៈ​នាំ​ចូល​ថ្មី​សម្រាប់​ការ​គូរ​ក្នុង Microsoft Viso (Draw)
  10. តម្រង (filter) ថ្មី​សម្រាប់​មូលដ្ឋាន​ទិន្នន័យ PostgreSQL (Base)
និង​កំណែ​ប្រែ​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​រក​បាន​នៅ​ទំព័រ​មួយ​នេះ៖ http://www.libreoffice.org/download/3-5-new-features-and-fixes/

តើ​នៅ​រង់​ចាំ​អ្វី​ទៀត ម្ដេច​មិនសាក​កំណែ​​ថ្មី​របស់ LibreOffice នេះ​ទៅ?
អ្នក​អាច​ទាញ​យក​បាន​តាម​រយៈ​ទំព័រ​មួយ​នេះ៖ http://www.libreoffice.org/download/