ភាសា​ខ្មែរ សម្រាប់​បណ្ដាញ​សង្គម Facebook ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ តែ​ស្ថិត​ក្នុង​ការ​សាក​ល្បង

ប្រហែល​ជា​បី​ទៅ​បួន​ថ្ងៃ​មុន​នេះ ក្រុម​អភិបាល​ភាសា​សម្រាប់ បាន​សម្រេច​ចេញ​ផ្សាយ សម្រាប់​គេហទំព័រ រួច​មក​ហើយ។ នេះ​ជា​សមិទ្ធិផល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូលរួម​បក​ប្រែ​ទាំង​អស់ ដែល​បាន​ខិត​ខំ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ តែ​ស្ថិត​ក្រោម​ការ​សាក​ល្បង។

ការ​បក​ប្រែ​បណ្ដាញ​សង្គម Facebook ទៅ​ជា​ភាសា​ខ្មែរ ត្រូវ​បាន​ចូលរួម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មាន​បញ្ហា​នៃ​ការ​បក​ប្រែ​កើត​ឡើង​ដោយ​មិន​អាច​ចៀស​ផុត​បាន ដូច​ជា​ការ​បក​ប្រែ​ពាក្យ​ខុស, ការ​ប្រើ​ពាក្យ​ហៅ​មិន​ត្រឹម​ត្រូវ និង​ការ​កំណត់​ការ​បក​ប្រែ​ពាក្យ​បច្ចេកទេស​មួយ​ចំនួន មិន​មាន​ភាព​ច្បាស់​លាស់។ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ លុះ​ត្រា​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ នាំ​គ្នា​ជួយ​បក​ប្រែ និង​កែ​សម្រួល។

ដូច្នេះ​សរុប​មក នេះ​ជា​មោទនភាព​មួយ​របស់​អ្នក​ប្រើ​ប្រាស់ Facebook ដែល​ជា​ជនជាតិ​ខ្មែរ និង​ជា​មោទនភាព​សម្រាប់​អ្នក​ប្រឹង​ប្រែង​បក​ប្រែ​ជា​យូរ​មក​ហើយ។ សូម​ចូលរួម​ប្រើ​ប្រាស់​ទាំង​អស់​គ្នា ដើម្បី​លើក​តម្កើង​ភាសា​ខ្មែរ ឲ្យ​មាន​គុណភាព និង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។

ប្រសិន​បើ​អ្នក​ចង់​ចូលរួម​បក​ប្រែ ឬ កែ​សម្រួល​ពាក្យ​ខុស​ផ្សេងៗ សូម​ចូលទៅ​កាន់៖ http://facebook.com/translations

សូម​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ភាសា​ខ្មែរ​សម្រាប់ Facebook កាន់​តែ​ទូលំទូលាយ និង​មាន​គុណ​ភាព​ខ្ពស់ :)