បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ នៅ​ក្នុងកម្មវិធី LibreOffice

បាន​ផ្ដល់​មុខ​ងារ​មួយ​សម្រាប់​បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ សម្រាប់​ភាសា​និមួយៗ។ ក្នុង​នោះ​ក៏​មាន​សម្រាប់​ភាសា​ខ្មែរ​ដែរ ដែល​ត្រូវ​បាន​បង្កើត​ដោយ សមាគម​សៀវភៅ​​ឈាន​មុខ​នៅ​កម្ពុជា និង​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ដោយ​លោក ទឹម បឿន។ ដើម្បី​ធ្វើ​ការ​បន្ថែម​វនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។

១. ទាញ​យក​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ ពី​ទីនេះ (ដោយ SBBIC) និង ពី​ទីនេះ (ដោយ​លោក ទឹម បឿន)។ បន្ទាប់​ពី​ទាញ​យក​ហើយ សូម​បន្ថែម​ប្រភេទ​ឯកសារ .oxt ពី​ក្រោយ​ឈ្មោះ​ឯកសារ។

២. សូម​បើក​កម្មវិធី LibrOffice ផ្នែក​មួយ​ណា​ក៏​បាន (ដូច​ជា Writer ឬ​ក៏ Calc ឬ​ក៏ Impress)

៣. ចុច​លើ Tools -> Extension Manager…

៤. ចុច​លើ​ប៊ូតុង Add.. ហើយ​ផ្ដល់​ទីតាំង​ទៅ​កាន់​ឯកសារ​ដែល​អ្នក​បាន​ទាញ​យក​ពី​ខាង​លើ

៥. បិទ​បើក​កម្មវិធី​ LibreOffice ​ឡើង​វិញ

៦. សូម​សាក​ល្បង​វាយ​ពាក្យ​ខ្មែរ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​រូប​ខាង​ក្រោម ប្រសិន​បើ​អ្នក​វាយ​ពាក្យ​ខុស។

LibreOffice គឺ​ជា​កម្មវិធី​រដ្ឋបាល ដែល​មាន​មុខ​ងារ​ដូច​ទៅ​នឹង​កម្មវិធី Office របស់ Microsoft ដែរ។ ក៏​ប៉ុន្តែ​កម្មវិធី LibreOffice ជា​កម្មវិធិ​ឥត​គិត​ថ្លៃ មិន​ស្មុគស្មាញ​ក្នុង​ការ​ប្រើ ហើយម្យ៉ាង​ទៀត​ក៏​មាន​ទំហំ​តូច​ផង​ដែរ។

ចំណាំ៖ សូម​ប្រើ ចន្លោះ​មើល​មិន​ឃើញ (ចុច Space តែ​មិន​មែន Shift+Space ទេ) ដើម្បី​កាត់​ពាក្យ​និមួយៗ​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កុំព្យូទ័រ​ស្គាល់​ថា ត្រឹម​ណា​ជា​មួយ​ពាក្យៗ។ សម្រាប់​វីដេអូ​ពន្យល់​បន្ថែម សូម​មើល​ទីនេះ