ដាក់​តំណ​ទៅ​លើ​អក្សរ​នៃ​ប្រកាសន៍​ក្នុង Facebook ភ្ជាប់​ទៅ​ទំព័រ និង​ប្រូហ្វាល់

នេះ​គឺ​ជា​លក្ខណៈ​សម្ងាត់​មួយ​របស់ ដែល​វា​មាន​មុខ​ងារ​សម្រាប់​ដាក់​តំណ (link) ទៅ​លើ​អក្សរ​នៃ​ប្រកាសន៍ (post) ណា​មួយ​របស់​អ្នក ដើម្បី​ភ្ជាប់​ទៅ​កាន់​ទំព័រ (page) និង​ប្រូហ្វាល់​ណាមួយ។ ដើម្បី​ធ្វើ​បែប​នោះ​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

១. ប្រើ​កូដ​សម្គាល់​បែប​នេះ៖ @@[0:[អត្តលេខID:0:ពាក្យ]]

២. ដើម្បី​យក ID សូម​ធ្វើ​ការ​កត់​សម្គាល់​ដូច​ខាង​ក្រោម៖

– ដាក់​ចង្អុល​លើ​ឈ្មោះ​នរណា​ម្នាក់​អ្នក​នឹង​ទទួល​បាន​អាសយដ្ឋាន​ដូច​បែប​នេះ៖ https://www.facebook.com/profile.php?id=123456789012345 ។ ដូច្នេះ​លេខ 123456789012345 នេះ​ហើយ​ជា​អត្តលេខ។

– បើ​មិន​ឃើញ​ដូច​ចំណុច​ខាង​លើ តែ​ឃើញ​ដូច​បែប​នេះ​វិញ https://www.facebook.com/UserName (ឃើញ​ឈ្មោះ username ដោយ​មិន​ឃើញ​អត្តលេខ​ដូច​ចំណុច​ខាង​លើ, ឧទាហរណ៍៖ facebook.com/sovichet.tep ) អ្នក​ចាំ​បាច់​ត្រូវ​ចូល​ទៅ https://graph.facebook.com/UserName (ជំនួស​ត្រង់ UserName ជាមួយ​នឹង​ឈ្មោះ username ដែល​អ្នក​ឃើញ) ដើម្បី​យក​អត្តលេខ​នៃប្រូហ្វាល់​នោះ ឬ​ទំព័រ​នោះ។ ឧទាហរណ៍៖ https://graph.facebook.com/sovichet.tep ។

៣. អនុវត្ត៖ ដោយ​យក​កូដ​ពី​ចំណុច​លេខ ១ មក​ជំនួស​នូវ​អត្តលេខ និង​អក្សរ, ឧទាហរណ៍៖ @@[0:[100000459827776:0:នេះ​គឺ​ជា​ប្រូហ្វាល់​របស់​ខ្ញុំ]] ហើយ​ចុច​ផ្សាយ អ្នក​នឹង​ទទួល​បាន​លទ្ធផល។

ប្រសិន​បើ​អ្នក​មាន​ចម្ងល់​ សូម​ដាក់​មតិ​នៅ​ខាង​ក្រោម​អត្ថបទ​នេះ។