ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ៖ មិត្ត​សាលា​បាលី

ដើម្បី​អបអរ​ឆ្នាំ​២០១២​នេះ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​​ថ្មី​មួយ​ទៀត ដែល​បាន​ផ្ដើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២។ ​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១១ មក​ម្ល៉េះ។

ម្ដេច​ក៏​ខ្ញុំ​ដាក់​ឈ្មោះ​ដូច្នេះ? បាទ! មិត្ត​សាលាបាលី គឺ​ជា​ឈ្មោះ​សៀវភៅ​ទស្សនាវដ្ដី​មួយ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ។ ទស្សនាវដ្ដី​នេះ មាន​សរសេរ​អំពី​វប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និង​អក្សរ​សាស្ត្រ​ខ្មែរ។ ដោយ​សារ​តែ​ខ្ញុំ​ពេញ​ចិត្ត ទៅ​នឹង​អក្សរ​លើ​ក្រប​សៀវភៅ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ពុម្ព​អក្សរ​នេះ​ឡើង។

ការ​ដាក់​ឈ្មោះ​បែប​នេះ ក៏​ព្រោះ​ខ្ញុំ​ចង់​រំឭក​នូវ​ការ​ចំណាយពេល និង​កម្លាំង​របស់​បុព្វបុរស​យើង ក្នុង​ការ​លើក​តម្កើង​អក្សរ​សាស្ត្រ ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី បាន​យ៉ាង​ទូលំទូលាយ និង​សុះសាយ។ សម្រាប់​សមិទ្ធិផល​នេះ ខ្ញុំ​សូម​ឧទ្ទិស​ជូន​ដល់​ក្រុម​គណៈកម្មការ​រៀប​ចំ ព្រម​ទាំង​សមាជិក​នៃ ទស្សនាវដ្ដី​មិត្ត​សាលាបាលី​ទាំង​អស់ ដែល​បាន​ចែក​ឋាន​ទៅ​ឆ្ងាយ​ហើយ​នោះ។

ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ប្រហែល ១ សប្ដាហ៍ ដោយ​ផ្អែក​ទៅ​លើ​តួ​អក្សរ​បួន​ដប់​តួ ដែល​មាន​នៅ​លើ​ក្រប​សៀវភៅ​ដើម ហើយ​និង​តួ​អក្សរ​ផ្សេងៗ​ទៀត​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត ដើម្បី​ឲ្យ​សម​រូបរាង​នៃ​អក្សរ​ដើម។ ប្រសិន​បើ​មាន​កំហុស​ឆ្គង​ត្រង់​អក្សរ​ណា​មួយ សូម​មេត្តា​ខន្តីអភ័យទោស​ដល់​រូប​ខ្ញុំ​ផង​បាទ។

អរគុណ​សម្រាប់​ការ​គាំទ្រ! សូម​ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី នៅដើម​ឆ្នាំ ២០១២ នេះ។ 🙂

បាន​កែ​សម្រួល៖ សូម​ទាញ​យក​កំណែ ២.០

ប្រសិន​បើ​លោក​អ្នក ពេញ​ចិត្ត​នឹង​ការ​ងារ​នេះ ហើយ​ចង់​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ដើម្បី​លើក​ទឹក​ចិត្ត សូម​ទាក់​ទង​មក​កាន់​លេខ​ទូរស័ព្ទ ០៩៧ ៩០៩០ ៣៦៩ ឬ​ក៏​តាម​រយៈ​អ៊ីមែល

[ប្លក់​ដើម]