Gradiator ៖ កម្មវិធី​នៅ​លើលីនុច បង្កើត​ពណ៌​ជម្រាល (Gradient) នៅ​ក្នុង CSS3

នៅ​សព្វថ្ងៃ​នេះ 3 មាន​ការ​ពេញ​និយម​ប្រើ​ច្រើន​ណាស់ ព្រោះ​វា​បាន​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន ដែល​ពេល​ខ្លះ​យើង​មិន​បាច់​ប្រើ​រូប​ក៏​បាន​ដែរ ហើយ​ម្យ៉ាង​ទៀត​វា​ក៏​ផ្ដល់​សមត្ថភាព​ក្នុង​ការ​បង្កើត​ចលនា​លើ​វត្ថុ​ណា​មួយ​ក៏​បាន​ដែរ។ នៅ​ក្នុង​នោះ 3 ក៏​ផ្ដល់​លក្ខណៈ​ពិសេស​មួយ​ទៀត​ដូច​​នានា​ផង​ដែរ គឺ​ការ​បង្កើត​ពណ៌​ជម្រាល (Gradient Color)។ ពី​មុន​យើង​ត្រូវ​ធ្វើ​ជា​រូប​ហើយ​យក​ទៅ​ដាក់ តែ​នៅ​ពេល​នេះ យើង​អាច​ប្រើ​កូដ 3 បាន​ភ្លាម។ តែដើម្បី​ធ្វើ​បែប​នោះ វា​មាន​ភាព​សាំញ៉ាំ ប្រសិន​បើ​យើង​សរសេរ​ផ្ទាល់ ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​មាន​កម្មវិធី​ជួយ។  គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន ដែល​មាន​តួនាទី​សម្រាប់​បង្កើត​ពណ៌​ជម្រាល​នៅ​ក្នុង 3 ហើយ​កម្មវិធី​នេះ​មាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច តែ​ប៉ុណ្ណោះ។

រូបភាព៖ OMGUbuntu!

នៅ​ពេល​ដែល​អ្នក​កំណត់​រើស​យក​ពណ៌​ពេញ​ចិត្ត​ហើយ គ្រាន់​តែ​ចុច​លើ​ពាក្យ ‘Get Code’ នោះ​អ្នក​នឹង​ទទួល​បាន​កូដ ដើម្បី​យក​ទៅ​ដាក់​ក្នុង​គេហទំព័រ​របស់​អ្នក​ហើយ។

សម្រាប់​អ្នក​ប្រើ​ប្រាស់ 11.10 ឡើង​ទៅ​លោក​អ្នក​អាច​ដំឡើង​បាន​តាម​រយៈ PPA

sudo add-apt-repository ppa:cooperjona/gradiator
sudo apt-get update && sudo apt-get install gradiator