បន្ថយ​ពន្លឺ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​ជាមួយ Screen Filter [Android]

តើ​អ្នក​ឧស្សាហ៍​ប្រើ​ទូរស័ព្ទ () នៅ​ពេល​យប់ៗ​បិទ​ភ្លើង​ដែរ​ឬទេ? ពេល​អ្នក​ប្រឹង​សម្លឹង​មើល អ្នក​នឹង​មាន​អារម្មណ៍​ថា​ឈឺ​ភ្នែក និង​ចាំង​ភ្នែក​ណាស់។ ដូច្នេះ​ដើម្បី​បង្កា​រ​សភាព​ទាំង​នោះ អ្នក​អាច​ដំឡើង​កម្មវិធី Screen Filter ប្រើ​បាន។ កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា៖

  1. បន្ថយ​​អេក្រង់​ទូរស័ព្ទ
  2. ជួយ​សន្សំ​សំចៃ​ថ្ម
  3. បញ្ជាក់​សួរ នៅ​ពេល​កំណត់​ពន្លឺ​ទាប​មែន​ទែន
  4. កំណត់ Widget នៃ​កម្មវិធី​នេះ​នៅ​លើ​អេក្រង់​ខាង​មុខ (desktop) ជាមួយ​នឹង​ចំនួន​ភាគ​រយ​នៃ​ពន្លឺ​អេក្រង់

ដើម្បី​ចុច​បិទ​បើក​កម្មវិធី​នេះ​មិន​ពិបាក​ទេ គ្រាន់​តែ​ទាញ​រូប​តំណាង​កម្មវិធី មក​ដាក់​នៅ​លើ​អេក្រង់​ខាង​មុខ (desktop) បន្ទាប់​មក​ចុច​លើក​ទី១ គឺ​បើក ហើយ​ចុច​លើក​ទី២ គឺ​បិទ។

តើ​អ្នក​ពេញ​ចិត្ត​នឹង​កម្មវិធី​នេះ​ដែរ​ឬទេ? បើ​ពេញ​ចិត្ត​សូម​ចុច​លើ​តំណ​ខាង​ក្រោម​ដើម្បី​ចូល​ទៅ​ទាញ​យក​កម្មវិធី​នេះ។ 🙂

ទាញ​យក​កម្មវិធី Screen Filter