បើក​ដំណើរ​ការ Screen Saver នៅ​ក្នុង Ubuntu 11.10

11.10 មិន​បាន​ដាក់​បញ្ចូល Screen Saver មក​ជាមួយ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​កុំព្យូទ័រ​អ្នក​មិន​មាន​សកម្មភាព វា​នឹង​បង្ហាញ​ត្រឹម​តែ​ផ្ទាំង​ខ្មៅ​ប៉ុណ្ណោះ (របស់ GNOME 3)។ ដូច្នេះ​ដើម្បី​ឲ្យ​មាន Screen Saver នៅ​ក្នុង 11.10 អ្នក​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី XScreenSaver ។ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម៖

១. លុប​ផ្ទាំង​ខ្មៅ (របស់ GNOME 3) ជា​មុន​សិន៖

sudo apt-get remove gnome-screensaver

២. ដំឡើង​កម្មវិធី XScreenSaver និង​ផ្នែក​បន្ថែម៖

sudo apt-get install xscreensaver xscreensaver-gl-extra xscreensaver-data-extra

នៅ​ពេល​ដំឡើង​រួច​ហើយ សូម​បើក​កម្មវិធី​នេះ​ឡើង ពេល​នោះ​អ្នក​អាច​កំណត់​នូវ​ផ្ទាំង​រូប Screen Saver ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​កម្មវិធី XScreenSaver។ អ្នក​អាច​ជ្រើស​រើស​យក​ផ្ទាំង​រូប​ណា​មួយ ដែល​អ្នក​ពេញ​ចិត្ត។

[AddictiveTips]