Selapa.net – គេហទំព័រ​បង្ហាញ​ពុម្ព​អក្សរ​ខ្មែរ​គ្រប់​ប្រភេទ សម្រាប់​ប្រើ​ក្នុង​កុំព្យូទ័រ

​ខ្មែរ​បច្ចុប្បន្ន ត្រូវ​បាន​គេ​រចនា​ឡើង​ជា​ច្រើន​បែប​ច្រើនយ៉ាង ដែល​មាន​តាំង​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ។ មក​ដល់​សព្វ​ថ្ងៃ​នេះ​មាន​​ជា​ច្រើន ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី និង​ខ្លះ​ទៀត​សម្រាប់​ឯកជន ហើយ​ខ្លះ​ទៀត​សម្រាប់​លក់។ តែ​តើ​អ្នក​ដឹង​ទេ​ថា ​ទាំង​នោះ សរុប​មាន​ប៉ុន្មាន​ហើយ បើ​រាប់​ទាំង​ប្រភេទ លីមូន, អេប៊ីស៊ី និង យូនីកូដ?

ប្រសិន​​បើ​អ្នក​ចង់​បាន​ពុម្ព​អក្សរ​ខ្មែរ​ផ្សេងៗ​ទៀត​ជា​ច្រើន​នោះ ថ្ងៃ​នេះ IT4U សូម​បង្ហាញនូវ​​មួយ​ដែល​មាន​រាយ​ឈ្មោះ និង​បង្ហាញ​រូប​រាង​នៃ​ពុម្ព​អក្សរ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់ ដែល​មាន​រួម​បញ្ចូល​ទាំង​ និង​ប្រភេទ​អក្សរ​ចាស់ៗ (លីមូន, អេប៊ីស៊ី) ។ល។ គេហទំព័រ​នោះ​មាន​ឈ្មោះ​ថា Selapa.net (http://selapa.net/khmerfonts/)

នៅ​ទីនោះ ​បាន​រៀប​ចំ​ពុម្ព​អក្សរ​និមួយៗ​តាម​ឈ្មោះ​អ្នក​រចនា និង​មាន​ការ​បង្ហាញ​លម្អិត​នៃ​អក្សរ​និមួយៗ បាន​យ៉ាង​ហ្មត់​ចត់​ថែម​ទៀត​ផង។ មាន​អក្សរ​យូនីកូដ​ខ្មែរ​ជា​ច្រើន ដែល​យើង​មិន​ធ្លាប់​ជួប ឬ​ក៏​ធ្លាប់​ជួប​ដែរ តែ​មិន​ដឹង​ថា​ទាញ​យក​នៅ​ទីណា។ តែ​នៅ​ពេល​នេះ លោក​អ្នក​អាច​ទាញ​យក​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​គេហទំព័រ Selapa.net ក៏​ប៉ុន្តែ​មាន​អក្សរ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក្សា​សិទ្ធិ ដោយ​មិន​អាច​ទាញ​យក​បាន​ឡើយ មាន​តែ​រូប​បង្ហាញ​តែ​ប៉ុណ្ណោះ។

តើ​នៅ​ចាំ​អី​ទៀត? តោះ! នាំ​គ្នា​ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ​ជា​ច្រើន ពី​ទីនោះ ហើយ​ចែក​រំលែក​ទៅ​មិត្ត​របស់​អ្នក។