Ubuntu TV ត្រូវ​បាន​ដាក់​បង្ហាញ​នៅ CES

នៅ​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍ CES គឺ​ជា​ពេល​វេលា​មួយ ដែល​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទំនើបៗ​មាន​ដូច​ជា ទូរស័ព្ទ និង​កុំព្យូទ័រ​ជា​ដើម បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន។ នៅ​ពេល​វេលា​នោះ​ខាង Canonical ដែល​ជា​អ្នក​ទំនុក​បម្រុង ក៏​បាន​ដាក់​បង្ហាញ​នូវ​របស់​ថ្មី​មួយ​គឺ

Ubuntu TV ត្រូវ​បាន​រចនា​ឡើង​នៅ​លើ​កំណែ Ubuntu ធម្មតា (Ubuntu Desktop) ដោយ​គ្រាន់​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត ដូច​ជា​ការ​មើល​ភាពយន្ត​លើ​បណ្ដាញ​អ៊ីនធើណិត, មើល​ការ​ផ្សាយ​ផ្ទាល់​នៃ​ស្ថានីយ​ទូរទស្សន៍។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ទិញ ជួល ឬ​ក៏​ថត​ទុក​ឯកសារ​មេឌា​ទាំង​នោះ​ដែរ។

Ubuntu TV នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង Google និង Apple, ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៅ​ទៀត Ubuntu TV នឹង​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។

[WebUpd8]