របៀប root, ដំឡើង xRecovery និង ដំឡើង​យូនីកូដ​ខ្មែរ​លើ​ទូរស័ព្ទ X8

ប្រុង​ប្រយ័ត្ន៖ សូម​ទទួល​ខុស​ត្រូវ និង រ៉ាប់​រង ទៅ​លើ​បញ្ហា​នានា​ដោយ​ខ្លួន​ឯង នៅ​ពេល​កំពុង​ធ្វើ។

ការ Root

តម្រូវ​ការ​ក្នុង​ការ​ប្រតិបត្តិ៖

ជំហ៊ានទី១គឺ root សិន៖

  • លា​បញ្ចេញ SuperOneClickv1.6.5-ShortFuse.zip
  • ភ្ជាប់​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ ដោយ​មិន​រើស​យក mount (ដោតធម្មតា)
  • បើក USB Debugging mode លើទូស័ព្ទ ដោយចូលទៅ Settings => Application => Development  ហើយ​ធីក USB Debugging
  • បើក Unknown source ដោយចូល​ទៅ setting => application ហើយធីក Unknow source (អាច​ឲ្យតំលើង​កម្មវិធីផ្សេងៗ ដោយ​មិនបាច់​ចូលផ្សារ)
  • បើកកម្មវិធី SuperOneClick ក្នុង​កុំព្យូទ័រ​ហើយចុចលើប៊ូតុង Root
  • រង់ចាំ​មួយ​សំទុះ វានឹង​មាន​សារ​មួយ​ប្រាប់​ថា ”not successful – is your phone software higher than 2.0?” បើសិជាទូរស័ព្ទរបស់អ្នក ជា OS 2.1 សូមចុច​លើ “Yes”
  • ក្រោយមក​វានឹងធ្វើ​ការ​សាកល្បង Super user (Test SU?)
ចំណាំ៖ បើសិនជា SuperOneClick គាំងពាក់កណ្តាលទី នោះ​មាន​ន័យ​ថា​កុំព្យូទ័រ​របស់​អ្នក​មិន​ទាន់​បាន​ដំឡើង .Net Framwork 2.0 ទេ តែសំរាប់ Windows 7 ឬ Vista គឺ​វា​មាន​ស្រាប់​ហើយ។
- បើសិនជាបានជោគជ័យ នោះ super user នឹង​បង្ហាញ​ប្រាប់ថាបានដំឡើងរួចរាល់។
- តែបើសិនជាមិនបានជោគជ័យ នោះត្រូវពិនិត្យ​ថា តើបានភ្ជាប់ទៅ​កុំព្យូទ័រ​បាន​ត្រឹម ត្រូវ​ហើយ​ឬនៅ? តើ​បាន​បើក USB Debugging mode ដែរ​ឬទេ?

ជំហ៊ានទី២គឺ mount SD card៖

  • ដោត USB ភ្ជាប់ទៅទូរស័ព្ទ
  • ជ្រើសយកពាក្យ mount (ពីទូរស័ព្ទ)
  • ចំលង RootExplorer និង xRecovery0.1 (លា​បញ្ចេញ​សិន) ដាក់​ក្នុង Root របស់ sdcard
  • បន្ទាប់មក Umount ពី​កុំព្យូទ័រ

ជំហ៊ានទី៣ គឺតំលើង xRecovery៖

  • ដំឡើង​កម្មវិធី Astro File manager ពីផ្សារ
  • បើកកម្មវិធី Astro ហើយ​ដំឡើង RootExplorer ពី sdcard
  • បើក​កម្មវិធី RootExplorer ម្តង ហើយបើសិន​ជា​វា​សួរ ពី super user ត្រូវ​ចុចយក Allow
  • ចំលងឯកសារទាំងបី​ពី xRecovery ម្តងមួយៗ ទៅដាក់ក្នុង /system/bin
  • ក្រោយពេល​ចម្លង​ចប់​ហើយ គឺបាន​ន័យថា អ្នកអាច​ដំលើង​ xRecovery បាន​សម្រេច​ហើយ
បើសិនជាអ្នកចង់ចូលទៅកាន់ xRecovery គឺគ្រាន់តែ បិទទូរស័ព្ទរយៈពេល​ប្រហែល​ ៥វិនាទី។ ពេលចុចបើក វិញដល់​ពេល​ដែល​​ចេញអក្សរ Sony Ericsson អ្នកត្រូវចុច ប៊ូតុង Back ឲ្យញាប់​រហូត​វាចូលដល់ xRecovery Screen។

ដំឡើង​​នៅ​លើ​ទូរស័ព្ទ X8

  1. ជា​ដំបូង​អ្នក​ត្រូវ​ប្រាកដ​ថា​ទូរស័ព្ទ​របស់​អ្នក​បាន root និង​បាន​ដំឡើង xRecovery រួច​រាល់​អស់​ហើយ។ (ដោយ​ការ​ប្រតិបត្តិ​តាម​ការ​ណែនាំ​ខាង​លើ)
  2. ហើយ​ធ្វើការ​ទាញ​យក Custom Rom Ginger DX v0.19 តាមរយៈតំណ http://www.megaupload.com/?d=P0BZ9Z9L
  3. រួចសូមធ្វើការ​ទាញ​យក​ តាមតំណដូចខាងក្រោម http://www.mediafire.com/?j4l351fk8les2k2 និង​ទាញ​យក​ឯកសារ lib តាមតំណ៖ http://www.mediafire.com/?282k9z968wr2i61 ប្រើប្រាស់កម្មវិធី RootExplorer ដើម្បីធ្វើការ​ចម្លង​ឯកសារ libskia.so ចូលទៅកាន់ /system/lib ឲ្យ​ដាក់​ពី​លើ​ឯកសារ​ចាស់ និងធ្វើការចម្លង​ពុម្ព​អក្សរ Nokora.ttf ទៅដាក់ក្នុង /system/fonts
  4. ជាចុងក្រោយអ្នកធ្វើការចម្លង​ពុម្ព​អក្សរ Nokora.ttf មួយទៀត រួច​ធ្វើការប្ដូរ​ឈ្មោះ Nokora.ttf ទៅជា DroidSansArabic.ttf ហើយចម្លង​ដាក់​ក្នុង ទៅ​ដាក់​ក្នុង /system/fonts ដដែល ឲ្យ​ដាក់​ពីលើ​ពុម្ព​អក្សរ​ចាស់​ជាការស្រេច។

បានសាកល្បងដោយ​លោក Cheang Sengngoun  សមាជិកក្រុម CAUG

អត្ថបទ​ទាំង​នេះ​ត្រូវ​បាន​យក​ចេញ​មក​អំពី​គេហទំព័រ Khmer Android Blog។ បើ​អ្នក​ចង់​អាន​ព័ត៌មាន​ផ្សេងៗ​ទៀត​អំពី Android សូម​ចូល​ទៅ​ទស្សនា​នៅ​ឯ http://khmerandroidblog.blogspot.com